ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​​ជាច្រើន​អង្គ​ និមន្ត​​ធ្វើ​បាតុកម្ម​ប្រឆាំង​របប​យោធា​នៅ​មី​យ៉ា​ន់​ម៉ា

2 ឆ្នាំ មុន

ព្រះសង្ឃ​ស្និទ្ធ​ប្រជាធិបតេយ្យ​មី​យ៉ា​ន់​ម៉ា​ជា​​ច្រើន​សិប​អ​ង្គ្ កាលពី​ថ្ងៃ​ទី​២៥ ខែ​​កញ្ញា ឆ្នាំ​២០២១ បាន​និមន្ត​​ធ្វើ​បាតុ​កម្ម​ហែ​ក្បួន​តាម​ដង​វិ​ថី​នានា នៃ​ទីក្រុង

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ព្រះសង្ឃ​ស្និទ្ធ​ប្រជាធិបតេយ្យ​មី​យ៉ា​ន់​ម៉ា​ជា​​ច្រើន​សិប​អ​ង្គ្ កាលពី​ថ្ងៃ​ទី​២៥ ខែ​​កញ្ញា ឆ្នាំ​២០២១ បាន​និមន្ត​​ធ្វើ​បាតុ​កម្ម​ហែ​ក្បួន​តាម​ដង​វិ​ថី​នានា នៃ​ទីក្រុង​ម៉ា​ន់​ដា​ឡៃ​ ជាទី​ក្រុង​ធំ​ទី​២ ​របស់​ប្រទេស ដើម្បី​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​យោធា នា​ឱកាស​ខួប​លើក​ទី​១៤ ​នៃ​បដិវត្តន៍​ SAFRAN​។

មី​យ៉ា​ន់​ម៉ា ​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់ ចាប់តាំងពី​កង​យោធា ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល​ស៊ី​វិល​របស់​លោកស្រី​ អ៊ួ​ង ​សាន់​ស៊ូ​ជី​ តាំង​ពី​ខែកុម្ភៈ​មក ដែល​បញ្ចប់​លិ​ទ្ធ​​ប្រជាធិបតេយ្យ​បាន​ត្រឹម​១០​ឆ្នាំ​។ កង​យោធា​បាន​ធ្វើការ​បង្ក្រាប​បង្ហូរឈា.ម​លើ​ពួក​ប្រឆាំង​។ ជន​ស៊ី​វិល​ជាង​១.១០០​នាក់​ហើយ​បាន​ត្រូវ​សម្លា.ប់ ​និង​៨.៤០០​នាក់​​ទៀត​កំពុង​ជាប់​ឃុំឃាំង​។

ជា​ប្រវត្តិសាស្ត្រ​ព្រះសង្ឃ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ​ដែល​ប្រជាជន​ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ត្រូវ​បាន​ចាត់ទុកជា​អាជ្ញាធរ​ខាង​សីលធម៌​ជាន់ខ្ពស់ ដែល​រៀបចំ​សហគមន៍​ ហើយ​ជា​រឿយ​ៗ​បាន​ប្រឆាំង​របប​យោធា​រៀង​ៗ​មក​។ ​ប៉ុន្តែ​ចំពោះ​រដ្ឋប្រហារ​នា​ឆ្នាំ​នេះ មានការ​ខ្វែងគំនិត​គ្នា កើត​មាន​ក្នុង​ផ្ទៃ​សហគមន៍​ស​ង្ឃ ដោយ​មន្ត្រី​សង្ឃ​មួយ​ចំនួន​គាំទ្រ​របប​យោធា ចំណែក​មន្ត្រី​សង្ឃ​មួយ​ចំនួន​​ទៀត​គាំទ្រ​ពួក​បាតុករ​។

កាលពី​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ព្រះសង្ឃ​​ជា​ច្រើន​សិប​អង្គ បាន​​ហែ​ក្បួន​បាតុកម្ម​នៅ​ក្រុង​ម៉ា​ន់​ដា​ឡៃ ដែល​ចាត់ទុកជា​រដ្ឋធានី​សាសនា របស់​ប្រទេស ដោយ​លើក​ទង់ជាតិ​ និង​បដា​នានា​។ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ការ​រៀបចំ​បាតុកម្ម​នោះ​ថ្លែង​ថា ព្រះ​ស​ង្ឃ​ដែល​ប្រកាន់​​ស​ច្ចះ​ធម៌​ឈរ​នៅ​ខាង​ប្រជាជន​។ សង្ឃ​ចូលរួម​ក្នុង​បាតុកម្ម​អំពាវនាវ​ឲ្យ​ដោះ​លែង​បណ្ដា​អ្នកទោស​នយោបាយ ក្នុង​នោះ​មាន​បណ្ដា​សមាជិក​គណបក្ស​លោកស្រី​ស៊ូ​ជី​ផង​ដែរ​។

កាលពី​ឆ្នាំ​២០០៧ ​ព្រះសង្ឃ​បាន​នាំមុខ​ក្បួន​បាតុកម្ម​ធំ​ៗ ក្នុង​ប្រទេស​ប្រឆាំង​របប​យោធា​មុន ក្នុង​​នោះ​អ្វី​ដែល​គេ​ហៅ​ថា​បដិវត្តន៍​SAFRAN​ ។ ​មានការ​បង្ក្រាប​យ៉ាង​សា.ហាវ​បំផុត ប្រឆាំង​ព្រះសង្ឃ​ជា​បាតុករ ដោយ​សង្ឃ​ច្រើន​អង្គ​ត្រូវ​សុគត ​ឬ​បាត់​ខ្លួន ​​ឬក៏​ត្រូវ​ចាប់​​ឃុំឃាំង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ