ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​បញ្ចប់ជីវិត​ត្រឹមតែ​ក្តី​អស់សង្ឃឹម

2 ឆ្នាំ មុន

ជីវិត​ខ្លះ​សប្បាយ ជីវិត​ខ្លះ​កើតទុក្ខ ជីវិត​ខ្លះ​រំភើប​ញាប់​ញ័រ រន្ធត់​ចិត្ត បើ​អ្នក​មិន​បើក​ទំព័រ​ជីវិត​បន្ត​ទៀត​ទេ អ្នក​នឹង​មិនដឹង​ថា តើ​ទំព័រ​បន្ទាប់​នឹង​មានរឿង​អ្វីខ្លះ​ទៀត​ឡើយ ហើយ​ជីវិត​ក៏​ត្រូវ​បិទ​បញ្ចប់​ដោយ​ក្តី​អស់សង្ឃឹម​តែ​ប៉ុណ្ណោះ​ឯង ។ ត្រូវ​ដឹង​ថា…

ជីវិត​ខ្លះ​សប្បាយ ជីវិត​ខ្លះ​កើតទុក្ខ ជីវិត​ខ្លះ​រំភើប​ញាប់​ញ័រ រន្ធត់​ចិត្ត បើ​អ្នក​មិន​បើក​ទំព័រ​ជីវិត​បន្ត​ទៀត​ទេ អ្នក​នឹង​មិនដឹង​ថា តើ​ទំព័រ​បន្ទាប់​នឹង​មានរឿង​អ្វីខ្លះ​ទៀត​ឡើយ ហើយ​ជីវិត​ក៏​ត្រូវ​បិទ​បញ្ចប់​ដោយ​ក្តី​អស់សង្ឃឹម​តែ​ប៉ុណ្ណោះ​ឯង ។

ត្រូវ​ដឹង​ថា ទំព័រ​ដែល​អ្នក​បាន​បើក​រួច​ហើយ គឺជា​រឿង​អតីតកាល មិនបាច់​កើតទុក្ខ​សោកស្តាយ​ចំពោះ​វា​ទេ ទំព័រ​ដែល​អ្នក​កំពុង​តែ​បើក​ហើយ​អាន គឺជា​រឿង​បច្ចុប្បន្ន​ដែល​អ្នក​គួរតែ​ទទួលខុសត្រូវ ទំព័រ​ដែល​អ្នក​មិន​ទាន់​បាន​បើក គឺជា​រឿង​អនាគតកាល ដែល​អ្នក​គួរតែ​មាន​ក្តី​សង្ឃឹមថា នឹង​បាន​ជួប​រឿង​ល្អ​សុខ​សប្បាយ​សុភមង្គល​ជោគជ័យ ហើយ​ត្រូវ​ប្រឹង​តស៊ូ​រស់​តទៅ​ទៀត​រហូត​ដល់​ទំព័រ​កថាខណ្ឌ​ចុងបញ្ចប់ ដើម្បី​ឱ្យ​បានដឹង​ថា តើ​ជីវិត​មាន​រស់ជាតិ​យ៉ាងណា ?

សេចក្តី​សង្ឃឹម​គឺជា​ដង្ហើមរស់ ការ​តស៊ូ​គឺជា​ភាព​ជោគជ័យ ការ​ទទួល​បាន​ផល​គឺជា​ក្តី​សុខ​សុភមង្គល​នៃ​ជីវិត ។ សូម​​អនុ​មោទនា​ធម្មទាន បើ​បុណ្យ​នឹង​បាន​សុខ​ជា​រៀង​រហូត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ