ខេត្តកំពត ៖ កម្លាំងការិយាលយ័ប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយព្រះរាជអាជ្ញារងសាលាដំបូងខេត្ត កាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី២៥ កុម្ភៈ ២០១៦ បានចុះបង្ក្រាបករណីគ្រឿងញៀនក្នុងផ្ទះជួលមួយកន្លែង ដែលមានយីហោ «ឌីរីវើឡជ» ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ឃាត់ខ្លួនជនជាតិហ្វាំងឡង់ម្នាក់ឈ្មោះ Perttu Johannes អាយុ៣៨ឆ្នាំ ដែលកំពុងសេពកញ្ឆា ។
ការចុះទៅរបស់កម្លាំង គឺបន្ទាប់ពីមានសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះជួលថា មានជនបរទេសម្នាក់ស្នាក់នៅក្នុងផ្ទះជួលនៅចំណុចខាងលើ បានមកស្នាក់នៅហើយលួចជក់កញ្ឆា ។
ក្រោយពីទទួលព័ត៌មានខាងលើហើយ កម្លាំងបានសុំការសហការជាមួយព្រះរាជអាជ្ញា រួចដឹកនាំកំលាំងចុះដល់ទីតាំងជាក់ស្តែងតែម្តង ដោយរឹបអូសវត្ថុតាងមានកញ្ឆា និងឧបករណ៍សំរាប់ជក់ ។


ចែករំលែកព័តមាននេះ