ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​ឆ្នាំ​ទាំង​៤​លាភ​៤​ទិស​មក​ដល់​នៅ​​ថ្ងៃ​សុក្រ​នេះ​ហើយ

2 ឆ្នាំ មុន

ប្រសិនបើ​អ្នកជា​បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​៤​ខាងក្រោម​នេះ អ្នក​នឹង​អាច​ទទួល​បាន​លាភ​៤​ទិស​ហូរ​ចូល​មក​ដល់​នៅ​ក្នុង​ថ្ងៃ​សុក្រ​នេះ​ជាក់​ជា​មិន​ខាន ព្រោះ​លោក​អ្នក​ដល់​ពេល ដល់​វេលា ​ដល់​ថ្ងៃ​ដែល​ត្រូវ​ទទួល​លាភ​សំណាង​ហើយ ពណ៌នាំហេង ក្រហម ខៀវ និងផ្កាឈូត លេខនាំលាភ…

ប្រសិនបើ​អ្នកជា​បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​៤​ខាងក្រោម​នេះ អ្នក​នឹង​អាច​ទទួល​បាន​លាភ​៤​ទិស​ហូរ​ចូល​មក​ដល់​នៅ​ក្នុង​ថ្ងៃ​សុក្រ​នេះ​ជាក់​ជា​មិន​ខាន ព្រោះ​លោក​អ្នក​ដល់​ពេល ដល់​វេលា ​ដល់​ថ្ងៃ​ដែល​ត្រូវ​ទទួល​លាភ​សំណាង​ហើយ ពណ៌នាំហេង ក្រហម ខៀវ និងផ្កាឈូត លេខនាំលាភ ៤៤៤មានសំណាងល្អណាស់ ។

១- ឆ្នាំខាល មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំខាល​ជា​អ្នកមាន​សំណាង​ខ្លាំង​ណាស់ ហើយ​ជោគវាសនា​របស់​ពួក​គេ​នឹង​ជួប​មនុស្ស​ថ្លៃថ្នូរ​ជួយ​គាំទ្រ ដរាបណា​ពួក​គេ​មិន​ចុះចាញ់ មិន​ខ្លាច​ការ​លំបាក ខិតខំ​ព្យាយាម នោះ​ពួក​គេ​នឹង​ទទួល​បាន​លទ្ធផល​ល្អជា​មិន​ខាន ។

ហោរាសាស្ត្រ​និយាយ​ថា ចាប់ពី​ថ្ងៃ​សុក្រ​នេះ​រហូត​ដល់​ដំណាច់ឆ្នាំ​២០២១ មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំខាល​មានសំណាង​ល្អ​នឹក​ស្មាន​មិន​ដល់ ហើយ​អាច​រកបាន​ទ្រព្យសម្បត្តិ​ជា​ច្រើន​សន្ធឹកសន្ធាប់ ថែម​ទាំង​ទទួល​បាន​ជោគជ័យ និង​សម្រេច​បាន​តាម​បំណងប្រាថ្នា​របស់​ពួក​គេ​ទៀត​ផង​។

២- ឆ្នាំមមែ មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំមមែ មាន​តារា​សំណាង​ជា​ច្រើន​តាម​ថែរក្សា​នៅ​ថ្ងៃ​សុក្រ​នេះ ហើយ​ជោគវាសនា​របស់​ពួក​គេ​អាច​និយាយ​បាន​ថា​ពោរពេញ​ទៅ​ដោយ​រឿង​ល្អ​ៗ ។ ទោះបីជា​ពួក​គេ​ជួប​ឧបសគ្គ​ច្រើន​ពី​មុន​មក​ក្តី ប៉ុន្តែ​ជា​ទូទៅ​គឺ​សម្បូរ​រឿង​ល្អ និង​ទទួល​បាន​ជោគជ័យ​ច្រើន​ចាប់ពី​ថ្ងៃ​សុក្រ​នេះ​តទៅ ។

នៅ​ថ្ងៃ​សុក្រ​នេះ ហោរាសាស្ត្រ​និយាយ​ថា អ្នក​កើត​ឆ្នាំមមែ​នឹង​មានឱកាស​ល្អ​ក្នុង​ការ​រក​លុយ ប្រសិនបើ​ពួក​គេ​ហ៊ាន ដាក់ចិត្ត​ចូល​ប្រឡូក​ក្នុង​អាជីវកម្ម ហើយ​ពួក​គេ​នឹង​ទទួល​បាន​ផលប្រយោជន៍​យ៉ាងច្រើន និង​ជោគជ័យ​យ៉ាង​ងាយស្រួល​។ ក្នុង​រយៈពេល​ដ៏​ខ្លី ពួក​គេ​នឹង​អាច​ក្លាយជា​អ្នកមាន ហើយ​ជីវិត​របស់​ពួក​គេ​កាន់តែ​រលូន​ទៅ​ៗ ។

៣- ឆ្នាំរកា នៅ​ក្នុង​ជោគវាសនា​របស់​អ្នក​កើត​ឆ្នាំរកា ក៏​ត្រូវ​បាន​ជួយ​ដោយ​តារា​សំណាង​ដែរ ដូច្នេះ​ពួក​គេ​នឹង​ទទួល​បាន​លាភ​សំណាង​ច្រើន រហូត​អាច​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ នៅ​ក្នុង​អាជីព​របស់​ពួក​គេ​។
ទោះជា​យ៉ាងណា​ក៏​ដោយ ពាក្យចាស់​លោក​តែង​ពោល​ថា សុភមង្គល និង​សំណាងអាក្រក់​តែងតែ​នៅ​ជាមួយ​គ្នា ។ វា​មាន​ន័យ​ថា នៅ​ក្នុង​ថ្ងៃ​សុក្រ​នេះ អ្នក​កើត​ឆ្នាំរកា​ក៏​ជួប​រឿង​អាក្រក់​ដែរ ប៉ុន្តែ​មិន​មាន​គ្រោះ​មហន្តរាយ​ច្រើន​នោះ​ទេ គ្រាន់តែ​ត្រូវ​ចង​ចាំ​ថា ប្រយ័ត្ន​រឿង​ជុំវិញ​ខ្លួន​ទៅ​បាន​ហើយ ។

ប្រសិនបើ​អ្នក​កើត​ឆ្នាំរកា​មាន​ផែនការ​ធំ​ណាមួយ ចូរ​កុំ​ឲ្យ​អ្នក​ដទៃ​ដឹង​ឲ្យ​សោះ ព្រោះ​វា​អាច​ត្រូវ​បាន​បំផ្លាញ​ដោយ​មនុស្ស​ដែល​មាន​បំណង​មិនល្អ និង​ទំនាស់​ផលប្រយោជន៍​ជាមួយ​អ្នក ។ យ៉ាងណាមិញ​ដរាបណា​ពួក​គេ​ចេះ​ចាប់​យក​ឱកាស និង​ខិតខំ​ធ្វើការ ពួក​គេ​ប្រាកដជា​អាច​ទទួល​បាន​ជោគជ័យ​ជា​មិន​ខាន ។

៤- ឆ្នាំម្សាញ់ អ្នក​កើត​ក្នុង​ឆ្នាំម្សាញ់ នៅ​ថ្ងៃ​សុក្រ​នេះ​តែង​ទទួល​បាន​ជំនួយ​ពី​តារា​សំណាង ហើយ​និង​បន្ត​ទទួល​បាន​សំណាងល្អ​រហូត​ដល់​ចុងឆ្នាំ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នក​កើត​ក្នុង​ឆ្នាំម្សាញ់ គួរតែ​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​រាល់​ភារកិច្ច​ទាំងអស់ ហើយ​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង ដើម្បី​អាច​សម្រេច​បាន​ជោគជ័យ​កាន់តែ​ច្រើន​។

យ៉ាងណាមិញ ហោរាសាស្ត្រ​និយាយ​ថា ចាប់ពី​ថ្ងៃ​សុក្រ​នេះ​រហូត​ដល់​ដាច់​ឆ្នាំ អ្នក​កើត​ក្នុង​ឆ្នាំម្សាញ់​ក៏​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ សម្រាប់​ការ​ចាប់ផ្ដើម និង​ប្រកប​កិច្ចការ​ផ្សេង​ៗ ព្រោះ​បើ​មិន​ដូច្នេះ​ទេ​ពួក​គេ​នឹង​ជួប​ប្រទះ​បញ្ហា​ជាយថាហេតុ​ណាមួយ​មិន​ខាន ៕ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ