ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ប៉េអឹម​ និង​ប៉ូលិស​បង្ក្រាប​រថយន្ត​ដឹក​កូន​ត្រី​ឆ្តោ​ចូល​ពី​ស្រុក​យួន

13 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ រថយន្ត​ដឹក​កូន​ត្រី​ឆ្តោ​ចូល​មក​ពី​​ស្រុក​​យួន​មួយ​គ្រឿង ​បាន​ត្រូវ​​​កំលាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សហ​ការ​ជា​មួយ​សមត្ថ​កិច្ច​ ប៉ូលិស​ស្រុក​ត្រាំ​កក់​តាម​ចាប់​បាន​ ខណៈ​ពេល​រថយន្ត​​នេះ​​ដឹក​កូន​ត្រី​ឆ្តោ​ល្មើស​ច្បាប់​ចូល​ពី​ស្រុក​យួន​​ តាម​ស្រុក​គីរី​វង់ ឆ្ពោះ​ទៅ​លក់​ឱ្យ​​ម៉ូយ​នៅ​ភ្នំពេញ។ ការ​​បង្ក្រាប​រថយន្ត​ដឹក​កូន​ត្រី​​ខុស​ច្បាប់​នេះ​បាន​​​ធ្វើ​​ឡើង​តាម​ បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ខាង​ត្បូង​​ស្ពាន​​ស្លាគូ​ ស្ថិត​ក្នុង​ភូមិ​ចោម​ពល ឃុំ​ពពេល ស្រុក​ត្រាំ​កក់ វេលា​ម៉ោង​​២​និង

ខេត្ត​តាកែវ ៖ រថយន្ត​ដឹក​កូន​ត្រី​ឆ្តោ​ចូល​មក​ពី​​ស្រុក​​យួន​មួយ​គ្រឿង ​បាន​ត្រូវ​​​កំលាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សហ​ការ​ជា​មួយ​សមត្ថ​កិច្ច​ប៉ូលិស​ស្រុក​ត្រាំ​កក់​តាម​ចាប់​បាន​ ខណៈ​ពេល​រថយន្ត​​នេះ​​ដឹក​កូន​ត្រី​ឆ្តោ​ល្មើស​ច្បាប់​ចូល​ពី​ស្រុក​យួន​​តាម​ស្រុក​គីរី​វង់ ឆ្ពោះ​ទៅ​លក់​ឱ្យ​​ម៉ូយ​នៅ​ភ្នំពេញ។ ការ​​បង្ក្រាប​រថយន្ត​ដឹក​កូន​ត្រី​​ខុស​ច្បាប់​នេះ​បាន​​​ធ្វើ​​ឡើង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ខាង​ត្បូង​​ស្ពាន​​ស្លាគូ​ ស្ថិត​ក្នុង​ភូមិ​ចោម​ពល ឃុំ​ពពេល ស្រុក​ត្រាំ​កក់ វេលា​ម៉ោង​​២​និង​៣០​នាទី​ ​រសៀល ថ្ងៃ​ទី​១៨​ តុលា។

លោក​អនុ​សេនីយ៍​​ឯក ឡា យ៉ាស់​យ៉ា ជំនួយ​ការ​សន្តិ​សុខ​ព្រហ្ម​ទណ្ឌ​នៃ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​​​ឱ្យ​ដឹង​ថា រថយន្ត​ដឹក​កូន​ត្រី​ឆ្តោ​ចូល​មក​ពី​ស្រុក​យួន​នេះ ម៉ាក​កាមរី ​ស៊េរី​៨៧ពណ៌​ប្រផេះ ពាក់​ស្លា​កលេខ​ គ-៧៥៨៤ ភព២ ដែល​មាន​ម្ចាស់​រស់​នៅ​ផ្សារ​ទន្លាប់​​ ស្រុក​គីរី​វង់ ដឹក​កូន​ត្រី​ឆ្តោ​រាប់​​សែន​​ក្បាល។ ​នៅ​មុន​ពេល​​ឃាត់​ចាប់​​រូប​លោក​ និង​មន្ត្រី​ក្រោម​ឱវាទ​បាន​បើក​រថយន្ត​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ​ខាង​ត្បូង​​ទី​រួម​ខេត្ត​ ខណៈ​នោះ​ស្រាប់​តែ​​ឃើញ​មាន​រថយន្ត​កាមរី​​មួយ​គ្រឿង​បើក​មក​ពី​ទិស​ខាង​ត្បូង​យ៉ាង​លឿន​​លោក​ក៏​បើក​រថយន្ត​ដេញ​តាម​ពី​ក្រោយ ​តែ​រថយន្ត​​នោះ​មិន​ព្រម​ឱ្យ​វ៉ា​​សោះ ហើយ​​លោក​នៅ​តែ​ដេញ​ជាប់​ពី​ក្រោយ​រហូត​នៅ​​តាម​ផ្លូវ​កៅស៊ូ​ពី​កែង​អូ​រចំ​បក់ ទៅ​អង្គ​តាសោម។

លោក​ឡា យ៉ាស់​យ៉ា បាន​បន្ត​ទៀត​ថា ដោយ​មើល​ឃើញ​បែប​នេះ លោក​បាន​ទូរស័ព្ទ​សុំ​ការ​អន្តរា​គមន៍​ពី​ប៉ូលិស​ស្រុក​ត្រាំ​កក់ ជួយ​​ស្កាត់​ពី​មុខ​​ និង​ដេញ​រហូត​ដល់​ស្ពាន​ស្លា​គូ ទើប​ចាប់​រថយន្ត​ដឹក​កូន​ត្រី​ឆ្តោ​នេះ​បាន។ លោក​អួន សុខុម អធិ​ការ​រង​ប៉ូលិស​ស្រុក​ត្រាំ​កក់ បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ការ​សុំ​ការ​អន្តរា​គមន៍​ភ្លាម លោក​​ក៏​បាន​បើក​រថយន្ត​ទៅ​​ស្កាត់​នៅ​​ស្ពាន​ស្លា​គូ ហេតុ​នេះ​ហើយ​ទើប​​រថយន្ត​ដឹក​កូន​ត្រី​រត់​ទៅ​ណា​មិន​រួច​ក៏​ចាប់​បាន ​តែ​អ្នក​បើក​បរ​រថយន្ត​​នោះ​បាន​វាយ​គ្នា​ជា​មួយ​​មន្ត្រី​ក្រោម​ឱវាទ​លោក​​ថែម​ទៀត​។ ​រថយន្ត​ដឹក​​ត្រី​ត្រូវ​បាន​បញ្ជូន​មក​កាន់​​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត លុះ​ល្ងាច​ថ្ងៃ​ដដែល​ទើប​ឃើ់ញ​ខាង​ជល​ផល​​មកសុំ​ចូល​រួម​លែង​កូន​​ត្រី​ឆ្តោ​ទាំង​អស់​ទៅ​ក្នុង​បឹង​តាកែវ​វិញ។ ការ​ចិញ្ចឹមឆ្តោ និងបំផ្លាញ​កូនត្រី​ទើបមាន​ការហាមឃាត់៕