ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ១៩ កន្លងមកនេះធ្វើឱ្យក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ជាង ៧០០ បិទទ្វារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្របពេលកម្ពុជាឈានទៅបើកទទួលអ្នកទេសចរបរទេសឡើងវិញក្នុងពេលឆាប់ៗនេះ សមាគមទេសចរកម្ពុជា បានឲ្យដឹងថា ពេលជំងឺកូវីដ ១៩ រាតត្បាតកន្លងមកនេះ បានបង្ខំឲ្យក្រុមហ៊ុនភ្នាក់ងារទេសចរនៅកម្ពុជាប្រមាណជាង ៧០០…

រាជធានីភ្នំពេញ ៖ ស្របពេលកម្ពុជាឈានទៅបើកទទួលអ្នកទេសចរបរទេសឡើងវិញក្នុងពេលឆាប់ៗនេះ សមាគមទេសចរកម្ពុជា បានឲ្យដឹងថា ពេលជំងឺកូវីដ ១៩ រាតត្បាតកន្លងមកនេះ បានបង្ខំឲ្យក្រុមហ៊ុនភ្នាក់ងារទេសចរនៅកម្ពុជាប្រមាណជាង ៧០០ ក្រុមហ៊ុនបិទទ្វារ ។ ទន្ទឹមនោះបុគ្គលិកក្រុមហ៊ុនភ្នាក់ងារទេសចរស្ទើរតែទាំងអស់ត្រូវបានកាត់រំសាយ ហើយអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ប្រមាណ ៦ ម៉ឺននាក់ ទៅប្រកបកិច្ចកិច្ចការផ្សេង ។ លោកស្រីបញ្ជាក់ថា ការបើកដំណើរការទេសចរណ៍អន្តរជាតិឡើងវិញ នឹងជួយឱ្យអាជីវកម្មដែលបិទទ្វារ និងផ្អាកដំណើរមានសកម្មភាពឡើងវិញ ហើយបុគ្គលិក នឹងចូលមកកាន់កន្លែងការងារវិញជាមួយនឹងប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារ ។

ជាមួយក្តីសង្ឃឹមថា វិស័យទេសចរណ៍នឹងរស់ឡើងវិញក្នុងពេលឆាប់ៗនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរកម្ពុជាបាន បានគូសបញ្ជាក់ថា អ្វីដែលយើងត្រូវប្រឈមខ្លំាងនោះ គឺយើងក៏ត្រូវប្រើពេលវេលាដើម្បីពង្រឹងក្រុមហ៊ុនទីភ្នាក់ងារទេសចរទាំងអស់នោះ ព្រោះថាកំលុងពេលនៃការបិទសកម្មភាពនោះ ក្រុមហ៊ុនភាគច្រើនមិនគ្រាន់តែកាត់រំសាយបុគ្គលិកនោះទេ សូម្បីតែអគារទីស្នាក់ការក្រុមហ៊ុនឬទីតាំងការិយា លយ័ក្រុមហ៊ុនក៏ត្រូវបានបញ្ឈប់ការជួលផងដែរ ព្រោះថា ពួកគេពុំមានលទ្ធភាពបន្តជួលក្នុងពេលដែលក្រុមហ៊ុនមិនមានសកម្មភាពនោះទ្បើយ ។

 ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ថាការបើកជើងហោះហើរទ្បើងវិញ គឺសំខាន់ណាស់ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ព្រោះវាមិនគ្រាន់តែបម្រើឲ្យសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរប៉ុណ្ណោះទេ តែរួមចំណែកដល់ការផ្សព្វផ្សាយទេសចរទៅក្រៅប្រទេសថែមទៀត ។ លោកស្រីថា ការបើកជើងហោះហើរក៏ដូចជាការបើកវិសយ័ទេសចរទ្បើងវិញនោះគឺជាសញ្ញានៃការស្តារទ្បើងវិញនូវវិសយ័ទេសចរ ហើយក្រុមហ៊ុនភ្នាក់ងារទេសចររបស់យើងក៏មានដង្ហើមរស់ទ្បើងវិញដែរ ។

ក្នុងនាមសមាគមទីភ្នាក់ងារទេសចរកម្ពុជា លោកស្រី ឆាយ សីវលីន បានសម្តែងក្តីរំភើបនិងគាំទ្រចំពោះគម្រោងបើកទ្បើងវិញនូវសកម្មភាពទេសចរ ហើយបើទោះជាទេសចរក្នុងស្រុក ឬទេសចរណ៍បរទេសដែលស្ថិតក្រោមលក្ខខណ្ឌណាមួយក៏ដោយ ក៏លោកស្រីរំពឹងថា ការបើកសកម្មភាពទេសចរទ្បើងវិញនោះ មិនគ្រាន់តែជាការស្តារទ្បើងវិញនូវវិសយ័ទេសចរនៅកម្ពុជានោះទេ តែអ្វីៗទាំងអស់ដែលបម្រើឲ្យវិសយ័ទេសចរនឹងដំណើរការទ្បើងវិញផងដែរ ដូចជាក្រុមហ៊ុនទីភ្នាក់ងារទេសចរជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ