ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើចង់បានកូនភ្លោះ កុំភ្លេចទទួលទានអាហារទាំងនេះ!

2 ឆ្នាំ មុន

ប្រសិនបើអ្នកចង់បានកូនភ្លោះ កត្តាមួយចំនួនអាចបង្កើនឱកាសនៃការមានកូនភ្លោះ ដែលរួមមានអាយុ កម្ពស់ និង​ ប្រវតិ្តគ្រួសារ។ ទោះយ៉ាងណាក៏ដោយរបបអាហាររបស់អ្នកក៏អាចដើរតួយ៉ាងសំខាន់ ក្នុងការមានផ្ទៃពោះជាកូនភ្លោះដែរ។​ យោងតាមការសិក្សាអាហារមួយចំនួន ត្រូវបានគេដឹងថាបង្កើនឱកាសនៃការមានកូនភ្លោះប្រសិនបើទទួលទានជាប្រចាំ។…

ប្រសិនបើអ្នកចង់បានកូនភ្លោះ កត្តាមួយចំនួនអាចបង្កើនឱកាសនៃការមានកូនភ្លោះ ដែលរួមមានអាយុ កម្ពស់ និង​ ប្រវតិ្តគ្រួសារ។ ទោះយ៉ាងណាក៏ដោយរបបអាហាររបស់អ្នកក៏អាចដើរតួយ៉ាងសំខាន់ ក្នុងការមានផ្ទៃពោះជាកូនភ្លោះដែរ។​ យោងតាមការសិក្សាអាហារមួយចំនួន ត្រូវបានគេដឹងថាបង្កើនឱកាសនៃការមានកូនភ្លោះប្រសិនបើទទួលទានជាប្រចាំ។

១. អាហារសម្បូរអាស៊ីតហ្វូលិក

អាស៊ីតហ្វូលិក ដែលត្រូវបានគេស្គាល់ថាហ្វូឡាត មានមុខងារជាច្រើននៅក្នុងរាងកាយ។ វាគឺជាអាហារបំប៉នដែលត្រូវបានណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាជួយជម្រុញដល់ការលូតលាស់គភ៌និងកាត់បន្ថយហានិភ័យនៃពិការភាពពីកំណើតចំពោះទារកទើបនឹងកើត។ អាហារដែលមានផ្ទុកអាស៊ីតហ្វូលិករួមមាន ផ្លែបឺរ ខាត់ណា ស្ពៃខ្មៅ សណ្តែកបារាំង ស្ពៃក្តោប ថ្លើម ប៉ាស្តា និងគ្រាប់ធញ្ញជាតិ។

ការសិក្សាខ្លះបានរកឃើញទំនាក់ទំនងរវាងអាស៊ីតហ្វូលិកនិងបង្កើនឱកាសនៃការមានកូនភ្លោះផងដែរ។ វាត្រូវបានគេជឿជាក់ថាស្ត្រី ៤០% ដែលទទួលទានអាស៊ីតហ្វូលិកបន្ថែម ខណៈពេលព្យាយាមមានផ្ទៃពោះ អាចមានឱកាសខ្ពស់ក្នុងការផ្តល់កំណើតកូនភ្លោះ។ ទោះយ៉ាងណាក៏ដោយ វាត្រូវបានណែនាំឱ្យពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក សម្រាប់កម្រិតដែលបានណែនាំ។

២. ដំឡូងជ្វា

ដំឡូងជ្វា គឺជាប្រភពសម្បូរប្រូហ្សេស្តេរ៉ូន ដែលអាចនាំឱ្យមានការបញ្ចេញពងអូវុលខ្ពស់។ ដូច្នេះ វាបង្កើនឱកាសនៃការមានកូនច្រើន។ ការសិក្សាបង្ហាញថាបរិមាណដំឡូងជ្វាខ្ពស់នៅក្នុងរបបអាហាររបស់ស្រ្តី ជួយធ្វើឱ្យស្រ្តីអាចបង្កើនឱកាសនៃការមានកូនភ្លោះដល់ទៅ៤ដង។

៣. ផលិតផលទឹកដោះគោ

ការសិក្សាមួយនៅឆ្នាំ ២០០៦ បានបង្ហាញថា ស្ត្រីដែលទទួលទានផលិតផលទឹកដោះគោជាប្រចាំ ដូចជាទឹកដោះគោ​ ទឹកដោះគោជូរ និងប៊ឺរ ទំនងជាមានឱកាសមានកូនភ្លោះដល់ទៅ ៥ដង។ នៅពេលស្ត្រីទទួលទានផលិតផលទឹកដោះគោក្នុងបរិមាណច្រើន ពួកគេងាយនឹងបញ្ចេញស៊ុតច្រើនជាងមួយ ក្នុងអំឡុងពេលបញ្ចេញពងអូវុល ហើយនេះបង្កើនឱកាសរបស់ពួកគេក្នុងការមានកូនភ្លោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ