ប្លន់ទៀតហើយ ម្ដងនេះមិនឆ្ងាយពីកងរាជអាវុធហត្ថខណ្ឌទេ…!
រាជធានីភ្នំពេញ ៖ មានផ្ទុះករណីប្លន់មួយទៀតហើយ កាលពីវេលាម៉ោង10:00យប់ថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2016 តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ជនរងគ្រោះដែល
រាជធានីភ្នំពេញ ៖ មានផ្ទុះករណីប្លន់មួយទៀតហើយ កាលពីវេលាម៉ោង10:00យប់ថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2016 តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ជនរងគ្រោះដែល
រាជធានីភ្នំពេញ ៖ មានផ្ទុះករណីប្លន់មួយទៀតហើយ កាលពីវេលាម៉ោង10:00យប់ថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2016 តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ជនរងគ្រោះដែលត្រូវបានគេប្លន់យកម៉ូតូម៉ាក MSX មួយគ្រឿងពណ៌សពាក់ស្លាកលេខ ភ្នំពេញ8211 ឈ្មោះសុខ សង្ឃឹម អាយុ១៩ឆ្នាំ ជាម្ចាស់ម៉ូតូ ស្នាក់នៅភូមិបឹងព្រលិត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រួមដំណើរដោយមិត្តភក្ដិម្នាក់ទៀតឈ្មោះសែ អាយុ២៥ឆ្នាំ ធ្វើការនៅក្រុមហ៊ុន ជីង វី ជាមួយគ្នា ។ ប្រភពពីជនរងគ្រោះបានឲ្យដឹងថា ពួកគេទាំងពីរនាក់ធ្វើដំណើរមកពីកោះពេជ្រ បម្រុងនឹងជិះដើរលេងបន្ត ស្រាប់តែមានមានម៉ូតូពីរគ្រឿង មិនចាំម៉ាកមានគ្នាជិះ៤នាក់ បានជិះមកកៀកកិតនឹងម៉ូតូគេ(ម៉ូតូជនរងគ្រោះ) ហើយកៀងកៀបម៉ូតូគេឲ្យឈប់ រួចយកដំបងឆក់វាយរូបគេ និងមិត្តភក្ដិដែលជាជនរងគ្រោះដូចគ្នា ក្នុងនោះដែររូបគេភ័យពេកក៏បានផ្ដួលម៉ូតូ តែមិនបានដកសោ ដែលជាឳកាសឲ្យក្រុមចោរប្លន់ឡើងជិះម៉ូតូរបស់ខ្លួនបានដោយសុវត្ថិភាពបាត់ស្រមោលតែម្ដង ។ ក្រោយពីក្រុមចោរបានជិះម៉ូតូរបស់ខ្លយនទៅបាត់ ជនរងគ្រោះទាំងពីរក៏បានមក មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌចំការមន ដើម្បីដាក់ពាក្យបណ្ដឹងក្នុការតាមដានស្វែងរក ពីព្រោះកន្លែងនេះមិនឆ្ងាយពីកន្លែងកើតហេតុប៉ុន្មានទេ ។ គួរបញ្ជាក់ផងដែរថា សកម្មភាពប្លន់នៅក្នុងរាជធានីភ្នំពេញ កើតឡើងស្ទើរតែរៀងរាល់ថ្ងៃ ដូចវែកចកក្នុងបឹងអញ្ចឹង ហើយមានគ្រប់រូបភាពដូចជា វាយ គប់ កាប់ ចាក់ បាញ់បោះជាដើម ដូច្នេះក្នុងនាមជាប្រជាពលរដ្ឋ ទោះបីនៅផ្ទះក្តី ធ្វើដំណើរក្ដី គួរតោងប្រុងប្រយត្ន័ដោយខ្លួនឯង កុំសង្ឃឹមជាមួយសមត្ថកិច្ចខ្លាំងពេក ទម្រាំសមត្ថកិច្ចមកដល់ យើងអស់ទ្រព្យធន ឬបាត់បង់អាយុជីវិតក៏ថាបាន ហ៊ឺ…!ធ្វើម៉េចទ្រាំៗទៅ បើស្រុកយើងវាអញ្ចឹងទៅហើយនោះ ៕
ចែករំលែកព័តមាននេះ