ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមិនបានចាក់វ៉ាក់សំាងមិនអនុញ្ញាតឱ្យបម្រើការងារក្នុងវិស័យទេសចរណ៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកបម្រើការងារនៅក្នុងវិស័យទេសចរណ៍តម្រូវឲ្យមានបណ្ណចាក់វ់ាក់សំាង យ៉ាងហាចណាស់បានចាក់វ៉ាក់សំាងពីរដូសទើបអនុញ្ញាតឲ្យធ្វើការ ។ នេះជាការអនុវត្ត «ស្តង់ដារប្រតិបត្តិអប្បបរមា (SOP) ដែលកម្ពុជាកំពុងជំរុញទេសចរក្នុងស្រុកនិងឈានទៅបើកទទួលស្វាគមន៍អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងហើយក្នុងពេលឆាប់ៗនេះ ។…

រាជធានីភ្នំពេញ ៖ អ្នកបម្រើការងារនៅក្នុងវិស័យទេសចរណ៍តម្រូវឲ្យមានបណ្ណចាក់វ់ាក់សំាង យ៉ាងហាចណាស់បានចាក់វ៉ាក់សំាងពីរដូសទើបអនុញ្ញាតឲ្យធ្វើការ ។ នេះជាការអនុវត្ត «ស្តង់ដារប្រតិបត្តិអប្បបរមា (SOP) ដែលកម្ពុជាកំពុងជំរុញទេសចរក្នុងស្រុកនិងឈានទៅបើកទទួលស្វាគមន៍អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងហើយក្នុងពេលឆាប់ៗនេះ ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបូកសរុបតួលេខអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សំាងហើយជាមួយប្រធានមន្ទីរទេសចរណ៍ អ្នកបម្រើការនៅតាមវិស័យទេសចរណ៍នៅទូទាំងប្រទេស កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ និងបានរកឃើញថា អ្នកធ្វើក្នុងវិស័យទេសចរទូទំាងប្រទេសបានចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ស្ទើរតែទាំងអស់ ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាបានកំពុងពង្រឹងការអនុវត្ត «ស្តង់ដារប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី» កាន់តែខ្លាំងឡើង ដើម្បីជំរុញឱ្យគ្រប់គោលដៅទេសចរណ៍នៅតាមរាជធានី-ខេត្តកាន់តែមានសុវត្ថិភាពពីការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីជួយជំរុញសកម្មភាពទេសចរ ណ៍ផ្ទៃក្នុងអោយកាន់កាន់តែខ្លាំង ។ លោកបានជំរុញដល់មន្ទីរទេសចរណ៍ អ្នកបម្រើការនៅតាមគោលដៅទេសចរណ៍ទាំងអស់ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីគាំទ្រដល់ផែនការជំរុញការបើកទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផែនការត្រៀមបើកទទួលទេសចរអន្តរជាតិឡើងវិញនាពេលខាងមុខផងដែរ ។

តាមលោករដ្ឋមន្ត្រី ថោង ខុន កម្ពុជាត្រូវរៀនរស់ជាមួយកូវីដ មានន័យថា ប្រកបរបរអាជីវកម្ម ការងារប្រចាំថ្ងៃបានផង រួមគ្នាប្រយុទ្ធទប់ស្កាត់ការរីករាល ដាលជំងឺកូវីដនេះផង ។ លោកថា កម្ពុជាមិនប្រកាន់នយោបាយ Zero Covid ដែលមានន័យថា ចាំដល់អស់កូវីដទើបបើកសេដ្ឋកិច្ចឡើងវិញដូចបណ្ដាប្រទេសខ្លះនោះឡើយ ។ «ដូច្នេះដើម្បីអនុវត្តកិច្ចការនេះទៅបាន គឺត្រូវតែអនុវត្តតាមស្តង់ដារ SOP ព្រមទាំងវិធានការ «៣-ការពារ ៣-កុំ» វិធានការសុខាភិបាលជាដើម ត្រូវពាក់ម៉ាស់ ត្រូវមានទឹកអាកុល ឬជែលលាងដៃ ត្រូវរក្សាគម្លាត រាល់ពេលទៅទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ឬតំបន់ទេសចរណ៍ផ្សេងទៀត» ។

លទ្ធផលពលរដ្ឋដែលបានចាក់វ៉ាក់សំាងផ្តល់ដោយក្រសួងសុខាភិបាលបានបញ្ជាក់ថាគិត ត្រឹមថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ មានពលរដ្ឋ ៩៨,៥៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់ បានចាក់វ៉ាក់សំាង និងកុមារ-យុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ មាន ៨៨,៥៥% ធៀបជាមួយចំនួនគោលដៅជិត ២ លាននាក់។ចំណែក កុមារអាយុពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ មាន ៥៦,៤៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ