ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាលស្នើរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដារអនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទូទាំងប្រទេស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ មាន​សភាព​ធូរស្រាល រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គ ណៈ​កម្ម​ការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ បាន​ស្នើ​ឲ្យ​ក្រសួងទេសចរណ៍​ត្រៀម​រៀបចំ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​ដាក់​ឲ្យ​អនុវត្ត​នៅ​ផ្សារ​ទំនើប និង​ផ្សារ​សាធារណៈ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ មាន​សភាព​ធូរស្រាល រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គ ណៈ​កម្ម​ការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ បាន​ស្នើ​ឲ្យ​ក្រសួងទេសចរណ៍​ត្រៀម​រៀបចំ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​ដាក់​ឲ្យ​អនុវត្ត​នៅ​ផ្សារ​ទំនើប និង​ផ្សារ​សាធារណៈ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។

យោង​តាម​លិខិត​របស់​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នា​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១ លោក ម៉​ម ប៊ុ​ន​ហេង បាន​ថ្លែង​ថា «​ដោយ​ពិនិត្យ​ឃើញ ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ មាន​សភាព​ធូរស្រាល និង​ដើម្បី​ជំរុញ​ដំណើរការ​នៃ​សេដ្ឋកិច្ច និង​សង្គម​ជាតិ​ទាំងមូល​ទៅ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី សូម​ក្រសួងទេសចរណ៍​ត្រៀម​រៀបចំ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​ដាក់​ឲ្យ​អនុវត្ត​នៅ​ផ្សារ​ទំនើប និង​ផ្សារ​សាធារណៈ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​» ។

ឯកឧត្តម​រដ្ឋមន្ដ្រី បាន​បន្ដ​ថា នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​ត្រូវ​ផ្តោត​ទៅ​លើ​ទាំង​វិធាន​សុខាភិបាល វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដើម្បី​ធានា​បាន​ទាំង​ផ្នែក​សុខភាព​សាធារណៈ ទាំង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ចជាតិ ។

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២១ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១០៥,៣៤៤​នាក់ ក្នុង​នោះ អ្នកជា​សះស្បើយ ចំនួន​៩៨,១៨៦​នាក់ និង​អ្នក​ស្លា​.​ប់​ចំនួន​២,១៤០​នាក់ ។

ក្រសួងសុខាភិបាល​កម្ពុជា​បា​បញ្ជាក់ នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២១ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​សម្រាប់​មនុស្ស​ពេញវ័យ​បាន​ជិត​ដល់​គោលដៅ​កំណត់​១០​លាន​នាក់ ហើយ ខណៈ​ចាក់​ជូន​កុមារ​ចាប់ពី​អាយុ​៦​ឆ្នាំ​ដល់​១២​ឆ្នាំ​បាន​៣៧.៣៤%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ