ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីកូនស្រី៤​ដែលតែងដេកហាលខ្យល់ហាលភ្លៀង​ ពេល​នេះ​មានសេចក្តីត្រេកអរក្នុងជីវិត​ពេកក្រៃ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​គ្រួសារ​ស្ត្រី​នាំ​កូនស្រី​៤​នាក់ដើរ​សុំទាន​ដេក​ហាល​ទឹកសន្សើម​លើ​ទឹកដី​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ដែល​គេហទំព័រ​និង​កាសែត​កោះសន្តិភាព បាន​​ចុះ​ផ្សាយកាលពី​ថ្ងៃមុន​ថ្ងៃនេះ គឺគាត់​​ទ​ទួ​លអំណោយដ៏​សប្បុរស​របស់​គ្រួសារ​ចំនួន​២​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ និង​ខេត្តតាកែវ​ តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព ​។​ អំណោយដែលទទួល​បានគឺ​មាន​អង្ក​រ២៥​គីឡូក្រាម​,…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​គ្រួសារ​ស្ត្រី​នាំ​កូនស្រី​៤​នាក់ដើរ​សុំទាន​ដេក​ហាល​ទឹកសន្សើម​លើ​ទឹកដី​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ដែល​គេហទំព័រ​និង​កាសែត​កោះសន្តិភាព បាន​​ចុះ​ផ្សាយកាលពី​ថ្ងៃមុន​ថ្ងៃនេះ គឺគាត់​​ទ​ទួ​លអំណោយដ៏​សប្បុរស​របស់​គ្រួសារ​ចំនួន​២​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ និង​ខេត្តតាកែវ​ តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព ​។​

អំណោយដែលទទួល​បានគឺ​មាន​អង្ក​រ២៥​គីឡូក្រាម​, ទឹក​សុទ្ធ​១០​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ, ​ទឹកត្រី​១​យួរ​ និង​ម៉ាស់​១​ប្រអប់​ ជា​អំណោយ​របស់​លោក​វរសេនីយ៍ឯក​សៅ​ សា​រឿ​ន​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ និង​ភរិយា​ ។ ដោយឡែក​ ថវិកា​ចំនួន​២០​ម៉ឺន​រៀល​ជា​អំណោយ​របស់​លោក​ឡុ​ង ​ប្រុស ​ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ ​រស់នៅ​ឃុំ​ព្រះបាទ​ជាន់ជុំ ​ស្រុក​គិរីវង់​ ខេត្តតាកែវ​ ។

គ្រួសារ​ទីទាល់​ក្រ​នេះ ​បាន​ទទួល​អំណោយ​យ៉ាង​ត្រេកអរ​ និង​បួងសួងសូម​ជូនពរ​គ្រួសារ​ម្ចាស់​អំណោយ​ទាំងអស់​ សូម​ឲ្យ​មាន​សុខ​ភាព​ល្អ​,​ រកស៊ី​ទទួលទាន​កាន់តែ​មានបាន​ឡើង​ៗ ​និង​ជោគជ័យ​រាល់​ភារកិច្ច​ ។​ តាម​គ្រួសារ​ខាងលើ​​ប្រាប់​ថា​ កាលពី​ថ្ងៃ​ទី​២១​ កញ្ញា​ម្សិលមិញ​គ្រួសារ​នាង​បាន​ទទួល​អំណោយ​ជា​គ្រឿង​ឧបភោគ ​និង​បរិភោគ ​ព្រមទាំង​ថវិកា​ជា​បន្តបន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​,​ ក្រុង​ប៉ោយ​ប៉ែ​ត ក៏​ដូច​ជា​អង្គកា​រដំណក់ទឹក​ផង​ដែរ​ហើយ​ថា​ ខាង​អង្គការ​ខាងលើ​នឹងជួយ​កូន​ៗរបស់គាត់​ឲ្យ​បាន​ចូល​រៀន​នៅ​មណ្ឌល​ទៀត​ផង​ ។

​សូមរំលឹកថា៖ ស្ត្រី​ម្នាក់​ជាមួយ​កូនស្រី​៤​នាក់​ផ្សេង​ទៀត ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ហាល​ទឹកសន្សើម​លើ​ទឹកដី​កាស៊ីណូ ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​នាំ​គ្នា​ទៅ​រក​សុំទាន ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ពេល​ដែល​ប្តី​ខ្លួន​ជាប់​ពន្ធនាគារ​។ ស្ត្រី​រូប​នេះ​មានឈ្មោះ ហែម ស្រី​ល័​ក្ខ អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត នឹង​មានកូន​ស្រី​ចំនួន​៤​នាក់ ដោយ​កូនច្បង​អាយុ​១២​ឆ្នាំ និង​កូនពៅ​អាយុ​២​ឆ្នាំ សុទ្ធសឹងតែ​មិន​បាន​ចូល​សាលា​ទាំងអស់​ …..ស្ត្រី​ម្នាក់​នាំ​កូន​ៗ៤​នាក់​ដេក​ហាល​ទឹកសន្សើម​សុំទាន ក្រោយ​ប្តី​ជាប់​ពន្ធនាគារ

អត្ថបទសរសេរ ដោយ