ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកូនមិនពូកែលើអ្វីមួយ តើឪពុកម្តាយគួរនិយាយបែបណា ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទោះបីជាឃើញកូនរបស់អ្នកច្រៀងមិនពីរោះក្តី ឬគេរាំមិនស្អាតក្តី ឪពុកម្តាយគួរផ្តោតអារម្មណ៍ស្តាប់ មើល និងញញឹម ហើយលើកមេដៃឱ្យគេ ហើយនិយាយថា «កូនបន្តច្រៀងទៀតទៅ»…

រាជធានីភ្នំពេញ ៖ ទោះបីជាឃើញកូនរបស់អ្នកច្រៀងមិនពីរោះក្តី ឬគេរាំមិនស្អាតក្តី ឪពុកម្តាយគួរផ្តោតអារម្មណ៍ស្តាប់ មើល និងញញឹម ហើយលើកមេដៃឱ្យគេ ហើយនិយាយថា «កូនបន្តច្រៀងទៀតទៅ» ។ ឪពុកម្តាយមិនគួរខ្វល់ថា កូនរបស់អ្នកធ្វើបានល្អ ឬមិនល្អនោះទេ គ្រាន់តែលើកទឹកចិត្តឱ្យគេធ្វើ គឺល្អណាស់ ។

ខាងក្រោមនេះ គឺជារឿង ៥ យ៉ាងដែលឪពុកម្តាយត្រូវធ្វើនៅពេលដែលកូនរបស់អ្នកធ្វើមិនបានល្អ ឬមិនពូកែលើរឿងណាមួយ ៖

. កុំប្រាប់គេ ៖ មិនមែនមានន័យថា អ្នកត្រូវនិយាយកុហកទេ ប៉ុន្តែការពិត គឺគេនឹងរៀនតាមធម្មជាតិអំពីរឿងទាំងនោះ ហើយនោះគឺជាគ្រូល្អជាងគេ ។ គេអាចនឹងប្រសើរឡើងតាមពេលវេលា ដូច្នេះដរាបណាគេចង់បន្តចូលរួម ឬធ្វើវាទៀត សូមបង្ហាញការគាំទ្រ និងការលើកទឹកចិត្តចំពោះគេ ។

២. ដឹងពីអត្ថប្រយោជន៍ដែលពួកគេកំពុងជួបប្រទះ ៖ ក្មេងខ្លះតែងតែចង់លើកដៃឆ្លើយសំណួរ ទោះបីជាគេមានចម្លើយខុសក៏ដោយ នោះគឺគេកំពុងតែលូតលាស់ខាងទំនុកចិត្តលើខ្លួនឯង ។ ក្មេងខ្លះមានការភ័យខ្លាចចំពោះការបរាជ័យ ។ ក្មេងនេះមិនខ្លាចបរាជ័យទេ ហើយនេះគឺជាឧបករណ៍ដ៏មានតម្លៃ ។

៣. សួរថា តើអ្នកវិនិច្ឆ័យអយុត្តិធម៌ទេ ?ពួកគេអាចនឹងប្រសើរឡើង ប៉ុន្តែអ្នកអាចផ្តោតលើចំណុចខ្សោយរបស់ពួកគេ ។ ផ្លាស់ប្តូរខ្លួនអ្នក និងកូនរបស់អ្នកឱ្យមានផ្នត់គំនិតលូតលាស់ ។ ជំនួសឱ្យការគិតថា “កូនលេងព្យាណូមិនបានល្អ” សូមប្រាប់ខ្លួនអ្នកថា “គេនៅក្មេង គេលេងមិនទាន់ស្ទាត់ជំនាញនៅឡើយនោះទេ” ។

៤. កុំកែតម្រូវចិត្តគំនិតខ្លាំងពេក ៖ ទោះបីឈ្នះ ឬពូកែយ៉ាងណា ការកែតម្រូវដោយភាពឃោរ ឃៅ ឬវិធីសាស្រ្តស្មោះត្រង់ដោយឃោរឃៅនឹងធ្វើឱ្យកូនរបស់អ្នកបាត់បង់ស្មារតី ។ ផ្ទុយទៅវិញ ចូរផ្តោតលើដំណើរការ និងភាពសប្បាយរីករាយ ។

៥. ផ្តោតលើឱកាសផ្សេងទៀត ៖ ប្រសិនបើកូនរបស់អ្នកជួបការលំបាកក្នុងការប្រលង ឬប្រឡងមិនជាប់ ហើយអ្នកដឹងថា បេះដូងរបស់គេចង់ទៅរៀនថ្នាក់មហាវិទ្យាល័យ អ្នកមិនចាំបាច់និយាយថា “កូនមិនមែនជាសិស្សល្អគ្រប់គ្រាន់ ដើម្បីចូលមហាវិទ្យាល័យទេ” ។ ផ្ទុយទៅវិញ ចូរឈ្វេងយល់ពីជំនាញ ឬវិជ្ជាជីវៈដែលមិនត្រូវការសញ្ញាបត្រមហាវិទ្យាល័យ ឬចាប់ផ្តើមនិយាយអំពីគុណសម្បត្តិនៃការចូលរួមមហាវិទ្យាល័យ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។