នាំគ្នាទៅងូតទឹករណ្តៅដីលេង លង់ស្លា.ប់ម្នាក់
ខេត្តត្បូងឃ្មុំ ៖ ទីតាំងរណ្តៅជីកយកអាចម៍ដីមួយកន្លែងមានទំហំប្រហែលជាង៣០ម៉ែត្របួនជ្រុង ស្ថិតនៅភូមិអណ្តូងជ័យ ឃុំក្រែក ស្រុកពញាក្រែក បានឆក់យកអាយុជីវិត…
ខេត្តត្បូងឃ្មុំ ៖ ទីតាំងរណ្តៅជីកយកអាចម៍ដីមួយកន្លែងមានទំហំប្រហែលជាង៣០ម៉ែត្របួនជ្រុង ស្ថិតនៅភូមិអណ្តូងជ័យ ឃុំក្រែក ស្រុកពញាក្រែក បានឆក់យកអាយុជីវិត…
ខេត្តត្បូងឃ្មុំ ៖ ទីតាំងរណ្តៅជីកយកអាចម៍ដីមួយកន្លែងមានទំហំប្រហែលជាង៣០ម៉ែត្របួនជ្រុង ស្ថិតនៅភូមិអណ្តូងជ័យ ឃុំក្រែក ស្រុកពញាក្រែក បានឆក់យកអាយុជីវិតក្មេងប្រុសជំទង់អាយុ១៥ឆ្នាំម្នាក់ ។ ហេតុការណ៍លង់ទឹកស្លាប់នេះកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ខណៈពេលដែលក្មេងប្រុសរងគ្រោះបានចុះលេងទឹករណ្ដៅដីនោះជាមួយនឹងមិត្តភក្តិ២នាក់ផ្សេងទៀត ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្រែកបានប្រាប់ឲ្យដឹងថា ក្មេងប្រុសជំទង់រងគ្រោះឈ្មោះ ថុង គីមងន់ អាយុ១៥ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យមួយក្នុងភូមិអណ្តូងជ័យ បានបានលង់ទឹកស្លាប់ខណៈនាំគ្នាទៅងូតទឹករណ្តៅដីស្ថិតក្នុងឡូត៍ចំការកៅស៊ូ ដែលមានចម្ងាយប្រហែលជាង៧០០ម៉ែត្រពីសាលារៀន ជាមួយមិត្តភក្តិ២នាក់ផ្សេងទៀត ។
ប្រភពដដែលបានបន្តឲ្យដឹងទៀថា ក្នុងពេលដែលចុះទៅលេងទឹកនោះ ដោយសារតែមិនចេះហែលទឹកទើបជាហេតុបណ្តាលឲ្យលង់ទឹកស្លាប់ ដែលតាមការសន្និដ្ឋានរណ្តៅនោះមានជម្រៅប្រហែល៣ម៉ែត្រ ។ បន្ទាប់មកក្រុមសាច់ញាតិបាននាំគ្នាទៅស្រង់ចេញពីក្នុងទឹករណ្តៅយកមកផ្ទះរៀបចំធ្វើបុណ្យតាមប្រពៃណី ។ នៅពេលដែលទទួលបានដំណឹងនេះ កម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅដល់ផ្ទះរបស់ក្មេងប្រុសជំទង់ដែលលង់ទឹកស្លាប់ នៅពេលដែលបានសួរនាំអ្នកជិតខាងត្រូវបានពលរដ្ឋប្រាប់ថា កន្លងមកក្មេងប្រុសរងគ្រោះធ្លាប់បានលង់ទឹកនៅត្រង់ចំណុចរណ្តៅខាងលើ២លើកហើយ តែមិនស្លាប់ដោយត្រូវបានមិត្តភក្តិជួយសង្គ្រោះទាន់ លុះរសៀលថ្ងៃទី២០កុម្ភៈនេះ បាននាំគ្នាចុះទៅលេងទឹកម្តងទៀតក៏លង់ស្លាប់តែម្តង ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្រែកបញ្ជាក់ថា រណ្តៅជីកយកអាចម៍ដីខាងលើនោះកន្លែងខ្លះមានជម្រៅរហូតដល់ទៅ៤ម៉ែត្រ ប្រសិនបើយើងមិនចេះហែលទឹកទេនោះ គួរតែកុំនាំគ្នាទៅលេងអី ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ ហើយបានបង្កនូវក្តីសោកសៅក្នុងក្រុមគ្រួសារផងដែរ ៕
ចែករំលែកព័តមាននេះ