ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស្រា​ស្រវឹង ខឹង​ឪពុក​ចង.ក​សម្លា.ប់​ខ្លួន

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖​នៅ​វេលា​ម៉ោង ០២​និង​១៥​នាទី រសៀល ថៃ្ង​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​គី​រី​វ័​ន្ត ឃុំ​

ខេត្ត​ព្រះ​សីហ​នុ ៖​នៅ​វេលា​ម៉ោង ០២​និង​១៥​នាទី រសៀល ថៃ្ង​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​គី​រី​វ័​ន្ត ឃុំ​សឹ្ទ​ង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សី​ហនុមាន​ករណី​ចងក​សម្លាប់​ខ្លួន​មួយ​កើតឡើង ។ សាកសព​ដែល​បាន​ចងក​សម្លាប់​ខ្លួន​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ ហួរ ធា​វុ​ធ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ សញ្ជាតិ​ខែ្ម​រ មានមុខ​របរ ជា​កសិករ ។ នៅ​នឹង​កន្លែង​កើតហេតុ ដែល​សព​ជន​រង​គ្រោះ​ចងក​នោះ គេ​សង្កេត​ឃើញ ចងក​នឹង​ក្រមា​ជាប់​នឹង​ធ្នឹម​ផ្ទះ សាកសព​ឈរ​បែរមុខ​ទៅ​ទិស​ខាងលិច ពុំ​មាន​ពាក់អាវ តែ​ស្លៀកខោ​ពណ៌​ខ្មៅ​ជើងវែង ខ្សែក្រវាត់​ពណ៌​ខ្មៅ មាន​ស្លាកស្នាម​ខ្សែរឹត​ក មាន​ទឹកសំបោរ​ហូរ​តាម​ច្រមុះ មាន​ទឹកកាម​សើម​នៅ​ចុង​ប្រដាប់​ភេទ​។

បន្ទាប់​ពី​នគរបាល​ជំនាញ​ធើ្វ​កោសល្យ​ពិច័យ​រួច ស​និ្ន​ដ្ឋា​ន​ថា​សព​ខាងលើ​ពិតជា​បាន​ចង​សម្លាប់​ខ្លួន​មែន  មូលហេតុ​ដែល​ឈាន​ដល់​ចងក​សម្លាប់​ខ្លួន​នេះ តាម​ប្រភព​ច្បាស់ការ​និយាយជន​រង គ្រោះ ​ផឹកស្រា​ស្រវឹង​មាន​ទំនាស់​ជាមួយ​ឪពុក ។ សាកសព​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ឈ្មោះ សុខ យ៉េន ភេទ​ស្រី អាយុ ៥១​ឆ្នាំ (​ត្រូវជា​ម្តាយ​ប​ងើ្ត​ត​សព​) មាន​ទីលំនៅ សិ្ថ​ត​ក្នុងភូមិ​ឃុំ​ខាងលើ ដើម្បី​ទទួលខុសត្រូវ រក្សា​សព ធើ្វ​បុណ្យ​តាម​ប្រពៃណី ទៅ​តាម​ការ​សម្រេច​របស់​ក្រុម​គ្រួសារ​នៃ​សព ។