ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់៣យ៉ាង ធ្វើឱ្យទ្វារមាសមានក្លិនប្រហើរ

3 ឆ្នាំ មុន

ទ្វារមាសរបស់អ្នកមានក្លិនបែបណានោះ គឺអាស្រ័យទៅលើកត្តាជាច្រើន ដូចជារបបអាហារ ការទទួលទានជាតិស្ករ និងជាពិសេស គឺអនាម័យ។ ទ្វាមាសដែលមានសុខភាពល្អ ក៏មានក្លិនដែរ តែក្លិនរបស់វាមិនអាក្រក់នោះទេ។ តើធ្វើបែបណាដើម្បីឱ្យទ្វារមាសមានក្លិនសមជាទ្វារមាសសុខភាពល្អ?…

ទ្វារមាសរបស់អ្នកមានក្លិនបែបណានោះ គឺអាស្រ័យទៅលើកត្តាជាច្រើន ដូចជារបបអាហារ ការទទួលទានជាតិស្ករ និងជាពិសេស គឺអនាម័យ។ ទ្វាមាសដែលមានសុខភាពល្អ ក៏មានក្លិនដែរ តែក្លិនរបស់វាមិនអាក្រក់នោះទេ។ តើធ្វើបែបណាដើម្បីឱ្យទ្វារមាសមានក្លិនសមជាទ្វារមាសសុខភាពល្អ?

១. លាងសម្អាតរាល់ពេលដែលអ្នកបត់ជើងតូច

ជាការពិតណាស់ រន្ធនោមនិងទ្វារមាសគឺនៅក្បែរគ្នាមែនទែន ដែលវាអាចនឹងមានក្លិនប្រហែលគ្នាប្រសិនបើយើងមិនបានធ្វើអនាម័យបានត្រឹមត្រូវ។ រាល់ពេលដែលអ្នកបត់ជើងតូច ទឹកនោមអាចប្រលាក់ជាប់នឹងរោម ឬ ទ្វារមាសរបស់អ្នក។ ទឹកនោមគឺមានក្លិនឆ្អេះ ដូចនេះហើយអ្នកប្រាកដជាមិនចង់ឱ្យទ្វារមាសអ្នកមានក្លិនដូចទឹកនោមឡើយ។ ដើម្បីដោះស្រាយបញ្ហានេះបាន អ្នកគ្រាន់តែលាងសម្អាតទ្វារមាសរបស់អ្នក ក្រោយពីបត់ជើងតូចជាការស្រេច។

២. ផ្លាស់ប្តូរខោទ្រនាប់របស់អ្នកជារៀងរាល់ថ្ងៃ

អនាម័យផ្ទាល់ខ្លួន គឺមានសារៈសំខាន់បំផុត ប្រសិនបើអ្នកចង់ឱ្យទ្វារមាសរបស់អ្នកមានក្លិនស្រស់ស្រាយ។ ការជ្រើសរើសយកខោទ្រនាប់ធ្វើពីសាច់កាតុង គឺល្អជាសាច់នីឡុងកែច្នៃ។ ដោយសារតែនៅតំបន់ទ្វារមាសរបស់អ្នក មិនដែរថាអត់បែកញើសនោះទេ ទើបអ្នកគួរតែផ្លាស់ប្តូរខោទ្រនាប់ឱ្យបានម្តងឬពីរដងក្នុងមួយថ្ងៃ ព្រោះថាបើមិនដូច្នោះទេ បាក់តេរីនឹងលូតលាស់ ឬ ទ្វារមាសនឹងមានក្លិន។

៣. សម្អាតទ្វារមាសរបស់អ្នកបន្ទាប់ពីរួមភេទ

ទឹកកាម ស្រោមអនាម័យ ទឹករំអិល និង ម្រាមដៃ សុទ្ធតែអាចធ្វើឱ្យមានការប្រែប្រួលទៅលើកម្រិត pH នៅទ្វារមាសទាំងអស់។ ជាលទ្ធផល គឺវាអាចបង្កទៅជាក្លិនមិនល្អ។ ចូរលាងសម្អាតទ្វារមាសរបស់អ្នករាល់ពេលអ្នករួមភេទរួច។ ហាមលាងជាមួយនឹងសាប៊ូ ព្រោះថាសាប៊ូអាចធ្វើឱ្យខុស pH។ ចូរប្រើប្រាស់ទឹកអនាម័យដែលមានគុណភាពខ្ពស់សម្រាប់ការលាងសម្អាត​ ទើបជាការប្រសើរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ