ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីយប់ប្រពន្ធ​ឃាត់ប្តីកុំឱ្យទៅម្នាក់ឯង លុះព្រឹក​ឡើងមានគេប្រាប់ដំណឹងអកុសល​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់​មាន​​ជំងឺ​ប្រចាំ​កាយ​(ជំងឺឆ្កួតជ្រូក) ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពីផ្ទះ​ទៅ​មើល​បង្កៃ​ដែល​បាន​ដាក់​កាលពី​

រាជធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់​មាន​​ជំងឺ​ប្រចាំ​កាយ​(ជំងឺឆ្កួតជ្រូក) ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពីផ្ទះ​ទៅ​មើល​បង្កៃ​ដែល​បាន​ដាក់​កាលពី​វេលា​ល្ងាច បន្ទាប់​មក​សង្ស័យ​ជម្ងឺ​រើ​ឡើង​ក៏​ដួល​ប្រកា.ច់​ស្លា.ប់​ផ្កាប់មុខក្នុង​ចំណុច​​វាល​​ស្រែ​មួយកន្លែង​​ដោយ​គ្មាន​នរណា​បានដឹង​ឡើយ​ ។ ​ចំណែក​ប្រពន្ធ​​របស់បុរសរងគ្រោះ​​ក៏​ពុំ​បានដឹង​ដែរ ព្រោះ​អត់​បាន​ទៅ​ជាមួយ​ ដោយ​​សារនាង​ជាប់​ទៅ​ធ្វើការ​រោងចក្រ លុះ​​រយៈពេល​២​ម៉ោង​ក្រោយមក ស.ព​បុរសរងគ្រោះ​​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ និង​​មក​ប្រាប់​ឲ្យ​ប្រពន្ធ​ដឹង ហើយ​គ្រាន់តែ​ដឹង​ភ្លាម​ ស្ត្រី​ជា​ប្រពន្ធ​បាន​ដឹក​ដៃ​កូនស្រី​តូច​ម្នាក់​ទៅ​កាន់​កន្លែង​កើតហេតុ​ទាំង​​ក្តី​តក់​​ស្លុ.តជា​ទី​​បំផុត​។

ហេតុការណ៍​ខាងលើ​​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​វាលស្រែ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​រងគ្រោះ​​ខាងលើ​ឈ្មោះ​វែង វៃ អាយុ​២៨​ឆ្នាំ​ មុខរបរ​កម្មករ​បុក​គ្រឹះ មាន​ប្រពន្ធ​ឈ្មោះ​គង់ ចន្ទី អាយុ​២៨​ឆ្នាំ​ ជា​កម្មករ​កាត់ដេរ មានស្រុក​កំណើត​នៅ​ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង និង​មក​​ស្នាក់​នៅផ្ទះ​ជួល ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

​អ្នក​ភូមិ​ម្នាក់​បាន​និយាយ​ថា នៅ​មុន​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ​ គាត់​បាន​ធ្វើ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ហើយ​បាន​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​វ៉េវ​ ព​ណ៍​ខ្មៅ​ គ្មាន​ស្លា​កល​ខ​ និង​ស្បែកជើង​១​គូ ​រួមទាំង​​កំប៉ុង​ដាក់​ជន្លេន​១​ផង​ដែរ​នៅ​ក្បែរ​មាត់ទឹកស្រែ ​។​ប៉ុន្តែ​ពុំ​បានឃើញ​មនុស្ស​ឡើយ លុះ​ពេល​ដើរ​រ​ទៅ​មុខ​ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ ក៏​ស្រាប់តែ​ឃើញ​បុរស​រងគ្រោះ​នេះ​ដេក​ស្លា.ប់​ផ្កាប់មុខ​បាត់​ទៅ​ហើយ ទើប​គាត់រ​ត់ទៅ​ប្រាប់​ឲ្យ​ប្រជា​ការពារ​ភូមិ​បានដឹង និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទាំង​ព្រឹក​តែម្តង​ ។

ស្ត្រី​ជា​ប្រពន្ធ​របស់បុរសរងគ្រោះ​បាន​​ឱ្យ​ដឹង​​ថា ប្ដី​​របស់​គាត់​មាន​ជម្ងឺឆ្កួតជ្រូក​ច្រើន​ឆ្នាំ​មក​ហើយ និង​ឧស្សាហ៍​ប្រកាច់​ជា​ញឹកញាប់ ​។ កន្លង​មក ​ប្ដី​​របស់​គាត់​តែងតែ​ចេញ​ទៅ​ដាក់​បង្កៃ​ជាមួយ​អ្នក​ជិតខាង​ជា​បន្តបន្ទាប់​ផង​ដែរ​ ។ ​ដោយឡែក​នៅ​វេលា​យប់​ថ្ងៃ​ទី​១៦ ខែកញ្ញា ក៏​បាន​ទៅ​ដាក់​បង្កៃ​នៅ​ចំណុច​កើតហេតុ​ទៀត ​។ ​បន្ទាប់​ពី​ដាក់​រួចរាល់​ ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ដេក​នៅផ្ទះ​វិញ​ជា​ធម្មតា ។ ​នៅ​យប់​នោះ​ ប្ដី​បាន​ប្រាប់​​គាត់​​ថា ​ព្រឹក​នឹង​ទៅ​មើល​បង្កៃ ពេល​នោះ​នាង​បាន​ឃាត់​ថា បើ​មិន​មាន​អ្នក​ភូមិ​ទៅ​ជាមួយ​ទេ កុំទៅ​មើល​ម្នាក់ឯង​អី ព្រោះ​​គាត់​​បារម្ភ​ពី​សុវត្ថិភាព​ប្ដី​ដែល​ជម្ងឺ​តែងតែ​រើ​ឡើង​មិន​ទៀងទាត់ បើ​មាន​អ្នក​នៅ​ជិត​អាច​ជួយ​បាន​។

ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​បន្ត​ទៀត​ថា ប៉ុន្តែ​នៅ​ពេល​នោះ​ ទោះ​បី​ជា​គាត់​​ខំ​ឃាត់​យ៉ាងណា​ ក៏​ប្ដី​មិន​ព្រម​ស្ដាប់​សោះ លុះ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​កើតហេតុ​ ប្តី​ក៏​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​មើល​បង្កៃ​តែ​ម្នាក់ឯង​ ។ ​ចំណែក​​គាត់​​ពុំ​បាន​ទៅ​ជាមួយ​ទេ ព្រោះ​ជាប់​ទៅ​ធ្វើការ​រោងចក្រ ហើយ​ក៏​ពុំ​បានដឹង​ថា​ ប្ដី​មាន​គ្រោះថ្នាក់​រហូត​ដល់​ស្លា.ប់​បែប​នេះ​សោះ ។​ ​ខណៈ​ពេល​គាត់​កំពុង​តែ​ធ្វើការ​សុខ​ៗ ស្រាប់តែ​មាន​គេ​ទៅ​ប្រាប់​ថា​ប្ដី​នាង​ស្លា.ប់​បាត់​ទៅ​ហើយ ទើប​នាង​សុំ​ច្បាប់​ប្រធាន​ផ្នែក​ចេញ​ទៅ​មើលឃើញ​ប្ដី​ប្រាកដជា​ស្លា.ប់​មែន ដែល​សង្ស័យ​ជម្ងឺ​រើ​ឡើង ​ទើប​ដួល​ស្លា.ប់​បែប​នេះ​។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើនោះ​​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង​ រួច​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគររាជ​ធានី​ភ្នំពេញ ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ​បន្ត​ដើម្បី​ឲ្យ​ដឹង​ពី​មូលហេតុ​នៃ​ការ​ស្លា.ប់​​របស់​បុរសរងគ្រោះ​រូប​នេះ​កាន់តែ​ច្បាស់​បន្ថែម​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ