ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស៤​ឆ្នាំ បៀម​គម្រប​ប៊ិក​លេង ​ចូល​ក្នុង​ទងសួត គ្រូពេទ្យ​ជួយ​ទាន់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ ឫ​អាណាព្យាបាលទាំងអស់ សូម​ប្រុង​ប្រយ័ត្ន​ផង វា​ពិតជា​រឿង​មួយ ​ដែល​គ្រោះថ្នាក់​ខ្លាំង​បំផុត សម្រាប់​កុមារឫ​ក្មេង​ៗ​ ដែល​កំពុង​សិក្សា ​រៀនសូត្រ…

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ ឫ​អាណាព្យាបាលទាំងអស់ សូម​ប្រុង​ប្រយ័ត្ន​ផង វា​ពិតជា​រឿង​មួយ ​ដែល​គ្រោះថ្នាក់​ខ្លាំង​បំផុត សម្រាប់​កុមារឫ​ក្មេង​ៗ​ ដែល​កំពុង​សិក្សា ​រៀនសូត្រ ជាក់ស្តែង​កូនប្រុស​អាយុ ៤​ឆ្នាំ​ម្នាក់ អាច​នឹង​ថប់ដង្ហើម ដោយសារ​ឈ្លក់ និង​ខក់ គម្រប​ប៊ិក ធ្លាប់ចូល​ក្នុង​បំពង់ខ្យល់ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​ទាន់​ពេល ។

យោង​តាម​ការ​បញ្ជាក់​ក្នុង​ផេ​ក​របស់ មន្ទីរពេទ្យគន្ធ​បុប្ផា បាន​ឲ្យ​ដឹង​ថា នៅ​រាត្រី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ក្មេង​ប្រុស អាយុ​៤​ឆ្នាំ​ម្នាក់ បាន​រង​គ្រោះ​ស្ទះដង្ហើម ដោយសារ​ឈ្លក់​ខក់​គម្រប​ប៊ិក ចូល​ក្នុង​ទងសួត (​យក​ញាត់​មាត់​បៀម​លេង​) ។ ម្តាយ​បាន​នាំ​កូនប្រុស មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ​ទាន់​ពេល បើសិន​ជាមក​គន្ធ​បុប្ផា​មិន​ទាន់​ពេល​ទេ កូន​ប្រុស ​ពិតជា​ស្ទះដង្ហើម​ស្លាប់​ហើយ ។

ប្រភព​បាន​បន្តឲ្យ​ដឹង​ទៀត​ថា ក្រុម​គ្រូពេទ្យ​ឯកទេស​កម្ពុជា បាន​ធ្វើការវះកាត់ តស៊ូ​យក​គម្រប​ប៊ិក​នោះចេញ​បាន​ដោយ​ជោគជ័យ ប្រើ​ពេល​អស់​ជា​ច្រើន​ម៉ោង​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ។ មក​ដល់​ថ្ងៃនេះ កុមារ​រង​គ្រោះ​ក៏​បាន​ធូរស្រាល​ ​ផង​ដែរ ។

សូម​ជម្រាប​ដែរ​ថា រាល់​ការ​ព្យាបាល​ទាំងអស់ គឺ​ឥត​គិតថ្លៃ សម្រាប់​គ្រប់​ៗ​គ្នា ដោយ​គ្មាន​ការ​រើសអើង រាល់​ការ​បរិច្ចាគ​តូច ឬ​ធំ គឺ​ពិតជា​បាន​ជួយ ព្យាបាល សង្គ្រោះ និង​ការពារ​អាយុជីវិត​កុមារ​កម្ពុជា ។ អរគុណ​គន្ធ​បុប្ផា អរគុណ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា មូលនិធិ​គន្ធ​បុប្ផា​ស្វី​ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ