ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ានជំរុញបើកទេសចរណ៍អន្តរជាតិក្នុងតំបន់ឡើងវិញ ខណៈកម្ពុជាបានត្រៀមខ្លួន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមវេទិកាទេសចរណ៍ពិភពលោក-ឥណ្ឌូណេស៊ី (Global Tourism Forum Indonesia– Leaders Summit Asia)…

រាជធានីភ្នំពេញ ៖ តាមវេទិកាទេសចរណ៍ពិភពលោក-ឥណ្ឌូណេស៊ី (Global Tourism Forum Indonesia– Leaders Summit Asia) អាស៊ានកំពុងពន្លឿនផែនការបើកទេសចរណ៍អន្តរជាតិឡើងវិញ ប្រកបដោយការទទួលខុសត្រូវ ។ នៅក្នុងវេទិកានោះ តំណាងក្រសួងទេសចរណ៍កម្ពុជា បានចែករំលែកអំពីភាពជឿនលឿនទៅមុខនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា ការអនុវត្តផែនទីចង្អុលផ្លូវលើការស្តារ និងលើកស្ទួយទេសសចរណ៍កម្ពុជា អំឡុងនិងក្រោយវិបត្តិកូវីដ-១៩ ។

លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រាប់ទៅវេទិកាទេសចរណ៍ពិភពលោក-ឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ ថាកម្ពុជាបានកំពុងរៀបចំផែនការយុទ្ធសាស្ត្របើកទេសចរណ៍សុវត្ថិភាពនាពេលខាងមុខ ការអនុវត្ត SOP ក្នុងវិស័យទេសចរណ៍នៅកម្ពុជាជាដើម ។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងអាស៊ានក្នុងការចូលរួមទប់ទល់ និងដោះស្រាយផលប៉ពាល់នៃវិបត្តិកូវីដ ១៩ លើវិស័យទេសចរណ៍តាមរយៈលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ស្ដីពីជំងឺកូវីដ ១៩ នាខែមេសា ឆ្នាំ ២០២០ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី ២៤ និងកិច្ចប្រជុំពាក់ព័ន្ធនាខែកុម្ភ: ឆ្នាំ ២០២១ ក្រោមការដឹកនាំរបស់កម្ពុជា ជាប្រធានកិច្ចប្រជុំ និង ឥណ្ឌូណេស៊ីជា អនុប្រធាន ។

ថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន បានស្នើសុំឲ្យ World Tourism Forum Institute ដែលមាន លោក Taleb Rifai អតីតអគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ជាអគ្គលេខាធិការ ធ្វើជាដៃគូគាំទ្រ និងជំរុញការបើកទេសចរណ៍អាស៊ានឡើងវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ