ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុដន់យារធ្លាក់ អាចដោះស្រាយតាមវិធីងាយៗទាំងនេះ!

2 ឆ្នាំ មុន

ដើមទ្រូងយារធ្លាក់ គឺជារឿងដែលមនុស្សស្រីភាគច្រើនបានជួបប្រទះ ហើយត្រូវរកដំណោះស្រាយ។ វាជារឿងធម្មតាទៅហើយ ដែលមនុស្សយើងគិតថាសុដន់ត្រូវតែមានរាងមូលក្លំល្អ ទើបអាចចាត់ទុកថាមានរាងស្អាត។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីវិធីងាយៗ ដែលអាចធ្វើបាននៅផ្ទះដោយខ្លួនឯង ក្នុងការដោះស្រាយបញ្ហាសុដន់យារធ្លាក់។…

ដើមទ្រូងយារធ្លាក់ គឺជារឿងដែលមនុស្សស្រីភាគច្រើនបានជួបប្រទះ ហើយត្រូវរកដំណោះស្រាយ។ វាជារឿងធម្មតាទៅហើយ ដែលមនុស្សយើងគិតថាសុដន់ត្រូវតែមានរាងមូលក្លំល្អ ទើបអាចចាត់ទុកថាមានរាងស្អាត។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីវិធីងាយៗ ដែលអាចធ្វើបាននៅផ្ទះដោយខ្លួនឯង ក្នុងការដោះស្រាយបញ្ហាសុដន់យារធ្លាក់។

១. ម៉ាស្សាទឹកកក

ការម៉ាស្សាទឹកកក ត្រូវបានគេចាត់ទុកថាមានប្រសិទ្ធភាពខ្ពស់ក្នុងការទទួលបានដើមទ្រូងមូលក្លំ និង មានភាពតឹងណែន។ សីតុណ្ហភាពត្រជាក់ នឹងធ្វើឱ្យជាលិកាកន្ត្រាក់ ដែលធ្វើឱ្យភាពយារធ្លាក់មានការថយចុះ និង បន្តឹងសុដន់ឱ្យមានភាពណែនល្អជាងមុន។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែ យកដុំទឹកកកពីរដុំហើយម៉ាស្សាវាជារង្វង់ជុំវិញសុដន់របស់អ្នក ត្រឹមតែមួយនាទីប៉ុណ្ណោះ។ កុំដាក់ទឹកកកលើសពី ១នាទីក្នុងពេលតែមួយ ព្រោះវាអាចធ្វើឱ្យស្ពឹក។

២. ប្រេងអូលីវ

ការម៉ាស្សាដើមទ្រូងរបស់អ្នកជាមួយប្រេងអូលីវ គឺជាបច្ចេកទេសដ៏ល្អមួយដើម្បីពង្រឹងសុដន់យារធ្លាក់។ ប្រេងអូលីវ គឺជាប្រភពសម្បូរនៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងអាស៊ីតខ្លាញ់ ដែលអាចជួយការពារការខូចខាតដែលបង្កឡើងដោយរ៉ាឌីកាល់សេរី និងការពារសុដន់យារធ្លាក់។ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវដាក់ប្រេងអូលីវទៅលើបាតដៃរបស់អ្នក ហើយត្រដូសបាតដៃទាំងពីរឱ្យសព្វ រួចយកទៅលាបអង្អែលលើសុដន់។ ម៉ាស្សាថ្នមៗប្រហែល ១៥ នាទីដើម្បីបង្កើនលំហូរឈាមនិងជម្រុញការជួសជុលកោសិកា។

៣. ស៊ុតស

ស៊ុតពណ៌ស ក៏ល្អសម្រាប់ព្យាបាលដើមទ្រូងយារធ្លាក់ដែរ ដោយសារវាមានជួយបំប៉នស្បែក។ សារធាតុអ៊ីដ្រូលីពីត ដែលមាននៅក្នុងស៊ុតស ជួយលើកស្បែករលុងៗ នៅជុំវិញដើមទ្រូងអ្នក ឱ្យតឹងណែន។ អ្វីដែលអ្នកត្រូវធ្វើគឺ វាយស៊ុតពណ៌សមួយរហូតដល់បែកពពុះ រួចយកមកលាបលើសុដន់របស់អ្នកទុករយៈពេល៣០នាទី មុននឹងលាងទឹកចេញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ