ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​ស៊ូ​ជី​អវត្តមាន​ពេល​បើក​សវនាការ​ជា​ថ្មី​កាត់ទោស​លោកស្រី​

2 ឆ្នាំ មុន

អតីត​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា លោកស្រី​អ៊ួ​ង​សាន់​ស៊ូ​ជី​ពុំ​មាន​វត្តមាន ក្នុង​ពេល​បើក​ធ្វើ​បន្ត​សវនាការ​កាត់ទោស លោកស្រី​នា​ថ្ងៃ​ទី​១៣​កញ្ញា ដោយសារ​បញ្ហា​

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អតីត​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា លោកស្រី​អ៊ួ​ង​សាន់​ស៊ូ​ជី​ពុំ​មាន​វត្តមាន ក្នុង​ពេល​បើក​ធ្វើ​បន្ត​សវនាការ​កាត់ទោស លោកស្រី​នា​ថ្ងៃ​ទី​១៣​កញ្ញា ដោយសារ​បញ្ហា​សុខភាព​។ នេះ​បើ​តាម​ការ​អះអាង​របស់​មេធាវី​លោកស្រី​។

ជា​ប្រមុខ​រដ្ឋាភិបាល​សី​ុ​វិល លោកស្រី​ស៊ូ​ជី​ត្រូវ​បាន​ដេញ​ចេញពី​តំណែង កាលពី​ខែកុម្ភៈ​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​មួយ ដែល​នាំ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់​។ របប​យោធា​បាន​បង្ក្រាប​ដ៏​សាហាវ ប្រឆាំង​បាតុកម្ម​ស្និទ្ធ​ប្រជាធិបតេយ្យ ហើយ​កងកម្លាំង​សន្តិសុខ មក​ទល់​ពេល​នេះ​បាន​សម្លាប់​ជន​សី​ុ​វិល​ជាង​១.០០០​នាក់​ហើយ​។

ជាប់​ឃុំឃាំង​ក្នុងផ្ទះ​ដោយ​មានការ​ប្រាស្រ័យ​ទាក់ទង​តិច​បំផុត​ជាមួយ​ពិភព​ខាងក្រៅ លោកស្រី​ស៊ូ​ជី​អាយុ​៧៦​ឆ្នាំ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​មួយ​ចំនួន ដែល​អាច​ឲ្យ​លោកស្រី​ជាប់​ពន្ធនាគារ​ដល់​ជាង​១០​ឆ្នាំ​។ សវនាការ​កាត់ទោស​លោកស្រី​ពី​បទ​រំលោភ​បំពាន​ការ​រិ​ត​ត្បិត​សុខាភិបាល ទាក់ទិន​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ និង​ពី​បទ​នាំ​ចូល​ដោយ​ខុសច្បាប់​វិទ្យុទាក់ទង ត្រូវ​បើក​ធ្វើ​បន្ត​នា​ថ្ងៃ​ទី​១៣​កញ្ញា ក្រោយ​ពី​ផ្អាក​អស់​ពេល​២​ខែ​។

លោកស្រី​ស៊ូ​ជី​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ក្រោយ​ពី​ទៅ​ជួប​ពិភាក្សា​ជា​មុន ជាមួយ​ក្រុម​លោក​អ្នក​ច្បាប់​លោកស្រី ដោយ​លោកស្រី​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ព្រោះ​ពុល​ឡាន​។ នេះ​ជា​ការ​អះអាង​របស់​លោកស្រី​MIN MIN SOE​មេធាវី​លោកស្រី​ដែល​ថា​លោកស្រី​ស៊ូ​ជី​ខាន​ជិះ​រថយន្ត​ចាប់តាំងពី​២​ខែ​មក​ហើយ​។ អាស្រ័យ​ហេតុនេះ​ទើប​លោកស្រី​ត្រូវ​សម្រាក​នៅផ្ទះ​។ យើង​មានការ​បារម្ភ​ចំពោះ​សុខភាព​លោកស្រី​។ មេធាវី​រូប​នោះ​បន្ត​ថា លោកស្រី​ស៊ូ​ជី​ត្រូវ​បាន​តាមដាន​សុខភាព​ដោយ​គ្រូពេទ្យ​ម្នាក់​និង​គិលានុប្បដ្ឋាយិកា​ម្នាក់​នៅផ្ទះ​លោកស្រី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ