ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករខ្មែរ ២៣នាក់ លួចឆ្លងដែន ចូលក្នុង​ទឹកដីថៃ រកការងារធ្វើ ត្រូវបានឃាត់ នៅព្រំដែន​ខេត្តបន្ទាយមានជ័យ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ ពលករ​ខ្មែរ ចំនួន ២៣​នាក់ បាន​លួច​ឆ្លងដែន ចូលក្នុង​ទឹកដី​ថៃ រក​ការងារ​ធ្វើ ហើយ​ត្រូវបាន​កងកម្លាំង​យោធា ឃាត់​នៅ​ថ្ងៃទី​១១ ខែកញ្ញា…

បន្ទាយមានជ័យ​៖ ពលករ​ខ្មែរ ចំនួន ២៣​នាក់ បាន​លួច​ឆ្លងដែន ចូលក្នុង​ទឹកដី​ថៃ រក​ការងារ​ធ្វើ ហើយ​ត្រូវបាន​កងកម្លាំង​យោធា ឃាត់​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២១​។ ក្នុងនោះ ១៥​នាក់ ឃាត់​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ភ្នំ​កូនដំរី ក្នុងភូមិ​១៤ ឃុំ​.​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។ រីឯ ៨​នាក់​ទៀត ត្រូវបាន​កងកម្លាំង​ក​ម្ពុ​ជា​យើង ឃាត់ខ្លួន​នៅ​អូរជ្រៅ ក្នុង​សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រី​ទំនាក់ទំនង​កម្ពុជា​.​ថៃ បាន​ប្រាប់ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពលករ បាន​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់ ដើម្បី​រក​ការងារ​ធ្វើ តាមរយៈ​មេខ្យល់ ត្រូវបាន​កម្លាំងយោធា​ថៃ​ឃាត់ខ្លួន​ចំនួន ១៥​នាក់​។ ក្រោយ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពលករ​ចំនួន ១៥​នាក់​នោះ ត្រូវបាន​បញ្ជូនទៅ​ប៉ុស្តិ៍នគរបាល​ស្រុក​តា​ប្រា​យ៉ា ដើម្បី​សាកសួរ​តាម​ចម្លើយ​។  ពួកគាត់​បាន​បញ្ជាក់ថា ពួកគេ​បាន​លួច​ឆ្លង​ទៅរក​ការងារ​ធ្វើ តាមរយៈ​មេខ្យល់ ក្នុង ម្នាក់​តំលៃ ៥.០០០​បាត ជូន​ដល់​កន្លែងធ្វើការ​។ តែ​ពេលដែល​កំពុង​ឆ្លងដែន ចូលក្នុង​ទឹកដី​ថៃ ត្រូវបាន​សម​ត្ត​កិច្ច​ថៃ ឃាត់ខ្លួន​។​

​មន្ត្រី​ទំនាក់ទំនង បាន​បញ្ជាក់ថា ក្រោយ​ពេលដែល​តម្រួតយោធា​ថៃ​ឃាត់ខ្លួន​ពលករ​ខ្មែរ ហើយ​បញ្ជូនទៅ​សាកសួរ នៅ​ប៉ុស្តិ៍នគរបាល​។ ពលករ​ទាំងនោះ ត្រូវបាន​ចាត់ការ តាមផ្លូវ​ច្បាប់​។​

​ចំណែក​ពលករ​ខ្មែរ ចំនួន ៨​នាក់ ត្រូវបាន​កម្លាំងចម្រុះ ឈរជើង​តាម​បន្ទាត់​ព្រំដែន ឃាត់ខ្លួន ពេល​បម្រុង​លួច​ឆ្លងដែន ទៅរក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ​។ ពលករ​ខ្មែរ​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន កាលពី​យប់​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ភូមិ​អូរជ្រៅ សង្កាត់​.​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨៩១ បាន​ប្រាប់ថា ដើម្បី​អនុវត្ត​វិធាន​ទប់ស្កាត់​ពលករ ដែល​ឆ្លងដែន ដោយ​ខុសច្បាប់ គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក គឺ​កម្លាំងចម្រុះ បានចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែន ក៏បាន​ប្រទះឃើញ​ពលករ​ខ្មែរ ចំនួន ៨​នាក់ (​ស្រី ៣​នាក់​) ដែល​កំពុង​ធ្វើ​សកម្មភាព​លួច​ឆ្លង​ដោយ​ខុសច្បាប់​។ ក្នុងនោះ មាន​អ្នក​ខេត្តបន្ទាយមានជ័យ ចំនួន ៣​នាក់ ខេត្តបាត់ដំបង ចំនួន ៣​នាក់ ខេត្តកំពង់ធំ​ចំនួន ២​នាក់​។​

​កម្លាំង​នគរបាល​បាន​បញ្ជាក់ថា ក្រោយ​ឃាត់ខ្លួន ពលករ​ខ្មែរ​ទាំងនោះ ត្រូវ​កម្លាំង​នាំយកទៅ​សាកសួរ​។ តាម​ចម្លើយ ពួកគាត់ មានបំណង​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ តាមរយៈ​មេខ្យល់​ខ្មែរ ដែល​ទទួល​ជូន​ទៅដល់​កន្លែង​ការងារ នៅ​ប្រទេស​ថៃ ក្នុង​ម្នាក់​តំលៃ ៥.០០០​បាត​។ ពួកគេ បានអោយ​លុយ​មេខ្យល់ ហើយ​ពេល​ឆ្លងដែន ត្រូវបាន​កម្លាំង​សមត្ថកិច្ច ឃាត់​។​

​កម្លាំង​នគរបាល បាន​បញ្ជាក់ថា ចំពោះ​មេខ្យល់ ដែល​បោកប្រាស់​ពលករ​ខ្មែរ កំពុងធ្វើការ​ស្រាវជ្រាវ និង​រក​ចាប់ខ្លួន ដើម្បី​ចាត់ការ​តាមច្បាប់ ហើយ​ពលករ​ខ្មែរ ចំនួន ៨​នាក់​នោះ ត្រូវបញ្ជូន​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​៕ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ