ចិនប្រកាសអាសន្នពីខ្យល់ព្យុះឈ្មោះចាន់ធូ
ខេត្តហ្សេជាំង និងក្រុងសៀងហៃ ភាគខាងកើតចិន បានចេញការប្រកាសអាសន្នពីខ្យល់ព្យុះឈ្មោះចាន់ធូ «CHANTHU» ដែលត្រូវបោកបក់មកដល់ដែនដី នៃតំបន់ឆ្នេរសមុទ្រ ខេត្ត
ខេត្តហ្សេជាំង និងក្រុងសៀងហៃ ភាគខាងកើតចិន បានចេញការប្រកាសអាសន្នពីខ្យល់ព្យុះឈ្មោះចាន់ធូ «CHANTHU» ដែលត្រូវបោកបក់មកដល់ដែនដី នៃតំបន់ឆ្នេរសមុទ្រ ខេត្ត
ប្រទេសចិន ៖ តាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា ខេត្តហ្សេជាំង និងក្រុងសៀងហៃ ភាគខាងកើតចិន បានចេញការប្រកាសអាសន្នពីខ្យល់ព្យុះឈ្មោះចាន់ធូ «CHANTHU» ដែលត្រូវបោកបក់មកដល់ដែនដី នៃតំបន់ឆ្នេរសមុទ្រ ខេត្តហ្សេជាំងនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ។
ផ្នែកឧតុនិយមខេត្តហ្សេជាំង បានចេញការប្រកាសអាសន្នមួយ កាលពីថ្ងៃទី១២ ខែកញ្ញា ដោយគូសបញ្ជាក់ថា ព្យុះទីហ្វុងទី១៤ប្រចាំឆ្នាំនោះត្រូវបោកបក់មកដល់ដែនដី តំបន់ឆ្នេរសមុទ្រ របស់ខេត្ត ចន្លោះក្រុង ZHOUCHAN និង NINGBO ឬកាត់ប្រជុំកោះZHOUCHAN នាថ្ងៃទី១៣ ខែកញ្ញា។

មជ្ឈមណ្ឌលខេត្តត្រួតពិនិត្យទឹកជំនន់ និងតស៊ូប្រឆាំងគ្រោះរាំងស្ងួត បានចេញការប្រកាសអាសន្នកម្រិតទី២ ហើយអាជ្ញាធរមូលដ្ឋានស្នើដល់ប្រជាជន ឲ្យរៀបចំខ្លួនទប់ទល់ចំពោះទឹកជំនន់ និងបង្កើនការជម្លៀសប្រជាជនដែលរស់នៅ ក្នងបណ្ដាតំបន់ប្រឈមនឹងគ្រោះថ្នាក់។ ចាប់ពីថ្ងៃត្រង់ថ្ងៃទី១២ ខែកញ្ញាមក នាវានេសាទទាំងអស់នៅខេត្តហ្សេជាំង ត្រូវវិលចូលកំពង់ផែ ហើយមនុស្សជាង៤.០០០នាក់ត្រូវបានជម្លៀសចេញ។
ក្រុងសៀងហៃ ក៏ចេញការប្រកាសអាសន្នខ្យល់ព្យុះដែរ ខណៈព្យុះនោះនឹងបោកបក់មកដល់ផ្នែកខាងត្បូងក្រុងនាយប់ថ្ងៃទី១៣ ខែកញ្ញា ហើយនាថ្ងៃទី១៣ និង១៤ ខែកញ្ញា នឹងមានខ្យល់បោកបក់និងភ្លៀងធ្លាក់ខ្លាំង។ អាជ្ញាធរក្រុងបានស្នើដល់ប្រជាជន ចៀសវាងកុំចេញទៅក្រៅបើមិនចាំបាច់៕ ដកស្រង់ចេញពីវេបសាយ ៖ french


ចែករំលែកព័តមាននេះ