ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ADB និង​ក្រុមហ៊ុន IFC គ្រោង​ផ្តល់​ជំនួយ​ដល់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​មី​យ៉ា​ន់​ម៉ា

8 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB និង​ក្រុមហ៊ុន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ IFC នឹង​ផ្តល់​ឥណទាន​ចំនួន​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​កាន់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត Ooredoo របស់​មី​យ៉ា​ន់​ម៉ា

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB និង​ក្រុមហ៊ុន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ IFC នឹង​ផ្តល់​ឥណទាន​ចំនួន​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​កាន់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត Ooredoo របស់​មី​យ៉ា​ន់​ម៉ា ដើម្បី​ដំឡើង​បណ្តាញទូរស័ព្ទ​នៅ​ទូ​ទាំង​ប្រទេស ។ ឥណទាន​នេះ​នឹង​អាច​ផ្តល់​នូវ​សេវា​ទូរស័ព្ទ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ឱ្យ​មាន​តម្លៃ​កាន់តែ​សមរម្យ ក៏​ដូច​ជា​បង្កើន​កំណើនសេដ្ឋកិច្ច ព្រមទាំង​ផ្តល់​នូវ​ការងារ​ដល់​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​ផង​ដែរ ។

ADB និង IFC បាន​ផ្តល់​កម្ចី​ក្រោម​ទឹកប្រាក់​១៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត Ooredoo ដើម្បី​ពង្រីក​សេវា​អីុ​ន​ធើ​រ​ណេ​ត 3G ។ មី​យ៉ា​ន់​ម៉ា គឺជា​ប្រទេស​ដែល​មាន​សេវា​ទូរស័ព្ទ​ខ្សោយ​ជាងគេ​ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ។ ការ​ប្រើប្រាស់​របស់​ស្ត្រី​មី​យ៉ា​ន់​ម៉ា នឹង​មាន​កំណើន​ផ្នែក​ដំឡើង​សេវា​ទូរស័ព្ទ និង​អីុន​ធើ​រ​ណេ​ត​ដែល​មាន​ល្បឿន​លឿន​ជាង​មុន ។

ជំនួយ​របស់​ធនាគារ ADB ជា​ជំនួយ​ដែល​ធំ​ជាងគេ​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​ឯកជន​នៅ​មី​យ៉ា​ន់​ម៉ា ។ ជំនួយ​នេះ​នឹង​ជួយ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើន​សេវា​ទូរស័ព្ទ​ដល់​ប្រជា​ពលរដ្ឋ​ខ្លួន​ជាង​៩០% នៃ​ប្រជាពលរដ្ឋ​សរុប ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Christopher Thieme អគ្គនាយក​ដេ​ប៉ា​តឺ​ម៉​ង់​ប្រតិបត្តិការ​វិស័យ​ឯកជន​នៃ​ធនាគារ ADB។

កាលពី​ឆ្នាំ​២០១៣ មាន​តែ​ប្រជាពលរដ្ឋ​៧​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​១០០​នាក់ ដែល​បាន​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត ។ ការ​ផ្តល់​សេវា​ទូរស័ព្ទ​ដែល​មាន​តម្លៃ​សមរម្យ​បាន​ក្លាយជា​គោលដៅ​ចម្បង​របស់​រដ្ឋាភិបាល ក្នុង​ការ​បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ ក៏​ដូច​ជា​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ ។ ក្រុមហ៊ុនទូរស័ព្ទ​ចល័ត Ooredoo មាន​អតិថិជន​៨០% នៃ​ប្រជាពលរដ្ឋ​សរុប​ដែល​បាន​ប្រើប្រាស់​សេវា 3G ។

លោក Vikram Kumar អ្នកតំណាង​ប្រជាពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​នៃ​ក្រុមហ៊ុន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ IFC លើក​ឡើង​ថា ៖ « ការ​វិនិយោគ​នេះ បាន​បង្ហាញ​ពី​ការ​គាំទ្រ​របស់​យើង​ក្នុង​ការ​ពង្រីក​វិសាលភាព​លើ​វិស័យ​ទូរគមនាគមន៍​ដល់​ប្រជាពលរដ្ឋ​មី​យ៉ា​ន់​ម៉ា ។ វា​ក៏​បាន​ផ្តល់​នូវ​ការងារ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ដល់​ពលរដ្ឋ​ផង​ដែរ ។

មិនតែប៉ុណ្ណោះ នឹង​អាច​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​កាន់តែ​ស្រួល និង​ច្រើន​ជាង​មុន » ។

ការ​ពង្រីក និង​ដំឡើង​បណ្តាញទូរស័ព្ទ នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៩ ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន Ooredoo ក៏​មាន​ផែនការអភិវឌ្ឍន៍​កម្មវិធី​ទូរស័ព្ទ​លើ​វិស័យ​ធនាគារ វិស័យ​កសិកម្ម និង​វិស័យ​សុខភាព ដែល​អាច​ជួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ស្ត្រី​ដែល​មាន​ចំណូល​ទាប​ផង​ដែរ ៕