ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កៀក​ថ្ងៃ​សម្រាលកូន កែវ ពេជ្រ​ពិសី សម្រុក​ទៅ​ទិញ​សម្ភារៈ​បម្រុង​ទុកជា​ស្រេច

1 អាទិត្យ មុន
  • ភ្នំពេញ

មក​ទល់​ពេល​នេះ កែវ ពេជ្រ​ពិសី បាន​ត្រៀម​រួច​ជា​ស្រេច​ហើយ​នៅ​ការ​សម្រាល​កូនប្រុស​ជាទី​ស្រឡាញ់ ដែល​កើត​ចេញពី​ចំណង​ស្នេហ៍​ពិតប្រាកដ ក្រោយ​ជីវិត​ធ្លាប់​បរាជ័យ​ស្នេហា​។ រាល់​ថ្ងៃនេះ នាង​កំពុង​ចង់​ឃើញ​មុខមាត់

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ កែវ ពេជ្រ​ពិសី បាន​ត្រៀម​រួច​ជា​ស្រេច​ហើយ​នៅ​ការ​សម្រាល​កូនប្រុស​ជាទី​ស្រឡាញ់ ដែល​កើត​ចេញពី​ចំណង​ស្នេហ៍​ពិតប្រាកដ ក្រោយ​ជីវិត​ធ្លាប់​បរាជ័យ​ស្នេហា​។ រាល់​ថ្ងៃនេះ នាង​កំពុង​ចង់​ឃើញ​មុខមាត់​កូនប្រុស​ណាស់ នៅ​ពេល​ខំតស៊ូ​ពពោះ អស់​ជា​ច្រើន​ថ្ងៃ​។ រីឯ​ក្តី​សង្ឃឹម​ក៏​កាន់តែ​កៀក​ជិត​មក​ដល់ និង​បាន​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ភារៈ​ខាង​មុខ​។

កែវ ពេជ្រ​ពិសី មាន​ជម្រើស​ស្នេហ៍​ច្រើន​ហើយ ក្នុង​នោះ​ក៏​មាន​បុរស​ជា​មន្ដ្រីរាជការ​ដែល​មាន​ឋានៈ​ជាន់ខ្ពស់​ធ្លាប់​តាម​ស្នេហា​នាង​ដែរ ពោល​គឺ​មាន​ន័យ​ថា បើ​ពិសី ចង់បាន​តំណែង​ជំទាវ វា​មិន​ពិបាក​សម្រាប់​រូប​នាង​ឡើយ​។ ប៉ុន្ដែ​ក្រោយ​ទុក​ជីវិត​ឲ្យ​នៅ​ជា​ស្រី្ដ​មេម៉ាយ​ជិត​១០​ឆ្នាំ បន្ទាប់​ពី​ចែកផ្លូវ​គ្នា​ជាមួយ​អតីត​គូស្នេហ៍​ជា​បុរស​អាណិកជន​ខ្មែរ​អូស្ដ្រាលី​កាលពី​ឆ្នាំ​២០១០ នោះ​។ ពេជ្រ​ពិសី ធ្លាប់​ប្រាប់​អ្នក​យក​ព័ត​មាន​យើង​ថា នាង​មិន​ដែល​ចង់​ប្រាថ្នា​ចង់បាន​ប្ដី​ជាម​ន្ដ្រី​ធំ ឬ​ចង់បាន​ងារ​ជំទាវ​នោះ​ទេ ព្រោះ​បំណងប្រាថ្នា​ចង់បាន​គ្រួសារ​មួយ​ដែល​សាមញ្ញ​មាន​ប្ដី និង​កូន​រស់នៅ​ជុំ​គ្នា​នោះ នាង​ពេញចិត្ត​ហើយ​។

តែ​ពេជ្រ​ពិសី ថា ចំពោះ​អ្នក​ផ្សេង​ដែល​បាន​ងារ​ជំទាវ​នាង​ថា មាន​តែ​អបអរសាទ ព្រោះ​ពួក​គាត់​មានសំណាង​។ កែវ ពេជ្រ​ពិសី បាន​ភ្ជាប់ពាក្យ​ជាមួយ​អាណិកជន​ខ្មែរ​មក​ពី​កា​ណា​ដា​លោក​ពៅ សម្បតិ ជិត​១​ឆ្នាំ​កន្លះ ពេល​នេះ​នាង​ទទួល​បាន​កាដូ​ពិសេស​ក្នុង​ជីវិត​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នោះ គឺ​កូនប្រុស​ដែល​នាង​គ្រោង​នឹង​សម្រាល​នៅ​ចុងខែ​កញ្ញា​ឆ្នាំ​២០២១ ខាង​មុខ​នេះ​ហើយ​។

មុន​ត្រៀម​ក្លាយទៅជា​ម្ដាយ​គេ​នេះ ពេជ្រ​ពិសី បាន​ឲ្យ​ដឹង​ថា នាង​បាន​ទៅ​ពិនិត្យ​សុខភាព​ជា​ញឹកញាប់​នៅ​មន្ទីរពេទ្យ​មួយ​ដែល​មានគុណ​ភាព​មិន​ចាញ់​ពេទ្យ​ថៃ​ទេ ហើយ​នាង​មិន​បារម្ភ​ការ​ឆ្លងទន្លេ​កូន​ទី​១​នេះ​ដែរ បើ​ទោះបីជា​ត្រូវ​សម្រាល​ដោយ​វះកាត់​ក្ដី​។
ទាក់ទិន​នឹង​ការ​ចាកចេញ ទៅ​សាង​អនាគត​ថ្មី​នៅ​លើ​ទឹកដី កា​ណា​ដា ត្រូវ​ពិសី​បញ្ជាក់​ថា មិន​ទាន់​ច្បាស់​ពី​គម្រោង ដោយ​ចង់​នៅ​ក្នុងស្រុក​យូរ​ទៀត ឬ​អាច​ទៅ​មក​ៗ​។ ឯ​សិល្បៈ​នៅ​មិន​ទាន់​ដឹង​ថា សម្តែង​ឡើង​វិញ​ឬ​យ៉ាងណា ក្នុង​ពេល​ដែល​នាង​កំពុង​ជាប់​ភារៈ​មើលថែ​ទាំ​កូន​តូច បាត់​ទៅ​ហើយ​នោះ​។

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture