ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រព្យសម្បត្តិ​ជា​ចំណង​សម្រាប់​ម្ចាស់​អត់​បញ្ញា

2 ឆ្នាំ មុន

ក្នុង​លោក​នេះ​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ក៏​ច្រើន​ក​ណាស់​ដែរ ប៉ុន្តែ​បុគ្គល​ពួក​ខ្លះ​នៅ​តែ​មិន​មានឱកាស​ដើម្បី​បំពេញ​បុណ្យ​កុសល​សម្រាប់​ជាទី​ពឹង​របស់​ខ្លួន​ទៅ​ក្នុង​បរលោក ជា​មនុស្ស​ស្ថិត​ក្នុង​ចំពូក​អ្នក​កំណាញ់​ស្វិត​រហូត​អស់​ជីវិត នេះ​ហើយ​ដែល​លោក​ហៅ​ថា ទ្រព្យសម្បត្តិ​ជា​ចំណង​ធំ​សម្រាប់​ម្ចាស់​អត់​បញ្ញា ជា​អ្នកការ​បរិភោគ​ទ្រព្យ​ដោយ​ខ្វះ​បញ្ញា ព្រោះ​មានសម្បត្តិ​ដែរ​តែ​ក្រ​បុណ្យ ។ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ទ្រព្យសម្បត្តិ​ជាស​ត្រូវ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា…

ក្នុង​លោក​នេះ​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ក៏​ច្រើន​ក​ណាស់​ដែរ ប៉ុន្តែ​បុគ្គល​ពួក​ខ្លះ​នៅ​តែ​មិន​មានឱកាស​ដើម្បី​បំពេញ​បុណ្យ​កុសល​សម្រាប់​ជាទី​ពឹង​របស់​ខ្លួន​ទៅ​ក្នុង​បរលោក ជា​មនុស្ស​ស្ថិត​ក្នុង​ចំពូក​អ្នក​កំណាញ់​ស្វិត​រហូត​អស់​ជីវិត នេះ​ហើយ​ដែល​លោក​ហៅ​ថា ទ្រព្យសម្បត្តិ​ជា​ចំណង​ធំ​សម្រាប់​ម្ចាស់​អត់​បញ្ញា ជា​អ្នកការ​បរិភោគ​ទ្រព្យ​ដោយ​ខ្វះ​បញ្ញា ព្រោះ​មានសម្បត្តិ​ដែរ​តែ​ក្រ​បុណ្យ ។

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ទ្រព្យសម្បត្តិ​ជាស​ត្រូវ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា ។ គួរ​ពិចារណា​ឃើញ​នូវ​ទោស​នៃ​ទ្រព្យសម្បត្តិ​ដូច​តទៅ ទ្រព្យសម្បត្តិ ជា​ថ្នាំ​ពិស សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ ជា គំនរ​ភ្លើង​ដ៏​ធំ សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​គឺជា​អ្នក​ពិឃាត សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បតិ្ត ជា​ថ្នាំ​ញៀន​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​ ។

ទ្រព្យសម្បត្តិ​ជា​ចំណង​ដ៏​មាំ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​ជំងឺ​ដ៏​ធ្ងន់​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ​ជា​អមនុស្ស​កាច សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ ជា​ដាវ​ដ៏​មុត សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា​, ទ្រព្យសម្បត្តិ ជា​រាត្រី​អន្ធការ សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា ។

នេះ​ជា​ទោស​នៃ​ការ​បរិភោគ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ដោយ​ខ្វះ​បញ្ញា ទីបំផុត​នៃ​ជីវិត​រមែង​ស្ថិត​នៅ​ក្នុង​ទី​ងងឹត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ