ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត រតនៈ ពិសី ប្តូរ​រថយន្ត​ទំនើប​ថ្មី​សន្លាង​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​នាង រតនៈ ពិសី បាន​កាន់តែ​បង្ហាញ​នូវ​ភាព​ស៊ី​វិ​ល័យ​របស់​ខ្លួន​តាម​រយៈ​ការ​ប្តូរ​រថយន្ត​ទំនើប​ថ្មី​សន្លាង​ដែល​មាន​តម្លៃ​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ រថយន្ត​ដែល​តារា​រូប​នេះ​ទើបនឹង​ទិញ គឺ​ម៉ាក​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​នាង រតនៈ ពិសី បាន​កាន់តែ​បង្ហាញ​នូវ​ភាព​ស៊ី​វិ​ល័យ​របស់​ខ្លួន​តាម​រយៈ​ការ​ប្តូរ​រថយន្ត​ទំនើប​ថ្មី​សន្លាង​ដែល​មាន​តម្លៃ​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ រថយន្ត​ដែល​តារា​រូប​នេះ​ទើបនឹង​ទិញ គឺ​ម៉ាក​ឡង់​គ្រី​សឺ ស៊េរី​ឆ្នាំ​២០២០ ដែល​ជា​រថយន្ត​ដ៏​ទើប និង​ពេញ​និយម​សម្រាប់​អ្នក​អភិជន​។

រតនៈ ពិសី បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា «​រថយន្ត​ថ្មី​នេះ នាង​ទើបតែ​ទិញ​បាន​ប៉ុន្មាន​ថ្ងៃនេះ​ប៉ុណ្ណោះ ហើយ​វា​ជា​ប្រភេទ​រថយន្ត​ដែល​នាង​ស្រឡាញ់​មក​ជា​យូរហើយ​»​។ នាង​បញ្ជាក់​ថា «​ការ​សម្រេច​ប្រើប្រាស់​រថយន្ត​ប្រភេទ​នេះ គឺ​ដោយសារ​វា​ធំ​ទូលាយ ដែល​អាច​ធ្វើ​ដំណើរ​ងាយស្រួល​ជា​លក្ខណៈ​គ្រួសារ​»​។

នាង​បន្ថែម​ថា «​ការ​ទិញ​រថយន្ត​ថ្មី​ដែល​មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​នា​ពេល​នេះ គឺ​នាង​ទិញ​ដោយ​បង់​ផ្តាច់​តែ​ម្តង ពោល​គឺ​មិនមែន​ជា​ការ​បង់​រំ​លោះ​ជាមួយ​ធនាគារ​ឡើយ​»​។

យ៉ាងណា បើ​តាម​រតនៈ ពិសី ឱ្យ​ដឹង​ថា លុយ​ដែល​ប្រើប្រាស់​សម្រាប់​ទិញ​រថយន្ត​ថ្មី​នេះ គឺជា​លុយ​របស់​នាង​សុទ្ធ​សា​ដ ដែល​បាន​មក​ពី​ការងារ​សិល្បៈ និង​ការ​រកស៊ី​។

នាង​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រៅពី​ការងារ​សិល្បៈ នាង​មាន​បើកហាង​រកស៊ី​មួយ​កន្លែង​ឈ្មោះ​ថា USA Express Mart ដែល​នាំ​ចូល​ផលិតផល​បំប៉ន​សុខភាព​ពី​សហរដ្ឋអាមេរិក​។ នាង​ថា មុខរបរ​នេះ ក៏​បាន​ហុច​ឱកាស​អោយ​នាង​រក​ចំណូល​បាន​ច្រើន​គួរសម​ផង​ដែរ ដោយសារ​ផលិតផល​ដែល​នាង​លក់​នោះ គឺ​ត្រូវ​នឹង​បរិបទ​ដែល​កម្ពុជា កំពុង​ទទួល​រង​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

យ៉ាងណា រតនៈ ពិសី បាន​ទទួលស្គាល់​នៅ​ក្នុង​ស័​យ​កាល​កូ​វី​ដ​នា​ពេល​នេះ នាង​ក៏​ដូច​អ្នកសិល្បៈ​ជា​ច្រើន​ទៀត ក៏​បាន​ប៉ះពាល់​ខ្លះ​ៗ​ពី​ការ​រក​ចំណូល​។ រតនៈ ពិសី បាន​លើក​ឡើ​ថា បច្ចុប្បន្ន នាង​បាន​ថត​បទ​ថ្មី​ៗ​មួយ​ចំនួន​ដាក់​បញ្ចូល​ក្នុង​ឆា​ណែ​ល​យូ​ធូប ហើយ​បទ​ចម្រៀង​នាង​មួយ​ចំនួន​ក៏​មានការ​គាំទ្រ​ផង​ដែរ​។ នាង​ថា ប្រសិនបើ​រូប​នាង​នៅ​តែ​មានការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​នោះ នាង​នឹង​នៅ​តែ​បន្ត​អាជីព​សិល្បៈ​ចម្រៀង​នេះ ដោយ​មិន​ដើរ​ចេញ​ទៅ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ