ខេត្តព្រះសីហនុ ៖ របងថ្មហ៊ុមព័ទ្ធដីលោក ឧកញ៉ា សុខ គង់ ប្រវែងជិត៥ម៉ែត្រ ត្រូវរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងបុកពេញទំហឹងកាលពីវេលាម៉ោង០៩ និង១៥នាទីយប់ថ្ងៃទី០២ មករា ២០១៦ ស្ថិតនៅចំណុចផ្លូវបំបែកក្បែរឆ្នេរអូឈើទាល ក្នុងក្រុមទី១៧ ភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
យោងតាមប្រភពពីសមត្ថកិច្ចចរាចរណ៍ខេត្តព្រះសីហនុបានគូសបញ្ជាក់ថា ដោយសារតែការបើកបរពុំគោរពច្បាប់បើកបរហួសល្បឿនកំណត់ នៅវេលាម៉ោង០៩ និង១៥នាទីយប់ថ្ងៃទី០២ មករា ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ ២H-១៨៤៨ បើកបរដោយឈ្មោះតាំង សុខណា ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ រងរបួសស្រាល ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះ បានបង្កអោយរបងថ្មហ៊ុមព័ទ្ធដីលោកឧកញ៉ា សុខ គង់ ប្រវែងជិត៥ម៉ែត្រ ត្រូវរងការខូចខាតទាំងស្រុង ។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បើយោងតាមសាក្សីក្បែរកន្លែងកើតហេតុ ប៉ូលិសប្រចាំការក្បែរនោះបានអះអាងថា នៅវេលាកើតហេតុ ខណៈដែលពួគគាត់កំពុងឈរប្រចាំការគោលដៅ P11 ស្រាប់តែបានឃើញរថយន្តមួយគ្រឿង បើកក្នុងល្បឿនលឿនពីទិសខាងលិច ដោយពុំបានបង្អង់ល្បឿន បើទោះបីជាមកដល់ផ្លូវបត់យ៉ាណាក្តី ទើបធ្វើឱ្យរថយន្តជ្រុលទៅបុករបងថ្មពេញទំហឹង បែបចង់សាករបងថ្មរឹងមដែរឬអត់?
ចែករំលែកព័តមាននេះ