ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកមកពីផ្សារ ឃើញទ្វារផ្ទះ​ដាក់គន្លឹះ លុះទម្លាយចូលមើលឃើញកូន​យ៉ាងតក់ស្លុ.ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​សង្ស័យថ្នាំ​ញៀ.នរើ​ឡើង ក៍បាន​ដាក់​គន្លឹះ​ទ្វារផ្ទះ អា.​រក​​ខ្លួនឯង​ រួចរ​ត់ទៅ​ដួល​ស្លា.ប់​នៅ​ក្នុង​បន្ទប់ទឹក​

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​សង្ស័យថ្នាំ​ញៀ.នរើ​ឡើង ក៍បាន​ដាក់​គន្លឹះ​ទ្វារផ្ទះ អា.​រក​​ខ្លួនឯង​ រួចរ​ត់ទៅ​ដួល​ស្លា.ប់​នៅ​ក្នុង​បន្ទប់ទឹក​បង្កឱ្យ​មានការភ្ញាក់ផ្អើលកើតឡើង​កាលពីវេលាម៉ោង​ប្រមាណ១១និង​៥០នាទីព្រឹកថ្ងៃទី២ ខែក​ញ្ញា ឆ្នាំ២០២១ នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង ស្ថិត​ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះពុធ ហេង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅ​ផ្ទះជួលកន្លែង ក្នុងភូមិឃុំ​កើតហេតុខាងលើ ។​

​តាម​ប្រភពពី​បុរស​​ឈ្មោះពុធ រ៉ា អាយុ​៦១ឆ្នាំ ជាអាជីវករលក់មាន់ ត្រូវជាឪពុក​របស់​ជនរងគ្រោះ បានអោយ​ដឹងថា ​មុនពេលកើតហេតុ ​កាលពី​វេលា​ម៉ោងប្រមាណ៧ព្រឹក​ថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ​២០២១ គាត់បានធ្វើដំណើរ​ទៅលក់មាន់នៅផ្សារ​ដីហុយ ដោយ​កូនប្រុសនៅផ្ទះតែ​​ម្នាក់​ឯង ។

តាមប្រភពដដែលបានបន្ត​ថា លុះនៅវេលាម៉ោងប្រមាណ១១និង៥០នាទីថ្ងៃត្រង់ថ្ងៃដដែល គាត់​ក៏ត្រឡប់មកផ្ទះវិញ ឃើញ​ទ្វារផ្ទះ ដាក់គន្លឹះ ដោយ​មានការសង្ស័យ គាត់ក៍បានធាក់ទម្លាយ​ទ្វារ​ចូលទៅខាងក្នុង ឃើញ​សុទ្ធតែឈា.មក្នុងផ្ទះ ​។ នៅពេល​ឃើញ​ហេតុការណ៍​បែបនេះ គាត់ក៍បានទៅមើល​ក្នុង​បន្ទប់ទឹកជាប់គន្លឹះ ​និង​បានធាក់​ទម្លាយទ្វារបន្ទប់ទឹក​ទៀត ស្រាប់តែ​ឃើញកូន ​ប្រុស​ដេកស្លា.ប់ក្នុងថ្លុកឈា.ម ​និង​បានប្រាប់​អ្នកជិតខាង ក៍បង្កអោយមានការភ្ញាក់ផ្អើលកើតឡើងតែម្តង​ ។

តាម​ប្រភពដដែលបានបន្តអោយដឹងទៀត​ថា កូនប្រុសរបស់​គាត់​ញៀ.នថ្នាំ​អស់រយៈពេល​ប្រមាណ៨ឆ្នាំ​កន្លង​មកហើយ ដោយគាត់ធ្លាប់បញ្ជូន​ទៅមណ្ឌលកែប្រែប្រមាណ៤ទៅ៥ដងមកហើយ នៅតែមិនអាច​កែប្រែបាន ។

ជុំវិញករណីខាងលើនេះ ​បុរសជា​ឪពុក​របស់​ជនរងគ្រោះ​​បាន​ដាក់​ការ​សង្ស័យ​ថា ថ្នាំញៀ.នរើឡើង ​ទើបកូន​ប្រុស​​បញ្ចប់ជីវិតខ្លួន​ឯង​ បែបនេះ ។

នៅកន្លែងកើតហេតុបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ​ដោយ​ស្រ្តី​ជាម្តាយបានយំសោ.កបោ.កខ្លួន ​និង​រៀបរាប់ថាគ្រឿង​ញៀ.នជាអ្នកសម្លា.ប់​កូន​ប្រុសជាទីស្រលាញ់របស់គាត់។

​ក្រោយពេលកើតហេតុ ស.ព​បុរសរងគ្រោះ​ត្រូវបានសមត្ថកិច្ច​ទាក់ទងក្រុមគ្រូពេទ្យ​​ឱ្យចុះមកយកសំណាករកមេរោគកូវីដជាមុន​សិន រួចទើបធ្វើ​ការ​ត្រួតពិនិត្យ និងប្រគល់ស.ព​ទៅអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ