ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្លា.ប់សរុបដោយកូវីដកើនច្រើនជាង ១៩០០ នាក់ខណៈឆ្លងថ្មី៤៣៩នាក់បន្ថែមកាលពីម្សិលមិញ

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា កម្ពុជាបានកត់ត្រាអ្នកជំងឺទទួលមរណភាពដោយកូវីដ-១៩ បានកើនឡើងសរុបដល់ ១៩០៣ នាក់ ក្រោយពីមានករណីស្លា.ប់ថ្មី ម្សិលមិញ​ចំនួន…


រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា កម្ពុជាបានកត់ត្រាអ្នកជំងឺទទួលមរណភាពដោយកូវីដ-១៩ បានកើនឡើងសរុបដល់ ១៩០៣ នាក់ ក្រោយពីមានករណីស្លា.ប់ថ្មី ម្សិលមិញ​ចំនួន ១១ នាក់បន្ថែមទៀត។ នេះបើយោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃនេះ ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា កាលពីថ្ងទី ៣០ ខែសីហា ម្សិលមិញ អត្រានៃការឆ្លងថ្មីរយៈពេល ២៤ ម៉ោង រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួ ៤៣៩ នាក់បន្ថែមទៀត (ក្នុងនោះករណីនាំចូលពីក្រៅប្រទេសមានចំនួន ១២៣ នាក់) ខណៈចំនួនអ្នកជំងឺទទួលបានការព្យាបាលជាសះស្បើយថ្មី ចំនួន ៣៤៣ នាក់ និងស្លាប់ថ្មី ម្សិលមិញចំនួន ១១ នាក់

សូមបញ្ជាក់ថា​ ប្រទេសកម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​លើបុរសជនជាតិចិន នៅខេត្តព្រះសីហនុ  ។ ដូច្នេះគិតមកដល់បច្ចុប្បន្ននេះ ចំនួនករណីជំងឺកូវីដ-១៩សរុប​កើនឡើងដល់ ៩៣០៥៥​ នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បើយសរុប​កើនដល់៨៨៧៨៦នាក់​​​​​​​​​​​​​​​​ និងករណីមរណភាពសរុបឡើងដល់១៩០៣នាក់ ។

Picture


ជាមួយគ្នានេះផងដែរ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១សីហា ប្រកាសអំពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី ប្រភេទ ដែលតា «Delta» កើនដល់១៩១៦នាក់ហើយ នៅក្នុងរាជធានី ខេត្តចំនួន២៣ ។ យោងសេចក្តីជូនព័ត៌មាននេះបានឱ្យដឹងថា បច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) បានបង្ហាញឱ្យយើងឃើញថា វីរុសដែលតា (Delta) បាននិងកំពុងបន្តរាតត្បាតវាយ លុកចូលក្នុងសហគមន៍របស់យើង ជាពិសេស រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត ។

ដូច្នេះទាមទារឱ្យពលរដ្ឋគ្រប់រូប ត្រូវអនុវត្តវិធានសុខាភិបាលឱ្យបានត្រឹមត្រូវបំផុត ទោះបីជាបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រួចហើយ ក្តី ៕

Picture
Picture
Picture
Picture