ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី លឹម វិរិយា ៖ ការបង្កើតអាជីវកម្​មដើម្បីចូលរួមដោះស្រាយបញ្ហាអ្នកដទៃ និងសេដ្ឋកិច្ច

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ «ក្នុងការបង្កើតមុខរបរអ្វីក៏ដោយ យើងត្រូវតែមានគោលដៅជួយដោះស្រាយបញ្ហាដល់អ្នកដ៏ទៃ ហើយយើងបង្កើតសិប្បកម្មនេះឡើង គឺដើម្បីរួមចំណែកលើកកម្ពស់ផលិតផលក្នុងស្រុក និងជួយលើកម្ពស់ជីវភាព​ក្នុងសហគមន៍» នេះជាទស្សនរបស់ អ្នកស្រី លឹម…

ខេត្តសៀមរាប ៖ «ក្នុងការបង្កើតមុខរបរអ្វីក៏ដោយ យើងត្រូវតែមានគោលដៅជួយដោះស្រាយបញ្ហាដល់អ្នកដ៏ទៃ ហើយយើងបង្កើតសិប្បកម្មនេះឡើង គឺដើម្បីរួមចំណែកលើកកម្ពស់ផលិតផលក្នុងស្រុក និងជួយលើកម្ពស់ជីវភាព​ក្នុងសហគមន៍» នេះជាទស្សនរបស់ អ្នកស្រី លឹម វិរិយា សាស្រ្តាចារ្យធុរកិច្ច និងជាភាគទុននិកក្រុមហ៊ុន LM Lima Angkor Food Co., L​td ។

ឈរលើទស្សនៈនេះ ក្រុមហ៊ុន LM Lima Angkor Food Co., L​td ដែលជាសិប្បកម្មច្នៃប្រេងដូងត្រជាក់បានទទួលទិញ​ផ្លែដូងទុំ ពីពលរដ្ឋនៅក្នុងខេត្តសៀមរាប និងផ្តល់ការងារឲ្យពលរដ្ឋនៅក្នុងសហគមន៍មានចំណូល​ចិញ្ចឹមជីវិតដោយមិនបាច់​ត្រូវធ្វើដំណើរទៅណា​ឆ្ងាយពីផ្ទះ។

សិប្បកម្មផលិតប្រេងដូងត្រជាក់នេះ ជាផ្នែកមួយនៅក្នុងការបង្កើតផលិតក្នុងស្រុង។ ក្រុមហ៊ុន LM Lima Angkor Food Co., L​td. បានកំពុងច្នៃប្រេងដូងនៅក្នុងប្រទេសកម្ពុជា ដែលជាប្រភេទផលិតផលមួយមានសារៈ​សំខាន់ដល់សុខភាព និង​ចំណីអាហារ ពិសេសការសម្រក់ទម្ងន់របស់នារីភេទ ។

អ្នកស្រី វិរិយា បញ្ជាក់ថា «យើងទិញដូងពីពលរដ្ឋដោយមិនកំណត់ចំនួនទេ គឺទទួលទិញរាល់ថ្ងៃមានប៉ុនណា ទិញប៉ុនហ្នឹង ដោយក្នុងមួយផ្លែចន្លោះពី ២០០០ រៀល ទៅ ២៥០០ រៀល ។ នៅថ្ងៃក្រោយប្រហែលយើងអាចទិញដល់ ៣០០០ រៀល ប្រសិនប្រសិនជាកំណើនលក់របស់យើងកើនឡើងនោះ​» ។

ពលរដ្ឋដែលមានផ្លែដូងទុំនៅក្នុងខេត្តសៀមរាប អាចយកដូងទៅលក់ឲ្យសិល្បកម្មអ្នកស្រី វិរិយា ដែលបច្ចុប្បន្ន​នេះមានប្រជាពលរដ្ឋនៅក្នុងសហគមន៍ស្រុកបន្ទាយស្រី តំបន់ភ្នំគូលែន និងតំបន់មួយចំនួនទៀតដែល​នៅព័ទ្ធជុំវិញ​នោះយកកសិផលរបស់ពួកគាត់ទៅលក់ឲ្យសិប្បកម្ម LM Lima Angkor Food ។  អ្នកស្រី វិរិយា បញ្ជាក់ថា សព្វថ្ងៃសិប្បកម្មនេះហាក់ទទួលបានការគាំទ្រខ្លាំង និង​មានសមត្ថភាពទិញចូល ដូងកាន់ច្រើន។

អ្នកស្រី វិរិយា និយាយថា សិប្បកម្មផ្តោតសំខាន់ទៅលើគុណភាព ហើយដើម្បីផលិតប្រេងបានដូងត្រជាក់ប្រកបដោយធម្មជាតិ និងមានគុណភាពសុទ្ធល្អបាន បានឆ្លងកាត់ការចម្រាញ់ជាច្រើនដំណាក់កាល ពោកដើម្បីផលិតបានប្រេងដូងត្រជាក់មួយលីត្រ គេចំណាយផ្លែដូងទុំចន្លោះពី ៣០ ទៅ ៤០ ផ្លែឯណោះ ។

អ្នកស្រី លឹម វិរិយា បានបញ្ចប់ការសិក្សាមកពីប្រទេសអូស្រ្តាលី ផ្នែកធុរកិច្ច ។ ជាញឹកញាប់អ្នកស្រីតែងតែត្រូវ​បាន​គេអញ្ជើញឲ្យផ្តល់យោបល់ដល់ យុវវ័យដែលមានបងបំណងបើកអាជីវកម្ម ។ គេធ្លាប់បានឮពីការលើកឡើងរបស់គាត់ អភិសមាចារ្យធុរកិច្ច​ (Business Ethic) មានន័យ​ថា​ រកស៊ី​ មិនមែន​ដើម្បី​លុយតែម្យ៉ាងទេ​ អ្នកជួញដូរ​ ត្រូវ​តែមានគុណធម៌ទៅជាមួយផង​ ទើបបទទួលបានពរជ័យពីព្រះ ៕ ដោយ ៖ លាក់ សារ៉ាយ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ