ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថែរក្សាសុខភាពថៅកែ និងក្រុមហ៊ុនឱ្យល្អដើម្បីទប់ការវិនិយោគពេលកូវីដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកជំនួញល្បីៗជាច្រើននៅក្នុងប្រទេស បានលើកពីយុទ្ធសាស្រ្តសំខាន់មួយនៅក្នុងការទប់ទល់ស្ថានការណ៍ដ៍លំបាកនៅពេលជំងឺកូវីដ ១៩ ផ្ទុះ និងរាតត្បាតនេះ គឺសហគ្រិនទំាងអស់ត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ បើមិនដូច្នេះកុំថាការស្តារពាណិជ្ជកម្ម មុខរបររបស់ខ្លួនឲ្យប្រសើរ…

រាជធានីភ្នំពេញ ៖ អ្នកជំនួញល្បីៗជាច្រើននៅក្នុងប្រទេស បានលើកពីយុទ្ធសាស្រ្តសំខាន់មួយនៅក្នុងការទប់ទល់ស្ថានការណ៍ដ៍លំបាកនៅពេលជំងឺកូវីដ ១៩ ផ្ទុះ និងរាតត្បាតនេះ គឺសហគ្រិនទំាងអស់ត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ បើមិនដូច្នេះកុំថាការស្តារពាណិជ្ជកម្ម មុខរបររបស់ខ្លួនឲ្យប្រសើរ បើសុខភាពបុគ្គលត្រូវឆ្លងជំងឺកូវីដ ១៩ ហើយ លទ្ធភាពស្តារសេដ្ឋកិច្ចកាន់តែលំបាក ។

លោកវេជ្ជបណ្ឌិត អៀង សុធារ៉ា ប្រធានសមាគម Cambodia Japan Business Investment លោកបានលើកឡើងថា ការថែទំាសុខភាពឲ្យល្អជារឿងសំខាន់បំផុតនៅក្នុងកាលៈទេសៈនេះ ហើយការវិនិយោគជារឿងទី ២ នោះទេ ។ លោកបានលើកឡើងថា កូវីដបានបង្កការភ័យខ្លាចដល់សង្គមមនុស្សជាតិ ហើយបើការឆ្លងរាលដាលច្រើនការខូចខាតនឹងមានច្រើន ប៉ះពាល់ទំាងក្រុមហ៊ុន សហគមន៍ និងសង្គមជាតិ ។

«គ្រប់គ្នាភ័យខ្លាច បើការសម្រេចចិត្តវិនិយោគនៅពេលភ័យខ្លាច ប្រាកដជាមិនមានផលល្អឡើយ ។ នៅក្នុងកាលៈទេសៈនេះ សហគ្រិន ឬពលរដ្ឋជាទូទៅថែរក្សាសុខភាពឲ្យបានល្អ ធ្វើចិត្តឲ្យស្ងប់តាមវិធីដែលអាចធ្វើបាននៅក្នុងនោះមានសមាធិមួយ» លោកវេជ្ជបណ្ឌិត អៀង សុធារ៉ា បញ្ជាក់ ។

លោកវេជ្ជបណ្ឌិត អៀ សុធារ៉ា បានលើកឡើងដូច្នេះនៅក្នុងវេទិកាមួយនិយាយពីយុទ្ធសាស្រ្តសម្រាប់សហគ្រិននៅពេលកូវីដ ១៩ ។ វេទិកានេះរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា កាលពីពេលថ្មីៗនេះតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានសហគ្រិនល្បីៗបានចូលរួមមាន ដូចជាលោក តាន់ មុនីវណ្ណ អគ្គនាយកក្រុមហ៊ុន ម៉ុងឬទ្ធី លោកស្រី ឌិត នីតា អគ្គនាយកគ្រឹះស្ថានហិរញ្ញវត្ថុ ខេមា លោក លឹម សុជាតិ ប្រធាននាយកប្រតិបត្តិ Laskmi Prime investment និងលោក តំាង ឡេង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ISI Steel ជាដើម ។

សហគ្រិនដែលបានចូលរួមសុទ្ធតែបានគំាទ្រយុទ្ធសាស្រ្តថែរក្សាសុខភាពបុគ្គល ដែលមានសុខភាពថៅកែ និងសុខភាពបុគ្គលិកឲ្យល្អនៅពេលនេះ ដើម្បីត្រៀមធ្វើការវិនិយោគដែលនឹងមកដល់ក្នុងឆាប់ៗនេះ ។ ក្រៅពីការដែលថែរក្សាបុគ្គល អ្នកជំនួញផ្តល់យោបល់ដល់សហគ្រិនដទៃទៀតត្រូវទំាសុខភាពហិរញ្ញវត្ថុក្រុមហ៊ុនខ្លួន ផងដែរ ។

ការថែរក្សាសុខភាពហិរញ្ញវត្ថុក្រុមហ៊ុនខ្លួន អ្នកជំនាញបានលើកឡើងថា សហគ្រិនត្រូវពិនិត្យហិរញ្ញវត្ថុដែលខ្លួនមាន និងត្រូវចេះត្រៀម ពិនិត្យប្រភពទុនសម្រាប់ការវិនិយោគដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ។ បើមិនដូច្នេះសហគ្រិនដែលមិនបានត្រៀមខ្លួននឹងមិនដើរឲ្យទាន់សភាពការណ៍ឡើយ ។

សម្រាប់សហគ្រិនខាងលើឱកាសគម្រាបកំហែងពីជំងឺកូវីដ ១៩ បានឆ្លងផុតហើយ អ្នកបានធ្វើដំណើរមកដល់ពេលនេះ ឬអាជីវកម្មដែលបានឆ្លងផុតឧបសគ្គពីរឆ្នាំមកដល់ពេលនេះ សុទ្ធសឹងជាអាជីវកម្មដែលមានភាពរឹងមាំហើយ ។ ទោះយ៉ាងណា លោក កាំង ឡេង បានលើកឡើងថា នៅក្នុងស្ថានភាពមិនប្រាកដប្រជានៅឡើយពីបញ្ហាជំងឺកូវីដ ១៩ អ្នកជំនួញគួររៀបចំផែនការអាជីវកម្មរបស់ខ្លួនពីរយៈវែងមករយៈខ្លី ដើម្បីបត់បែនតាមសភាពការណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ