ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ វិជ្ជមាន ០៣​នាក់ ក្នុង​ចំណោម​អ្នក​យក​សំណាកជិត៤០០​នាក់​ នៅ​ផ្សារ​ធំ​ថ្មី

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​បិទ​ខ្ទប់​ផ្សារ​ធំ​ថ្មី ចុះ​បិទ​ចរាចរណ៍​ជុំវិញ​ផ្សារ នៅ​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២១​នេះ ខណៈ​ក្រុម​គ្រូពេទ្យ​ធីតា បាន​យក​សំណាក​បងប្អូន​អាជីវករ​លក់​បន្លែ…

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​បិទ​ខ្ទប់​ផ្សារ​ធំ​ថ្មី ចុះ​បិទ​ចរាចរណ៍​ជុំវិញ​ផ្សារ នៅ​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២១​នេះ ខណៈ​ក្រុម​គ្រូពេទ្យ​ធីតា បាន​យក​សំណាក​បងប្អូន​អាជីវករ​លក់​បន្លែ និង​គ្រឿង​សមុទ្រ ព្រមទាំង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ទាំងអស់ សរុប​ជិត​៤០០​នាក់ នៅ​ផ្សារ​ធំ​ថ្មី ជា​លទ្ធផល មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​០៣​នាក់ ។

ប្រភព​ពី​អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ បាន​បង្ហាញ​ថា ករណី​កូ​វី​ដ​១៩​បំប្លែង​ថ្មី​ដែល​តា​នៅ​ផ្សារ​ធំ​ថ្មី ដែល​មាន​ទីតាំង​ស្ថិត​ក្នុង ខណ្ឌដូនពេញ​នេះ កាលពី​ថ្ងៃ​១៥ សីហា ឆ្នាំ​២០២១ អ្នកជំងឺ បាន​ទៅ​ទីតាំង​ខាងលើ ប៉ះពាល់​ផ្នែក​ខាងលិច​ផ្សារ ។

យ៉ាងណា​នេះ​ជា​លទ្ធផល​តេស្ត​រហ័ស (Rapid Test) លើក​ទី​១​ប៉ុណ្ណោះ សម្រាប់​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០២១ រក​ឃើញ​អ្នក​វិជ្ជមាន ០៣​នាក់ ក្នុង​ចំណោម​អ្នក​យក​សំណាក ៣៩៣​នាក់ ។ នៅ​បន្ត​រង​ចាំ​លទ្ធផល​វិភាគ​ពី​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ រក​មេរោគ​កូ​វី​ដ​១៩ បំប្លែង​ថ្មី Delta បន្ថែម​ទៀត ។

ដើម្បី​សុវត្ថិភាព សូម​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល ២១​ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​នេះ ។ សូម​ចូលរួម​ពាក់​ម៉ាស់ រក្សា​គម្លាត និង ឧស្សាហ៍​លាងដៃ គ្រប់​ទីកន្លែង គ្រប់ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ