ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តារវិស័យទេសចរណ៍កម្ពុជាផ្តើមចេញពីតំបន់ឆ្នេរដើមឆ្នាំក្រោយ តាមរយៈព្រឹត្តិការណ៍ ATF 2022

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បណ្តាសារព័ត៌មានធំៗនៅលើសកលលោក រួមទាំងក្រុមហ៊ុនទេសចរអន្តរជាតិ ប្រតិភូទេចរណ៍តំណាងប្រទេសក្នុងតំបន់ នឹងចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ (ATF 2022) នៅដើមឆ្នាំក្រោយនេះ…

រាជធានីភ្នំពេញ ៖ បណ្តាសារព័ត៌មានធំៗនៅលើសកលលោក រួមទាំងក្រុមហ៊ុនទេសចរអន្តរជាតិ ប្រតិភូទេចរណ៍តំណាងប្រទេសក្នុងតំបន់ នឹងចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ (ATF 2022) នៅដើមឆ្នាំក្រោយនេះ ដែលព្រឹត្តិការណ៍នេះត្រូវចាត់ទុកថា ជាឱកាសសំខាន់ដែលកម្ពុជាអាចផ្សព្វផ្សាយសក្តានុពលទៅពិភពនៅក្នុងការស្តារវិស័យនេះឡើងវិញ ។

លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន ក្រសួងទេសចរណ៍បានបញ្ជាក់ថា វេទិកាអាស៊ានឆ្នាំ ២០២២ ជាឱកាសដ៏មានសារៈសំខាន់ដែលកម្ពុជាមានឱកាសឃោសនាផ្សព្វផ្សាយវិស័យទេសចរណ៍ទៅកាន់ពិភពលោក ហើយកាន់តែសំខាន់ថែមទៀតក្នុងអំទ្បុងពេលកូវីដ ១៩ ដែលជាដំណាក់កាលនៃការស្តារវិសយ័ទេសចរណ៍ទ្បើងវិញនោះ ។ លោកថា អ្វីដែលជាការរំពឹងទុកនោះគឺភ្ញៀវទេសចរនឹងមើលឃើញអំពីសុវត្ថិភាពទេសចរណ៍នៅកម្ពុជា សំខាន់នៅខេត្តព្រះសីហនុតែម្តង ។

មន្រ្តីបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងសំឡឹងឃើញខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពហើយផ្តើមពីនោះពួកគេនឹងមកសម្រាកកម្សាន្តនៅទីនោះមុនគេ សម្រាប់ដំណាក់កាលនៃការស្តារវីសយ័ទេសចរទ្បើងវិញ ។ «វេទិកានេះវាទាក់ទងនឹងកិត្តិយសជាតិដ៏ធំធេងណាស់ ប្រសិនបើយើងរៀបចំប្រកបដោយជោគជយ័ ហើយកម្ពុជានឹងក្លាយជាគោលដៅសម្រាប់ភ្ញៀវទេសចរក្នុងដំណាក់កាលស្តារទេសចរទ្បើងវិញ ដោយសារតែពួកគេមើលឃើញថា កម្ពុជាមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ» នេះជាការបញ្ជាក់របស់មន្រ្តីខាងលើ ។

វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ ២០២២ (ASEAN Tourism Forum 2022) ឬហៅកាត់ថា ATF 2022 នេះ នឹងប្រារព្ធធ្វើឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ១៦-២២ ខែមករា ឆ្នាំ ២០២២ ក្រោមប្រធានបទ «អាស៊ាន ៖ សហគមន៍សន្តិភាព និងវាសនាតែមួយ (ASEAN – A Community of Peace and Shared Future)» ឆ្ពោះទៅការស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យនេះក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត ។

 វេទិកាទេសចរណ៍អាស៊ាននេះនឹងមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ (National Tourism Oganizationa) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) និងអាចមានកិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន (ASEANTA Meetings) និងសិក្ខាសាលានានាជាច្រើន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ «TRAVEX»។ ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២ និងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) និងអ្នកទិញ (Buyers) ចូលរួមផងដែរ ។

ដោយសារតែស្ថានភាពកូវីដមិនទាន់ធូរស្រាលនោះ ការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ បានកម្រិតអ្នកចូលរួម ។ លោកទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងអាស៊ាន ក្រសួងទេសចរណ៍ថា ការរៀបចំបានកាត់បន្ថយនូវទំហំ និងសកម្មភាពវេទិកាផងដែរ ។ លោកថា ជាទូទៅវេទិកាទេសចរអាស៊ានមានភ្ញៀវចូលរួមរាប់ពាន់នាក់មកពីប្រទេសផ្សេងៗ  តែលើកនេះការរៀបចំយ៉ាងច្រើនត្រឹមចន្លោះពី ៣០០ ទៅ ៤០០ នាក់ប៉ុណ្ណោះ ព្រោះងាយស្រួលក្នុងការគ្រប់គ្រងសុវត្ថិភាព ។ ចំណែកកម្មវិធីផ្សេងៗក៏ត្រូវកាត់បន្ថយឲ្យខ្លីតាមតែអាចធ្វើទៅបាន ហើយនឹងការរក្សានូវគម្លាតសុវត្ថិភាព រួមទាំងវិធានការ ៣កុំ ៣ការពារ ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ