ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ឪ​ចុង​ចាប់រំលោ.ភ​កូនស្រី​អាយុ​៩​ឆ្នាំ​ក្នុង​ព្រៃ

9 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ ត្រូវ​ឪពុកចុង​ដែល​មានចិត្ត​តិរច្ឆាន​ចាប់រំលោ.ភ​រហូត​បាន​សំរេច ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២០ មក​រា ២០១៦ ។

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ ត្រូវ​ឪពុកចុង​ដែល​មានចិត្ត​តិរច្ឆាន​ចាប់រំលោភ​រហូត​បាន​សំរេច ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២០ មក​រា ២០១៦ ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​សា​រែ​ម អាយុ​២៦​ឆ្នាំ ជា​ស្ត្រី​មេ​មា​យ តែ​ក្រោយមក​បាន​យកប្តី (​ជនសង្ស័យ​ខាងលើ​) ឈ្មោះ​សៀង សា​វុ​ធ អាយុ​២៩​ឆ្នាំ បានកូន​ស្រី​២​នាក់​ទៀត ។

បើ​តាម​ស្ត្រី​ជា​ម្តាយ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្តី​-​ប្រពន្ធ​ដោយសារ​តែ​មាន​ជីវភាព​ក្រីក្រ​ពេក បាន​នាំ​គ្នា​ទៅ​ស៊ីឈ្នួល​ដក​ដំឡូង​មី​ឱ្យ​គេ រួម​ទាំង​កូន​តូច​ៗ​ផង​ដែរ បន្ទាប់​មក​នៅ​រសៀល​ថ្ងៃ​ទី​២០ មក​រា ២០១៦ ប្តី​បាន​ប្រាប់​ថា ខ្ញុំ​នាំ​កូនស្រី (​ក្មេង​រង​គ្រោះ​) ដាក់​អង្គុប​សត្វព្រៃ ហើយ​ឯង​នៅ​ដក​ដំឡូង​ចុះ​។

លុះ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល កូនស្រី​វិល​ត្រឡប់​មក​វិញ​បាន​រៀបរាប់​ប្រាប់​ម្តាយ​ថា ខ្ញុំ​ឈឺ​ប្រដាប់​ភេទ​ណាស់ ឪពុក​ចាប់រំលោភ ។ ក្រោយ​ពី​កូន​បាន​ប្រាប់ និង​បាន​ពិនិត្យ​មើលឃើញ​មាន​ស្នាម​របួស និង​មាន​ឈាម​ហូរ​ផង ក៏​រត់​ទៅ​ប្តឹង​បូ​លី​សម​ក​ឃាត់ខ្លួន​ប្តី​កំហូច​រូប​នេះ​ភ្លាម​ៗ ។ ចំណែក​កូនស្រី​រង​គ្រោះ​បាន​នាំ​យក​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តឧត្តរមានជ័យ ។