ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងញៀ.នជិត ២គីឡូក្រាម ចូលវាយលុក​ក្នុងហាងជំនោរកង្រី

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ឈ្មួញគ្រឿងញៀនម្នាក់ និងថ្នាំញៀនជិត ២គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំង​បទល្មើស​គ្រឿងញៀន សហការជាមួយនគរបាលខេត្តកំពង់ឆ្នាំង ​ឃាត់ខ្លួន កាលពីវេលាម៉ោង ៥ និង…

ខេត្តកំពង់ឆ្នាំង៖ ឈ្មួញគ្រឿងញៀនម្នាក់ និងថ្នាំញៀនជិត ២គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំង​បទល្មើស​គ្រឿងញៀន សហការជាមួយនគរបាលខេត្តកំពង់ឆ្នាំង ​ឃាត់ខ្លួន កាលពីវេលាម៉ោង ៥ និង ៣០ នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខហាងជំនោរកង្រី ក្នុង​ភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង នៅមុខក្រុមហ៊ុនកាពីតូល តាមបណ្តោយផ្លូវជាតិលេខ៥។

ជនសង្ស័យ ឈ្មោះ ប៉ន វ៉ាន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាដ។ ​​សមត្ថកិច្ចចាប់យកវត្ថុតាង​ម្សៅប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ១គ.ក្រ ៦៦០.២៨ក្រាម និងទូរស័ព្ទ ១ គ្រឿង។

​ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធី​៕ ​ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ