ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ហ្គី​ណេ​មាន​ពន្ធ​ចម្លែក​ខុស​គេ គឺ «ពន្ធ​សន្តិភាព»

8 ឆ្នាំ មុន

លើ​ពិភពលោក​នេះ​មាន​កន្លែង​ជា​ច្រើន មាន​ប្រភេទ​ពន្ធ ចម្លែក​ៗ​គួរ​ឱ្យ​អស់សំណើច ប៉ុន្តែ​ពន្ធ​ដែល​ចម្លែក​ជាងគេ​បង្អស់ គឺ​«​ពន្ធ​សន្តិភាព​» ក្នុង​ប្រទេស​ហ្គី​ណេ តំបន់​អាហ្វ្រិក​ខាងលិច ។

លើ​ពិភពលោក​នេះ​មាន​កន្លែង​ជា​ច្រើន មាន​ប្រភេទ​ពន្ធ ចម្លែក​ៗ​គួរ​ឱ្យ​អស់សំណើច ប៉ុន្តែ​ពន្ធ​ដែល​ចម្លែក​ជាងគេ​បង្អស់ គឺ​«​ពន្ធ​សន្តិភាព​» ក្នុង​ប្រទេស​ហ្គី​ណេ តំបន់​អាហ្វ្រិក​ខាងលិច ។

ក្រោយ​រើបម្រះ​រួច​ពី​នឹម​អាណានិគម​បារាំង​ក្នុង​ឆ្នាំ​១៩៥៨ រដ្ឋាភិបាល​ហ្គី​ណេ ចាប់ផ្តើម​អនុវត្ត​យកពន្ធ​ប្រភេទ​ថ្មី​មួយ​ដែល​អ្នក​ណា​ឮ​ក៏​បើកភ្នែក ធំ​ៗ​គឺ​«​ពន្ធ​សន្តិភាព​» ដើម្បី​យក​ប្រាក់​ធ្វើ​ការងារ​រក្សា​សន្តិសុខ​ជូន​ប្រទេស​ជាតិ ។ ប្រជាជន​ហ្គី​ណេ​ពេញវ័យ មិន​ថា​ប្រុស​ឬ​ស្រី​ឡើយ ត្រូវ​បង់ «​ពន្ធ​សន្តិភាព​» ២០​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ម្នាក់​ក្នុង​មួយ​ឆ្នាំ ។ តាំងពី​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ​១៩៥៨ រហូត​ដល់​បច្ចុប្បន្ន ថ្វីបើ​មិន​ដែល​ផ្ទុះ​សង្គ្រាម​ធ្ងន់​ដូច​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន​ទៀត តែ​ប្រជាជន​ហ្គី​ណេ នៅ​តែ​ត្រូវ​បង់ «​ពន្ធ​សន្តិភាព​» ជា​រៀង​ឆ្នាំ​ដដែល ខណៈ​ជីវភាព​ប្រជាជន​ភាគច្រើន​រស់​ក្រោម​បន្ទាត់​ក្រីក្រ ជួប​ការ​លំបាក​វេទនា ខ្វះ​ព្រឹក​ខ្វះ​ល្ងាច​។ សូ​ម្បី​ក្នុង​ពេល​ជំងឺ​អេ​បូ​ឡា​រាតត្បាត​នៅ​តំបន់​អាហ្វ្រិក​ខាងលិច​ឆ្នាំ​២០១៤ អង្គការ​អន្តរជាតិ​ជា​ច្រើន​បាន​សុំ​ឱ្យ​ហ្គី​ណេ​បោះបង់​ចោល «​ពន្ធ​សន្តិភាព​» ព្រោះ​ប្រាក់​២០​ដុល្លារ​អា​មេ​រិ​ក​នោះ​សឹង​ថា​ជា​ចំណូល​ជិត​ពេញ​១​ខែ​របស់​ប្រជាជន​ខ្លះ​ក៏​ដោយ ក៏​រដ្ឋាភិបាល​ហ្គី​ណេ​នៅ​តែ​បន្ត​យក​ឥត​ឈប់​ឈរ​រហូត​ដល់​សព្វថ្ងៃ ។

លោកយាយ​អាយុ​១០១​ឆ្នាំ​បើក​រថក្រោះ​អបអរ​ថ្ងៃ​ខួបកំណើត​របស់​ខ្លួន
ថ្វីបើ​អាយុ​ជាង​១០០​ឆ្នាំ តែ​លោកយាយ Hilda Jackson រស់នៅ Abergavanny ចក្រភព​អង់គ្លេស នៅ​តែ​មាន​កម្លាំង​មាំមួន ចង់​សាកល្បង​បើក​រថក្រោះ​ម្តង​មើល​តើ​កើត ឬ​មិនកើត​។ ហេតុនេះ​ក្នុង​ថ្ងៃ​រៀប​ពិធី​អបអរ​ខួបកំណើត​ទី​១០១​របស់​គាត់ កូនចៅ​ទាំងអស់​ក៏​យល់ព្រម​ឱ្យ​គាត់​សម្រេច​បំណង​បាន​បើក​រថក្រោះ​ចំនួន​១០​នាទី ។

រថក្រោះ​ដែល​លោកយាយ Hilda បើក​១០​នាទី​នោះ​ឈ្មោះ FV432 របស់​សាលា​ហ្វឹកហ្វឺន​កងទ័ព​នៅ​ប្រជុំជន USK ក្នុង​រដ្ឋ​វែ​ល ។ លោកយាយ​ត្រូវ​បាន​សៀវភៅ​កំណត់​ត្រា​ពិភពលោក​ទទួលស្គាល់​ជា​មនុស្ស​អាយុ​ច្រើន​បំផុត​អាច​បើក​រថក្រោះ​បាន ចំណែក​អ្នកមាន​អាយុ​តិច​បំផុត​អាច​បើក​រថក្រោះ​បាន គឺ​កុមារី​ម្នាក់​អាយុ​៩​ឆ្នាំ​។ លោកយាយ Hilda សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ប្រកាស​ថា​ឆ្នាំ​ក្រោយ​អាយុ​គម្រប់​១០២​ឆ្នាំ បើ​គាត់​នៅ​មាន​កម្លាំងកំហែង​ដូច​ពេល​នេះ គាត់​នឹង​អបអរ​ខួបកំណើត​របស់​ខ្លួន​របៀប​ហ្នឹង​ទៀត៕