ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​បារាំង​ម្នាក់​ត្រូវ​ពស់ថ្លាន់​រឹប​ដៃ​ទាំង​2​រើ​លែង​រួច

8 ឆ្នាំ មុន

«​ដេ​លី​ម៉េ​ល​» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ រស់នៅ​តំបន់ «Sunshine Coast» រដ្ឋ​គ្វី​ន​លែ​ន ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស​អូស្ត្រាលី ត្រូវ​ពស់ថ្លាន់​ដែល​នាង​ចិញ្ចឹម​ខាំ​មេដៃ

«​ដេ​លី​ម៉េ​ល​» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ រស់នៅ​តំបន់ «Sunshine Coast» រដ្ឋ​គ្វី​ន​លែ​ន ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស​អូស្ត្រាលី ត្រូវ​ពស់ថ្លាន់​ដែល​នាង​ចិញ្ចឹម​ខាំ​មេដៃ រួម​ទាំង​រឹតដៃ​ទាំង​សងខាង​រហូត​រើ​មិន​រួច ។ នាង​ស្រែក​ឱ្យ​គេ​ជួយ​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១៦ មក​រា ២០១៦ ទើប​មាន​មនុស្ស​ទៅ​ជួយ ។

លោក​សា​ជូត មេ​ក​ខេន​ស៊ី បុគ្គលិក​ជំនាញ​ផ្នែក​ចាប់​ពស់​នៅ​តំបន់​នោះ ឱ្យ​ដឹង​ថា លោក​បាន​ទទួល​ទូរស័ព្ទ​ដោយ​បញ្ជាក់​ថា មាន​មនុស្ស​ត្រូវ​ពស់ថ្លាន់​រឹត ខណៈ​ពេល​យក​ចេញពី​ទ្រុង ។ នារី​រង​គ្រោះ​ត្រូវ​ពស់​ខាំ​មេដៃ និង​រឹតដៃ​ទាំង​២​ចូល​គ្នា​រើ​មិន​រួច ប៉ុន្តែ​បុរស​ដែល​ជួល​បន្ទប់​នៅ​ក្បែរ​នោះ​បានឮ​សំឡេង​ស្រែក​ក៏​ស្ទុះ​ទៅ​ជួយ ។
ទោះបីជា​អ្នក​ជិតខាង​គ្មាន​បទ​ពិសោធន៍​លើ​ការ​ចាប់​ពស់​ក៏​ដោយ ប៉ុន្តែ​តាម​រយៈ​ការ​ណែនាំ​តាម​ទូរស័ព្ទ ក៏​អាច​ជួយ​យក​ពស់​ចេញពី​ស្ត្រី​រង​គ្រោះ​បាន ។

ពស់ថ្លាន់​ក្បាល​ខ្មៅ​របស់​អូស្ត្រាលី ប្រទះ​ឃើញ​ច្រើន​នៅ​ភាគ​ខាងជើង​ប្រទេស ។ ពេល​ធំ​ពេញវ័យ​វា​មាន​ប្រវែង​៣​ម៉ែត្រ ប៉ុន្តែ​គ្មាន​ពិស​និង​ជា​ទូទៅ​មិន​ធ្វើបាប​មនុស្ស​ទេ ៕