រាជធានីភ្នំពេញ ៖ ជនស្ទាវប្រុស-ស្រី២នាក់ដែលបានប្រើដាវសាមូរ៉ៃកាប់ពីក្រោយមន្ត្រីអគ្គិសនីបណ្តាលឱ្យរងរបួសធ្ងន់ ខណៈដែលមន្ត្រីអគ្គិសនីរូបនេះចុះទៅស្រង់ថាមពលអគ្គិសនីក្នុងកុងទ័រកាលពីវេលាម៉ោង១២ និង១៥នាទីរសៀលថ្ងៃទី១៥មករា នៅចំណុចផ្ទះប្រជាពលរដ្ឋមួយកន្លែងក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួនហើយកាលពីរសៀលថ្ងៃទី១៨ មករា ២០១៦នេះ ។
ជនទំនើងប្រុស-ស្រីទាំង២នាក់ដែលត្រូវតុលាការចេញដីកាឃុំខ្លួន ១-ឈ្មោះ សំ សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ មុខមិនពិតប្រាកដ និង ២-ឈ្មោះយ៉ាន ស៊ី ភេទស្រី អាយុ៣៣ឆ្នាំ ជាអ្នករាប់លុយ ទាំង២នាក់ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុជាមួយគ្នា ។ រីឯជនរងគ្រោះជាមន្ត្រីអគ្គិសនីឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន និងមានស្រុកកំណើតនៅខេត្តតាកែវ ។
សូមបញ្ជាក់ថា ព្រោះតែរឿងទំនាស់ពាក្យសម្តី មន្ត្រីអគ្គិសនីម្នាក់ត្រូវជនស្ទាវប្រុស-ស្រី២នាក់កាប់នឹងដាវសាមូរ៉ៃរបួសធ្ងន់
ចែករំលែកព័តមាននេះ