ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ស្តុកគ្រឿងអគ្គិសនី​មួយកន្លែង​ទាំង​ព្រឹក​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា មានករណី​​អគ្គិភ័យ​​ឆាបឆេះ​ផ្ទះ​ស្តុក​គ្រឿងអគ្គិសនី​មួយ​កន្លែង ​នៅ​

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា មានករណី​​អគ្គិភ័យ​​ឆាបឆេះ​ផ្ទះ​ស្តុក​គ្រឿងអគ្គិសនី​មួយ​កន្លែង ​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤០៤ ក្បែរ​អតី​ត​សណ្ឋាគារ​អាំងទែរកុងទីណង់តាល់​ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ​រាជធានីភ្នំពេញ បង្ក​ការភ្ញាក់​ផ្អើល​​នា​​ព្រឹក​ថ្ងៃ​១៩ ខែ សីហា ឆ្នាំ២០២១ នេះ​។

​ក្នុងហេតុការណ៍​ខាងលើនេះដែរ គេសង្កេតឃើញ​​កម្លាំង​មាន​សមត្ថ​កិច្ច​​បានចុះ​​ជួយ​​អន្តា​គម​ន៍​បាញ់​ទឹក​ពន្លត់ ដោយ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​​បាន​​បាញ់​ទឹក​ពន្លត់​យ៉ាង​ញាប់ដៃ​ញាប់​ជើងផងដែរ ។

ទាក់ទិននឹង​ករណី​​ខាងលើ​នេះ​ដែរ​ គេមិនទាន់ដឹងពីទំហំនៃការ​ខូចខាតនៅឡើយទេ ខណៈ​មានការ​សង្ស័យថា មូលហេតុគឺ​​​បណ្តាលមក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​។ ព័ត៌​មានលម្អិតនឹងមានជូន​ផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ