ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ 2050 យន្តហោះ​កាន់តែ​ទំនើប​និង​មាន​សុវត្ថិភាព

8 ឆ្នាំ មុន

ការ​ផលិត​យន្តហោះ​ដឹក​អ្នកដំណើរ​ធុន​ធំ​នៅ​ឆ្នាំ​២០៥០ នឹង​ប្រកបដោយ​សុវត្ថិភាព និង​មាន​ផាសុកភាព​ជាង​យន្តហោះ​ដែល​ផលិត មុន​ៗ ។ ភាគច្រើន​នៃ​ប្រភព​ថាមពល​របស់​វា គឺជា​ប្រភព​កកើត​ឡើង​វិញ ។

ការ​ផលិត​យន្តហោះ​ដឹក​អ្នកដំណើរ​ធុន​ធំ​នៅ​ឆ្នាំ​២០៥០ នឹង​ប្រកបដោយ​សុវត្ថិភាព និង​មាន​ផាសុកភាព​ជាង​យន្តហោះ​ដែល​ផលិត មុន​ៗ ។ ភាគច្រើន​នៃ​ប្រភព​ថាមពល​របស់​វា គឺជា​ប្រភព​កកើត​ឡើង​វិញ ។ លើស​ពី​នេះ​ទៅ​ទៀត​រយៈពេល​ហោះហើរ​ក៏​បាន​បង្កើន​ផង​ដែរ​។ ម៉ាស៊ីន​កម្លាំង​ខ្លាំង Hypersonic នឹង​ត្រូវ​ប្រើប្រាស់​នៅ​ឆ្នាំ​២០៣៣ ដោយ​ឃើញ​ពី​ការ​អភិវឌ្ឍ​កាន់តែ​ទំនើប​, កម្លាំង​ជំនួយ​ពី​បច្ចេកវិទ្យា​ឆ្លាត​វៃ​សិប្បនិមិត្ត​យ៉ាង​ឆាប់រហ័ស និង​កា​រវិ​វ​ឌ្ឍ​រចនា​ដោយ​កុំព្យូទ័រ​ដោយ​ស្វ័​យប្រវត្តិ​ទៀត​ផង ។

នៅ​ឆ្នាំ​២០៥០ យន្តហោះ​ដឹក​អ្នកដំណើរ​ធុន​ធំ (Airliner) នឹង​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​លើ​ភព​ផែនដី​មិន​ដល់​២​ម៉ោង​កន្លះ​ទេ​។   ភាគច្រើន​ផ្នែក​ខាងក្នុង​របស់​យន្​តហោះ​​នេះ​ផ្តល់​ផាសុក​ភាពល្អ​ឥត​ខ្ចោះ​ជាង​ការ​តុបតែង​របស់​យន្តហោះ​ផ្សេង​ទៀត ។ ពោល​គឺ​សម្ភារ​បច្ចេកទេស​ថ្មី​នឹង​មាន​លទ្ធភាព​មើលឃើញ​ជញ្ជាំង និង​ពិតាន ព្រម​ទាំង​​តួ​សំខាន់​របស់​យន្តហោះ​បំពាក់​ដោយ​ពន្លឺ​ធម្មជាតិ​ទៀត​ផង​។ ចំណែក​កន្លែង​អង្គុយ​ធំ​ទូលាយ និង​បំពេញ​ជាមួយនឹង​បច្ចេកវិទ្យា​អន្តរ​កម្ម ។ នៅ​ពេល​ហោះហើរ​ត្រង់​សមត្ថភាព​មិន​ទាន់​បញ្ចេញ​អស់​កន្លែង​អង្គុយ​ដែល​មិន​ចាំបាច់​នឹង​ត្រឡប់​ទៅ​ខាងក្រោយ ៕