ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អង់គ្លេស​ម្នាក់​ជា​ឪពុក​កុមារ​ជាង​800​នាក់

8 ឆ្នាំ មុន

«The Mirror» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក Simon Watson ជនជាតិ​អង់គ្លេស អាយុ​៤១​ឆ្នាំ បាន​បង្កើត​អាជីព​ផ្ទាល់ខ្លួន​មួយ​គឺ​លក់​ទឹក​ស្ពែ​ម តាម​ហ្វេ​ស​ប៊ុ​ក អស់​រយៈពេល​១៦​ឆ្នាំ​មក​ហើយ ។

«The Mirror» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក Simon Watson ជនជាតិ​អង់គ្លេស អាយុ​៤១​ឆ្នាំ បាន​បង្កើត​អាជីព​ផ្ទាល់ខ្លួន​មួយ​គឺ​លក់​ទឹក​ស្ពែ​ម តាម​ហ្វេ​ស​ប៊ុ​ក អស់​រយៈពេល​១៦​ឆ្នាំ​មក​ហើយ ។ លោក Simon Watson ដាក់​ស្លាក​យីហោ​លើ​ផលិតផល​របស់​ខ្លួន​ថា «​ថ្នាំ​មន្ត​ស្នេហ៍​ដ៏​អស្ចារ្យ​» មួយ​ដប​មាន​តម្លៃ​៥០​ផោន ឬ​៧៥​ដុល្លារ អាច​រក​ចំណូល​បាន​ប្រហែល​៤០.០០០​ផោន ។

បច្ចុប្បន្ន Simon Watson រស់នៅ​ក្រុង Bedfondshire ភាគ​ខាងកើត​ចក្រភព​អង់គ្លេស​មានកូន​៣​នាក់ ក្នុង​នោះ​កូនប្រុស​២​នាក់ ដំបូង​មាន​អាយុ​១៩​ឆ្នាំ និង​១៧​ឆ្នាំ ចាប់កំណើត​ជាមួយ​ប្រពន្ធដើម​ដែល​លែងលះ​គ្នា ព្រោះ​នាង​មិន​អាច​ទទួលយក​អាជីព​របស់​ប្តី​បាន ចំណែក​កូនស្រី​អាយុ​១០​ឆ្នាំ ម្នាក់​ទៀត កើត​ពី​ប្រពន្ធ​ទី​២ ។

លោក Simon Watson និយាយ​ថា ទាំង​មិត្តភក្តិ និង​ក្រុម​គ្រួសារ​សុទ្ធតែ​ដឹង​ពី​អាជីព​របស់​លោក ។ គ្រាន់តែ​បង្ហាញ​ផលិតផល​តាម​ហ្វេ​ស​ប៊ុ​ក​មាន​មនុស្ស​ជា​ច្រើន​ទាក់ទង​ទិញ​ជា​ហូរហែ​។

 Simon Watson និយាយ​ថា «​បច្ចុប្បន្ន​ប្រសិនបើ​ខ្ញុំ​រាប់​ចំនួន​កុមារ​ដែល​ចាប់កំណើត​ពី​ទឹក​ស្ពែ​ម​របស់ខ្ញុំ​មាន​ប្រហែល​៨០០​នាក់​» ៕