ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! ក្មេង​ប្រុស​ស្រី​២​នាក់​ស្លា​.​ប់​ក្នុង​អណ្ដាតភ្លើង ខណៈ​ផ្ទះ​ជាប់​សោ​ពីក្រៅ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ក្មេង​ប្រុស​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ និង​អាយុ​៧​ឆ្នាំ​ម្នាក់ ទាំង​២​នាក់​បងប្អូន​ត្រូវ​បាន​ស្លា​.​ប់​នៅ​ក្នុង​អគ្គិភ័យ​មួយ​ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១៦​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២១ នៅ​ភូមិ​ពោធិ​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ ខណៈ​ពេល​ដែល​ក្មេង​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​ជីដូន​ចាក់សោ​ពី​ក្រៅ​មិន​ឲ្យ​ចេញពីផ្ទះ ព្រោះតែ​ដោយ​ខ្លាច

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ប្រុស​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ និង​អាយុ​៧​ឆ្នាំ​ម្នាក់ ទាំង​២​នាក់​បងប្អូន​ត្រូវ​បាន​ស្លា​.​ប់​នៅ​ក្នុង​អគ្គិភ័យ​មួយ​ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១៦​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២១ នៅ​ភូមិ​ពោធិ​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ ខណៈ​ពេល​ដែល​ក្មេង​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​ជីដូន​ចាក់សោ​ពី​ក្រៅ​មិន​ឲ្យ​ចេញពីផ្ទះ ព្រោះតែ​ដោយ​ខ្លាច​លង់ទឹក​។

យោង​តាម​របាយការណ៍​របស់​លោក សេង ចិន្តា អធិការ​ស្រុក​សាមគ្គី​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ស្រី​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​មានឈ្មោះ​នឿ​ន ចិ​ត្រា ភេទ​ប្រុស អាយុ​១០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​នឿ​ន ចិន្តា ភេទ​ស្រី អាយុ​៧​ឆ្នាំ ពួក​គេ​ទាំង​ពីរ​នាក់​មាន​ឪពុក​ឈ្មោះ អ៊ូ ចាន់​នឿ​ន និង​ម្ដាយ​ឈ្មោះ សួន សំ​អូន មាន​ទីលំនៅ​ភូមិ​ពោធិ​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ​។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ឪពុក​ម្ដាយ​កុមារ​រង​គ្រោះ​ទាំង​២​នាក់​មិន​នៅផ្ទះ​នោះ​ទេ គឺ​ចេញ​ទៅ​ធ្វើការ​បាត់​ដោយ​ទុក​កូនប្រុស​ស្រី​ចំនួន​៣​នាក់​ឱ្យ​ជីតា​ជា​អ្នក​មើលថែ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ ដោយសារ​តែ​ខ្លាច​ចៅ​ៗ​ចេញ​ក្រៅ​ទៅ​លេង​ទឹក បណ្ដាល​ឲ្យ​លង់​ស្លា​.​ប់ ទើប​ពេល​ដែល​ជីតា​ទៅ​ផ្សារ​ក៏​យក​ចៅ​ទៅ​តាម​ម្នាក់ ដោយ​ទុក​ចៅ​២​នាក់​ដែល​ជា​កុមារ​រង​គ្រោះ​នៅផ្ទះ និង​បាន​ខ្ទាស់​ទ្វារ​ពី​ខាងក្រៅ រួច​ក៏​ទៅ​ផ្សារ​បាត់​ទៅ​។

ប្រភព​ដដែល​បន្ត​ថា ជា​ចៃដន្យ​អាក្រក់ ស្រាប់តែ​មាន​អគ្គិភ័យ​បាន​កើតឡើង បណ្ដាល​ឱ្យ​កុមារ​ទាំង​ពីរ​នាក់​ចេញ​ពុំ​រួច និង​ត្រូវ​បាន​ឆាបឆេះ​ស្លា​.​ប់​ក្នុង​ភ្នក់ភ្លើង​យ៉ាង​អាណោចអាធ័ម​ជាទី​បំផុត ។ ក្នុង​គ្រា​ដែល​កំពុង​តែ​មាន​អគ្គិភ័យ​នោះ​ផង​ដែរ រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់ និង​ខ្លះ​ព្យាយាម​ឡើង​ពី​ខាងលើ រួច​ចុះ​ទៅ​ជួយ​កុមារ​ទាំង​ពីរ​នាក់ ប៉ុន្តែ​មិន​អាច​ជួយ​បាន​ឡើយ ព្រោះថា​ពួក​គាត់​បាន​ស្លា​.​ប់​បាត់​អស់​ទៅ​ហើយ ។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ផ្ទះ​ខាងលើ ទើបនឹង​ធ្វើ​មិន​ទាន់​ហើយ​នោះ​ទេ ដោយ​ធ្វើ​អំពី​ថ្ម និង​មាន​ទំហំ​១២​គុណ​នឹង​៥​ម៉ែត្រ មាន​កម្ពស់​២​ជាន់ ហើយ​ការ​ដែល​មាន​អគ្គិភ័យ​កើតឡើង​នេះ គឺ​ដោយសារ​តែ​ទុ​ស្សេ​ខ្សែភ្លើង ។ ទោះបី​យ៉ាងណា​នេះ​ក្តី ក្នុង​ករណី​ដែល​មាន​អគ្គិភ័យ​កើតឡើង​នេះ សមត្ថកិច្ច​នៅ​បន្ត​ស្រាវជ្រាវ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ