ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ទាក់​ឆ្កែដ៏​សកម្ម​បំផុតក្នុងស្រុក​កណ្ដាលស្ទឹង ​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ជនសង្ស័យ​ពី​នាក់​​​ត្រូវ​សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង​ដេញចាប់​បាន​​​វាយ​ខ្នោះ ខណៈដែល​បាន​ធ្វើ​សកម្មភាព ទាក់​ឆ្កែ​ពី​ប្រជាពលរដ្​ជា​ច្រើន​លើក​ច្រើន​សារ​ហើយនោះ ។ មិនតែប៉ុណ្ណោះ ជនសង្ស័យ​ទាំង​ពី​នោះ​ សុទ្ធ​តែ​ជាអ្នកធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​មក​ហើយដែរ ។…

ខេត្ត​កណ្តាល ​៖ ជនសង្ស័យ​ពី​នាក់​​​ត្រូវ​សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង​ដេញចាប់​បាន​​​វាយ​ខ្នោះ ខណៈដែល​បាន​ធ្វើ​សកម្មភាព ទាក់​ឆ្កែ​ពី​ប្រជាពលរដ្​ជា​ច្រើន​លើក​ច្រើន​សារ​ហើយនោះ ។ មិនតែប៉ុណ្ណោះ ជនសង្ស័យ​ទាំង​ពី​នោះ​ សុទ្ធ​តែ​ជាអ្នកធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​មក​ហើយដែរ ។ ការឃាត់ខ្លួន​​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៤ សីហា ​វេលា​ម៉ោង​០៤​និង​០០​នាទីនៅចំណុច​ភូមិ​ទឹក​នឹម ឃុំ​ក​ណ្តោ​ក ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនសង្ស័យទាំង២​នាក់ ១​-ឈ្មោះ សុវណ្ណ មក​រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ ភូមិលី​បូរ ឃុំ​លី​បូរ ស្រុកត្រាំ​ង​កក់ ខេត្ត​តាកែវ​ ។ បច្ចុប្បន្ន​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ព្រៃ​ស​​ពី​បទប្រើ​ប្រាស់​​សារធាតុ​ញៀន ។ ទី​២​-ឈ្មោះ ឌុ​ច ឡុ​យ ភេទ​ប្រុស អាយុ៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិទួល​សំបូរ សង្កាត់ព្រៃវែង ខណ្ដង្កោ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​រយៈពេល​០១​ឆ្នាំ ពី​បទអំពើ​
លួច ។

សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង​បានអោយ​ដឹង​ថា ដោយ​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ថា មាន​ករណី​ក្រុម​ចោរ​ធ្វើ​សកម្ម​ទាក់​ឆ្កែ កម្លាំង​ប៉ុស្តិ​រដ្ឋបាល​ក​ណ្តោ​ក​បាន​ចេញ​ចុះ​ពួនស្ទាក់​បង្ក្រាប​បាន​តែ​ម្តង ។ បច្ចុប្បន្ន​ជនសង្ស័យ និង​កម្លាំង​ជំនាញ​សមត្ថកិច្ច​កំពុង​សួរនាំ រួច​ន​ញ្ជូ​ន​ទៅ​តុលាការ ចាត់ការ​បន្តរ​តាម​នីតិវិធី​ច្បាប់ ។ ​

អត្ថបទសរសេរ ដោយ