ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ បុក​ម៉ូតូ នៅ​ស្រុក​សំរោង​ទង កិន​ក្មេងស្រី ២​នាក់​បងប្អូន តៃកុង​រថយន្ត បន្ថែម​ល្បឿន ទៅដល់​ស្រុក​ឱ​រ៉ា​ល់​

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ​៖ ក្មេងស្រី ២​នាក់​បងប្អូន បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ខណៈដែល​ជិះ​ម៉ូតូឌុប​គ្នា ហើយ​ត្រូវបាន​រថយន្ត​ធុន​ធំ​បើកបរ​បញ្ច្រាសទិស បុក​ចំ​ពីមុខ​ពេញទំហឹង ហើយ​តៃកុង​រថយន្ត​ព្យាយាម បើក​រត់គេច​ពី​កន្លែងកើតហេតុ…

​ខេត្តកំពង់ស្ពឺ​៖ ក្មេងស្រី ២​នាក់​បងប្អូន បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ខណៈដែល​ជិះ​ម៉ូតូឌុប​គ្នា ហើយ​ត្រូវបាន​រថយន្ត​ធុន​ធំ​បើកបរ​បញ្ច្រាសទិស បុក​ចំ​ពីមុខ​ពេញទំហឹង ហើយ​តៃកុង​រថយន្ត​ព្យាយាម បើក​រត់គេច​ពី​កន្លែងកើតហេតុ ក្នុងស្រុក​សំរោង​ទង រហូតដល់​ស្រុក​ឱ​រ៉ា​ល់ រត់គេច​ចូល​ព្រៃ​បាត់​។​

​ហេតុការណ៍​រថយន្តបុក​ម៉ូតូ​កិន​ក្មេងស្រី​ស្លាប់ ២​នាក់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ០៧ និង ៥០​នាទី យប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៣​ទៅ​លេខ​១៤ ត្រង់ចំណុច​ភូមិ​អូរ​គគី ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច​ជំនាញ ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត ១​គ្រឿង ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A-2237 សណ្តោង​សឺ​មី​រ៉ឺម៉ក​(​កន្ទុយ​) ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ 4A-1683 មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​នោះទេ ( បាន​រត់គេចខ្លួន ក្រោយពេល​កើតហេតុ ) ដែល​បាន​បើកបរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ក្នុងទិសដៅ ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​សេ​125 ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FE-2240 អ្នកបើកបរ​ឈ្មោះ ណេ​ត ស្រី​រី​ន ភេទ​ស្រី អាយុ ២២​ឆ្នាំ បាន​ឌុប​មនុស្ស ម្នាក់​ឈ្មោះ ណេ​ត ស្រី​លីន ភេទ​ស្រី អាយុ ១២​ឆ្នាំ​។ អ្នក​ទាំងពីរ រស់នៅ​ភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ (​ជា​បងប្អូន​បង្កើត​) ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​កិន​ក្មេងស្រី ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​កន្លែងកើតហេតុ ក្រោយ​បង្កហេតុ​រួច តៃកុង​រថយន្ត​បាន​បន្ថែម​ល្បឿន ព្យាយាម​រត់គេច​ទៅ​ទិស​ខាងលិច រហូតដល់ បង្គោលគីឡូម៉ែត្រ​លេខ​៤៦ លេខ​៤៧ ក្នុងស្រុក​ឱ​រ៉ា​ល់​។

​ក្រោយមក កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាល ដេញតាម ដើម្បី​ចាប់ខ្លួន​អ្នកបើកបរ ប៉ុន្តែ​តៃកុង​រថយន្ត បាន​រត់​ចុះ​ពីលើ​រថយន្ត រត់​ចូល​ព្រៃ​បាត់​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ស្រុក​សំរោង​ទង វាស់វែង​នៅ​កន្លែងកើតហេតុ ហើយ​សព​ក្មេងស្រី ប្រគល់ឱ្យ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ចំពោះ​វត្ថុតាង ដែល​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ប៉ូលិស​ខ្ទុំ​ក្រាំង រួមមាន​៖ រថយន្ត​បង្កហេតុ និង​ម៉ូតូ​។ សមត្ថកិច្ច​ជំនាញ បាន​យក​វត្ថុតាង ទៅ​រក្សាទុក និង​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕ វង្ស សន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ