ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយរៀលមានកម្លាំងយ៉ាងណា ធៀបនឹងលុយប្រទេសទាំងនេះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្ងៃនេះ សូមមកតាមដានហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៣ ខែសីហា…

រាជធានីភ្នំពេញ ៖ ថ្ងៃនេះ សូមមកតាមដានហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៩ រៀល, ១ អឺរ៉ូ ទិញចូល ៤៧៨៦ រៀល លក់ចេញ ៤៨៣៤ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៩២ រៀល លក់ចេញ ៣០២២ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ យន់ចិន ទិញចូល ៦៣០ រៀល លក់ចេញ ៦៣៦ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៩៤ រៀល លក់ចេញ ៣៧៣១ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៥០ រៀល លក់ចេញ ៣៥៣ រៀល ។

ជាមួយគ្នានេះហាងឆេងប្រាក់ដុល្លារស៊ីងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០០៣ រៀល លក់ចេញ ៣០៣៣ រៀល ខណៈ ១ បាតថៃ ទិញចូល ១២៣ រៀល លក់ចេញ ១២៤ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕  

                       

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ