ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​គ្រឿងញៀន ឃាត់ខ្លួន ៣​នាក់ មាន​ទាំង​អាវុធ​ច្នៃ

3 ខែ មុន
  • បន្ទាយមានជ័យ

​បន្ទាយមានជ័យ​៖ ដើម្បី​ភូមិ​ឃុំ និង​សង្កាត់ មាន​សុវត្ថិភាព សមត្ថកិច្ច​ជំនាញ​ផ្នែក​បង្ក្រាប​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​និមិត្ត អាជ្ញាធរ​មូលដ្ឋាន បានធ្វើការ​បង្ក្រាប​គ្រឿង​ញៀន​ឃាត់​ខ្លួន​ជនសង្ស័យ ៣​នាក់ ជាមួយ​ថ្នាំញៀន​មួយចំនួន…

​បន្ទាយមានជ័យ​៖ ដើម្បី​ភូមិ​ឃុំ និង​សង្កាត់ មាន​សុវត្ថិភាព សមត្ថកិច្ច​ជំនាញ​ផ្នែក​បង្ក្រាប​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​និមិត្ត អាជ្ញាធរ​មូលដ្ឋាន បានធ្វើការ​បង្ក្រាប​គ្រឿង​ញៀន​ឃាត់​ខ្លួន​ជនសង្ស័យ ៣​នាក់ ជាមួយ​ថ្នាំញៀន​មួយចំនួន រួមទាំង​អាវុធ​កែច្នៃ​ផងដែរ​។ ករណីនេះ កើតឡើង នៅ​ភូមិ​ដុង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១​។​

​ជនសង្ស័យ ក្នុងករណី​បង្ក្រាប​ជាក់ស្តែង​នេះ រួមមាន ១.​ឈ្មោះ ភិន ចាន់​រ៉ា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ (​ជួញដូរ​) ២.​ឈ្មោះ ហេង ចំណង់ ភេទ​ប្រុស ហៅ អេ​វ អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ (​ជួញដូរ​) និង​៣.​ឈ្មោះ ហ៊ាង សុខ​ហឿន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​និមិត្ត​៣ សង្កាត់​និមិត្ត (​ប្រើប្រាស់​)​។​

​សមត្ថកិច្ច​ជំនាញ ប្រាប់ថា ករណី​បង្ក្រាប​នេះ ធ្វើឡើង ២​លើក ក្នុង​ថ្ងៃ​តែមួយ ដោយ​លើក​ទី​១ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ទី​១ និង​ទី​៣ ដកហូត​បាន​ម្សៅ​ក្រាម ពណ៌​ស​ថ្លា (​សង្ស័យ​សារធាតុ​ញឿ​ន​) ចំនួន ៣​កូន​ថង់​តូច បំពង់​កែវ​១ បំពង់​ចូក​គ្រឿងញៀន​១​។

​ដោយ​ផ្តល់នូវ​ការសហការ​ល្អ​ពី​ជនសង្ស័យ​ទាំង ២​នាក់ ខាងលើ សមត្ថកិច្ច ក៏​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត គឺ​ឈ្មោះ ហេង ចំណង់ ហៅ​អេ​វ ដោយ​ដកហូត​បាន​កាំភ្លើង​កែច្នៃ​ប៊ិច ១​ដើម គ្រាប់​ចំនួន ២​គ្រាប់ (​គ្រាប់ AK ១​គ្រាប់​) ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​សារធាតុ​គ្រឿងញៀន​) ចំនួន ៣​កូន​ថង់​តូច កាំបិត ៤​ដើម ម្សៅ​ម៉ត់ សលាយ​ជាមួយ​កំទេច​ថ្នាំ​ពណ៌​ផ្កាឈូក ១​កូន​ថង់​តូច ដង​កាំភ្លើង​ស្នប់​កែច្នៃ ៣​ដើម និង​សំបក​ថង់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​

​លោក​វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត ប្រាប់ថា អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់លោក​ឧ​ត្ត​សេនីយ៍​ទោ សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្ត លោក​បាន​ឲ្យ​ជំនាញ យក​ជនសង្ស័យ​ទាំង ៣​នាក់ ទៅធ្វើ​សំណាក​បឋម រក​កូ​វីដ​១៩ តែ​លទ្ធផល​អវិជ្ជមាន​។ ប៉ុន្តែ​ជន​ទាំង ៣​នេះ វិជ្ជមាន​សារធាតុ​ញៀន ពេលធ្វើ​តេស្ត​ទឹកនោម​ពួកគេ​។​

​លោក​អធិការ បញ្ជាក់ថា ជនសង្ស័យ និង​វត្ថុតាង ក្រោយ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​រួច ត្រូវ​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់​៕ មុត សារុន

Picture
Picture
Picture
Picture
Picture
Picture
Picture