ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល៣យ៉ាង ដែលអ្នកមិនត្រូវតមខ្លាញ់

2 ឆ្នាំ មុន

នៅពេលយើងចាប់ផ្តើមធ្វើការតបអាហារ ជារឿយៗរឿងដំបូងដែលយើងចង់ផ្តាច់ពីរបបអាហារ គឺខ្លាញ់។ នៅពេលវាពិតថា ខ្លាញ់អាក្រក់អាចធ្វើឱ្យអ្នកឡើងទម្ងន់ ក៏មានខ្លាញ់ដែលមានសុខភាពល្អចាំបាច់សម្រាប់រាងកាយរបស់អ្នកដែរ។ ការកាត់បន្ថយជាតិខ្លាញ់ទាំងស្រុង អាចប៉ះពាល់ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នក ហើយអាចបំផ្លាញការប៉ងប្រាថ្នាចង់បានរាងស្អាតរបស់អ្នកទៀតផង។ ១….

នៅពេលយើងចាប់ផ្តើមធ្វើការតបអាហារ ជារឿយៗរឿងដំបូងដែលយើងចង់ផ្តាច់ពីរបបអាហារ គឺខ្លាញ់។ នៅពេលវាពិតថា ខ្លាញ់អាក្រក់អាចធ្វើឱ្យអ្នកឡើងទម្ងន់ ក៏មានខ្លាញ់ដែលមានសុខភាពល្អចាំបាច់សម្រាប់រាងកាយរបស់អ្នកដែរ។ ការកាត់បន្ថយជាតិខ្លាញ់ទាំងស្រុង អាចប៉ះពាល់ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នក ហើយអាចបំផ្លាញការប៉ងប្រាថ្នាចង់បានរាងស្អាតរបស់អ្នកទៀតផង។

១. ការចងចាំរបស់អ្នកអាចនឹងកាន់តែអន់ទៅៗ

ប្រសិនបើអ្នកបំបាត់ខ្លាញ់ទាំងស្រុងក្នុងរបបអាហារ អ្នកអាចសម្គាល់ឃើញថាអ្នកនឹងមិនប្រុងប្រយ័ត្នដូចធម្មតាទេ។ ខ្លាញ់ល្អធ្វើអោយប្រសើរឡើងនូវសុខភាពខួរក្បាល ហើយវាត្រូវបានបង្ហាញថារបបអាហារដែលរួមមានខ្លាញ់ល្អដូចជាប្រេងអូលីវ គ្រាប់ធញ្ញជាតិ និងត្រី អាចជួយបង្កើនការចងចាំរបស់អ្នក។ ការប្រើប្រាស់ខ្លាញ់ល្អគ្រប់គ្រាន់ ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជម្ងឺវង្វេងផងដែរ។

២. អ្នកប្រហែលជាមានអារម្មណ៍ឃ្លានជាងមុន

នៅពេលអ្នកកាត់ខ្លាញ់ពីរបបអាហារ អ្នកអាចសម្គាល់ឃើញថាអ្នកមិនឆ្អែតបន្ទាប់ពីញ៉ាំអាហាររួច។ ខ្លាញ់ក្នុងរបបអាហារគឺជាសារធាតុចិញ្ចឹមដ៏សំខាន់ ដែលយើងត្រូវការនៅក្នុងរបបអាហាររបស់យើងគ្រាន់តែក្នុងកម្រិតមធ្យម។ ហើយប្រសិនបើអ្នកមិនទទួលទានវាបានគ្រប់គ្រាន់ទេ អ្នកទំនងជានឹងឃ្លានចង់ញ៉ាំអាហារច្រើនជាងមុន។

៣. វានឹងពិបាកក្នុងការហាត់យកសាច់ដុំ

ការញ៉ាំខ្លាញ់ល្អនិងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ អាចជួយអ្នកក្នុងការឡើងសាច់ដុំ។ ខ្លាញ់ក៏អាចបង្កើនកំហាប់ប្រូតេអ៊ីននៅក្នុងខ្លួនរបស់អ្នកផងដែរ ដែលជាហេតុធ្វើអោយរាងកាយរបស់អ្នកបង្កើតសាច់ដុំឱ្យកាត់តែធំជាងមុន បន្ទាប់ពីហាត់ប្រាណរួច៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ