ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀល មានប្រៀបជាងដុល្លារអូស្ត្រាលី !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រាក់រៀលខ្មែរថ្ងៃនេះមានអត្រាខ្ពស់ជាងដុល្លារអូស្ត្រាលី ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ប្រាក់រៀលខ្មែរថ្ងៃនេះមានអត្រាខ្ពស់ជាងដុល្លារអូស្ត្រាលី ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារអូស្ត្រាលី ទិញចូលត្រឹមតែ ២៩៨៨ រៀល ហើយលក់ចេញតែ ៣០១៨ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូល ២៩៩០ រៀល និងលក់ចេញរហូតដល់ទៅ ៣០២០ រៀល ។

សម្រាប់ថ្ងៃនេះផងដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសផ្សេងៗទៀត ដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៧ រៀល, ១ អឺរ៉ូ ទិញចូល ៤៧៨៥ រៀល លក់ចេញ ៤៨៣៣ រៀល និង ១ យន់ចិន ទិញចូល ៦២៩ រៀល លក់ចេញ ៦៣៥ រៀល ។

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៩៦ រៀល លក់ចេញ ៣៧៣៣ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៥៦ រៀល លក់ចេញ ៣៦០ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០០៤ រៀល លក់ចេញ ៣០៣៤ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២២ រៀល លក់ចេញ ១២៣ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៨ រៀល លក់ចេញ ១៨០ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ