ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​កុំព្យូទ័រ​យួរដៃ​ថ្លៃ​ជាងគេ​លើ​លោក តម្លៃរាប់លាន​ដុល្លារ​ !

4 ឆ្នាំ មុន

សព្វ​ថ្ងៃនេះការ​ប្រើប្រាស់​កុំព្យូទ័រ​នៅ​លើ​តុ ឬ​កុំព្យូទ័រ​យួរដៃ ហាក់​មាន​សន្ទុះ​យ៉ាង​ខ្លាំង​ជា​ពិសេស​ការ​ប្រើប្រាស់​កុំព្យូទ័រ​យួរដៃ ក៏​ព្រោះថា ​មនុស្ស​ជា​ច្រើន​តម្រូវ​ឱ្យធ្វើ​ការងារ​ពី​ផ្ទះ ដូចនេះ​សម្រាប់​កុំព្យូទ័រ​យួរដៃ អ្នក​អាច​ជ្រើសរើស​បាន​ក្នុង​តម្លៃ​ប្រហែល​មួយ​រយ​ដុល្លារ​ឡើង​ទៅ នោះ​អ្នក​អាច​ធ្វើ​ការងារ​របស់​អ្នក​ជាមួយ​វា​បាន​ហើយ ​។ ដោយឡែក​សម្រាប់​ការ​លើក​ឡើង​នេះ…

សព្វ​ថ្ងៃនេះការ​ប្រើប្រាស់​កុំព្យូទ័រ​នៅ​លើ​តុ ឬ​កុំព្យូទ័រ​យួរដៃ ហាក់​មាន​សន្ទុះ​យ៉ាង​ខ្លាំង​ជា​ពិសេស​ការ​ប្រើប្រាស់​កុំព្យូទ័រ​យួរដៃ ក៏​ព្រោះថា ​មនុស្ស​ជា​ច្រើន​តម្រូវ​ឱ្យធ្វើ​ការងារ​ពី​ផ្ទះ ដូចនេះ​សម្រាប់​កុំព្យូទ័រ​យួរដៃ អ្នក​អាច​ជ្រើសរើស​បាន​ក្នុង​តម្លៃ​ប្រហែល​មួយ​រយ​ដុល្លារ​ឡើង​ទៅ នោះ​អ្នក​អាច​ធ្វើ​ការងារ​របស់​អ្នក​ជាមួយ​វា​បាន​ហើយ ​។ ដោយឡែក​សម្រាប់​ការ​លើក​ឡើង​នេះ កុំព្យូទ័រ​យួរដៃ​ប្រភេទ​ថ្លៃ​លំដាប់​ពិភពលោក មិន​ទាស់​ខុស​អ្វី​នោះ​ទេ​គ្រាន់តែ​ស្រមៃ​ថា ​បាន​វា​មក​ប្រើ ឬ​ធ្វើ​ជា​ម្ចាស់​របស់​វា​ ។ ហើយ​ក៏​សម្រាប់​អ្នក​ដែល​កំពុង​ចង់បាន កុំព្យូទ័រ​យួរដៃ​មួយដែល​គួរ​ឱ្យ​ស្រឡាញ់ និង​ជា​របស់​មួយ​ដែល​មើលទៅ​មាន​តែ​យើង​ ។

ខាងក្រោម​នេះ គឺជា​ប្រភេទ​កុំព្យូទ័រ​យួរដៃ ៣ ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​ពី​ភព​លោក​ ៖

MJ’s Swarovski & Diamond Studded Notebook

លំដាប់​ទី ​១ លើ​ពិភពលោក​ ៖ MJ’s Swarovski & Diamond Studded Notebook វាមាន​តម្លៃ 3.5 លាន​ដុល្លារ​អា​មេ​រិ​ក​ ។ Ukrainian art studio MJ បាន​បង្កើត​កុំព្យូទ័រ​យួរដៃថ្លៃ​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ ២០១៦ ជាមួយនឹង​ការ​តំឡើង​គ្រឿងបន្លាស់​បច្ចេកទេស ដ៏​ប្រណីត​របស់​ពួក​គេ​។ តម្លៃ​ដែល​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ វា​ត្រូវ​បាន​គេ​ដាំ​ត្បូង​ពេជ្រ​ពណ៌​ស​ និង​ខ្មៅ​រាប់រយ ដែល​ដាក់​នៅ​លើ​គ្រប​មុខ​របស់​កុំព្យូទ័រ​យួរដៃ​នេះ ​។ កុំព្យូទ័រ​យួរដៃ​នេះ​ផង​ដែរ​មាន​លក្ខណៈ​ស្តង់ដារ ហើយ​ផ្ទៃក្នុង​របស់​វា​មិន​មាន​អ្វី​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​ទេ (​ដូចនឹង​កុំព្យូទ័រ​យួរដៃ​ធម្មតា​ដែរ​)​ ។ វា​ត្រូវ​បាន​កំណត់​ក្នុង​ការផលិត ប៉ុន្តែ​មាន​ទិន្នន័យ​ច្បាស់លាស់​ថា ចំនួន​កំណត់​នោះ​ប៉ុន្មាន​នោះ​ទេ ​។

Luvaglio

លំដាប់​ទី​ ២ លើ​ពិភពលោក ​៖ Luvaglio មាន​តម្លៃ ១ លាន​ដុល្លារ​អា​មេ​រិ​ក​ ។ អ្នក​ប្រហែលជា​គិត​ថា ហេតុ​អ្វី​គ្រាន់តែ​កុំព្យូទ័រ​យួរដៃ​មួយ​សោះ មាន​តម្លៃ​ដល់ ១ ​លាន​ដុល្លារ​ ។ ពិតប្រាកដ​ណាស់ កុំព្យូទ័រ​នេះ​សាមញ្ញ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​វា​មាន​តម្លៃ​យ៉ាងនេះ ក៏​ព្រោះថា ​វា​ផលិត​ឡើង​ដោយ​ដាំ​ពេជ្រ​មក​ជាមួយ ​។ កុំព្យូទ័រ​យួរដៃ​នេះបំពាក់​នូវ​អេ​ក្រង់ OLED ទំហំ ១៧ អ៊ី​ញ ទំហំ​នៃ​ការ​ផ្ទុក​ទិន្នន័យ​មាន ១២៨ ជី​កា​បៃ (17-inch OLED display, 128GB SSD) និង​មានមុខ​ងារ​ស្កេ​ន​ម្រាមដៃ​ ។​ល​។ ជា​មុខងារ​ធម្មតា​ដែល​កុំ​ព្យូ​ផ្សេង​ក៏​មាន​ ។

Tulip E-GO Diamond

លំដាប់​ទី ​៣ លើ​ពិភពលោក ​៖ Tulip E-GO Diamond មាន​តម្លៃ 355,000 ដុល្លារ​អា​មេ​រិ​ក ​។ មិន​ខុស​គ្នា​អ្វី​នឹង​កុំព្យូទ័រ​ខាងលើ​នោះ​ទេ វា​មាន​តម្លៃ​ថ្លៃ​បែប​នេះ ដោយសារ​វា ធ្វើ​ពី​ផ្លា​ឡា​ដ្យូ​ម​រឹង មាស​ស និង​ដាំ​ដោយ​ពេជ្រ​កាត់​ដ៏​អស្ចារ្យ​ ។ វា​មាន​រូបរាង​ទៅ​នឹង​ការ​បូ​ប​យួរដៃ ដែល​ផលិត​ដោយ Tulip ក្រោម​ផ្លា​ក the E-GO Life-Style B.V brand ហើយ​វា​មើលទៅ​កុំព្យូទ័រ​នេះ​ប្រហែលជា​គេ​ផលិត​សម្រាប់​មនុស្ស​ស្រី ព្រោះ​រាង​ការ​បូ​ប​យួរដៃ​របស់​មនុស្ស​ស្រី​ ៕ ប្រភព ​៖ WEALTHYGORILLA

អត្ថបទសរសេរ ដោយ