ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលទប់ទល់ជាមួយប្រាក់ប្រទេសទាំងនេះយ៉ាងណា !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៩ ខែសីហា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៧ រៀល, ១ អឺរ៉ូ ទិញចូល ៤៧៨៩ រៀល លក់ចេញ ៤៨៣៧ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៩០ រៀល ៣០២០ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់រៀលធៀបនឹងប្រាក់យន់ចិន គឺ ១ យន់ចិន ទិញចូល ៦២៩ រៀល លក់ចេញ ៦៣៥ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៩៦ រៀល លក់ចេញ ៣៧៣៣ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៥៦ រៀល លក់ចេញ ៣៥៩ រៀល ។

ជាមួយគ្នានេះហាងឆេងប្រាក់រៀលធៀបនឹងដុល្លារស៊ីងហ្គាពួ គឺ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០០៧ រៀល លក់ចេញ ៣០៣៧ រៀល ខណៈ ១ បាតថៃ ទិញចូល ១២២ រៀល លក់ចេញ ១២៣ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៨ រៀល លក់ចេញ ១៨០ រៀល ៕

                                

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ